ស្ពាន​ព្រែក​ព្នៅ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់
ដោយ កែវ និមល
2010-09-20
rfa
ស្ពាន​ព្រែក​ព្នៅ ដែល​មាន​បណ្ដោយ​ជាង ៩០០​ម៉ែត្រ និង​ទទឹង ១៤​ម៉ែត្រ សង់
ឆ្លង​កាត់​ទន្លេ​សាប ត្រង់​ចំណុច​ឃុំ​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ ក្រុង
ភ្នំពេញ ហើយ​ចំណាយ​អស់​ប្រាក់​ជាង ៤២,៥​លាន​ដុល្លារ​ ត្រូវ​បាន​សម្ពោធ​នៅ
ថ្ងៃ​២០ កញ្ញា ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។


ស្ពាន​ព្រែក​ព្នៅ​នេះ​ចំណាយ​លុយ​សាង​សង់​ដោយ​លោក​ឧកញ៉ា លី យ៉ុងផាត់ តាម
កិច្ច​សន្យា​ជាមួយ​រដ្ឋ តាម​រូបភាព​ក្រុមហ៊ុន​គ្រប់គ្រង​ចំនួន ៣០​ឆ្នាំ
បន្ទាប់​មក​បាន​ប្រគល់​ឲ្យ​រដ្ឋ​នោះ បាន​បើក​ឲ្យ​ឆ្លង​កាត់​នៅ​ថ្ងៃ​ទី​២០
ខែ​កញ្ញា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ
ឲ្យ​ប្រើប្រាស់​ស្ពាន​ព្រែក​ព្នៅ ដែល​ឆ្លង​កាត់​ដោយ​បង់​ប្រាក់​ថា ៖ «សូម
បញ្ជាក់ ថ្មើរ​ជើង ដើរ អត់​យក​លុយ​ទេ! រួច​ចុះ​ជិះ​កង់​យក​លុយ​ឬ​អត់? អត់
យក​លុយ​ទេ! ជិះ​ម៉ូតូ​យក​លុយ​ឬ​អត់? អត់​យក​លុយ​ទេ! ម៉ូតូ​កង់​បី និង​គោ
យន្ត ក៏​អត់​យក​ដែរ! ចាប់​យក​លុយ​តែ​ពី​រថយន្ត​ទេសចរណ៍ និង​តាក់ស៊ី ដែល
ក្នុង​នោះ​តម្លៃ​ក្នុង​កុងត្រា ៥.៧០០​រៀល ក្នុង​ឡាន​មួយ។ រថយន្ត Pickup
៦.៨០០​រៀល, រថយន្ត​ប្រភេទ ១២ ទៅ ១៥​កៅអី ១២.៧០០​រៀល, រថយន្ត​ប្រភេទ ២៤ ទៅ
២៥​កៅអី ១៨.០០០​រៀល ប្រភេទ​រថយន្ត​ដឹក​ជញ្ជូន​កង់​ដប់ ១៨.០០០, រថយន្ត​ដឹក
ជញ្ជូន​លើស​ពី​កង់​ដប់ ៣៤.០០០»។

ជាមួយ​គ្នា​នោះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ
ដឹង​ថា ក្នុង​ពេល​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​នេះ ការ​ឆ្លង​ស្ពាន​មិន
ទាន់​យក​លុយ​ទេ ៖ «ចាប់​ពី​ថ្ងៃ​២០ ខែ​៩ ដល់​ថ្ងៃ​១៥ ខែ​១០ គឺ​រយៈពេល ២៥
ថ្ងៃ ខ្ញុំ​សុំ​ឲ្យ​ប្រជាជន​ឆ្លង​កាត់​ដោយ​មិន​បង់​លុយ!»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ចំពោះ​អ្នក​នយោបាយ
មាន​និន្នាការ​ប្រឆាំង​នៅ​កម្ពុជា បើ​មិន​បង់​លុយ​ឆ្លង​ស្ពាន​ទេ មាន​តែ
ហែល​ទឹក។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង
នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក
រដ្ឋមន្រ្តី ហ៊ុន សែន ថា ៖ «អា​ហ្នឹង​គឺ​ជា​សិទ្ធិ​របស់​យើង​ខ្ញុំ​ទេ​តើ!
ខ្ញុំ​ឆ្លង ឬ​មិន​ឆ្លង មាន​ទាក់ទង​អី​ដល់​នាយក​រដ្ឋមន្ត្រី! ធម្មតា​ទេ
សេវា​សាធារណៈ​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​ចាំបាច់​បង់​ប្រាក់!
បើ​សិន​ជា​រដ្ឋាភិបាល​យក​លុយ អា​ហ្នឹង​ខ្ញុំ​ការពារ​ផល​ប្រយោជន៍​ប្រជា
ពលរដ្ឋ អា​ហ្នឹង​គឺ​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ហើយ​ជា​ពិសេស​ទៀត ស្ពាន
ដែល​មាន​លក្ខណៈ​ធំ​ៗ​បែប​នេះ នៅ​ក្រៅ​ប្រទេស គេ​កម្រ​នឹង​យក​លុយ​ពី​ប្រជា
ពលរដ្ឋ​ណាស់! យើង​នឹង​ខិតខំ​ធ្វើ​ម៉េច​ឲ្យ​រាជ​រដ្ឋាភិបាល​ប្រឹងប្រែង​ឲ្យ
អស់​ពី​ សមត្ថភាព ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ ជា​ពិសេស​វិស័យ​គមនាគមន៍
សាធារណៈ​ហ្នឹង គឺ​តែងតែ​ផ្ដល់​ឲ្យ​ប្រជា​ពលរដ្ឋ​ដោយ​មិន​បាច់​បង់​ប្រាក់
ពីព្រោះ​ប្រជា​ពលរដ្ឋ​បាន​បង់​ពន្ធ​រួច​ហើយ!»។

ស្ពាន​ព្រែក​ព្នៅ​បាន​ចាប់​កសាង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០០៨។
ស្ពាន​ព្រែក​ព្នៅ​នេះ​ជា​ស្ពាន​ទី​២​ហើយ ដែល​វិនិយោគ​លុយ​ធ្វើ​ដោយ
ក្រុមហ៊ុន លី យ៉ុងផាត់ បន្ទាប់​ពី​មាន​ការ​សាងសង់​ស្ពាន​ឆ្លង​ដៃ​សមុទ្រ
មួយ​ដ៏​វែង នៅ​ទី​រួម​ខេត្ត​កោះកុង។ ស្ពាន​នៅ​ខេត្ត​កោះកុង​នោះ ក៏​ជា
ប្រភេទ​ស្ពាន​ឆ្លង​កាត់​បង់​ប្រាក់​ដែរ។

ប្រភព​មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​គម្រោង​សាង
សង់​ស្ពាន​ចំនួន ៣​ធំ​ៗ​ទៀត ឆ្លង​កាត់​ទន្លេ មាន​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ
នៅ​អ្នក​លឿង ស្ពាន​ឆ្លង​ទន្លេ​បាសាក់​នៅ​តាខ្មៅ និង​ស្ពាន​ថ្មី​មួយ​ទៀត
ឆ្លង​កាត់​ទន្លេ​សាប​នៅ​ក្បែរ​ស្ពាន​ជ្រោយ​ចង្វា៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to