សម្តេចតេជោ៖បំណល់របបលន់ណល់ជំពាក់អាមេរិកឆ្នាំ១៩៧០-១៩៧៥ជាបំណុលកខ្វក់ bayontv.com.kh (20/09/2010 Time4:20pm)
ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែនបានចាត់ទុកបំណុល ដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកកាលពីសម័យលោកលន់ ណល់ថា ជា បំណុលកខ្វក់ដែលតែត្រូវលុបចោល ។ ថ្លែងក្នុងពិធីបើកសម្ភោធស្ពានព្រែកព្នៅកាលពីព្រឹកថ្ងៃទី ២០ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានមានប្រសាសន៍ថា «បៀល ដែលដាក់ចេញពីស្រុកខ្មែររួចហើយ វាទៅចូលក្នុងកូរ៉េខាង ត្បូង ចូលទៅវៀតណាមឯណោះ វាជាបំណុលកខ្វក់ បើទោះជាធនាគារក៏គេ កាត់ដែរ»។ ទន្ទឹមនឹងនោះ សម្តេចហ៊ុន សែន ក៏បានអរគុណដល់អាមេរិកផងដែរ ដែល បានជួយបញ្ចូលលុយ ដែល លន់ ណល់ ផ្ញើរទៅនោះ អោយមកកម្ពុជាវិញ។ គួរបញ្ជាក់ថា កម្ពុជានៅក្នុងការគ្រប់គ្រងរបស់ លោកសេនាប្រមុខ លន់ ណល់ បានខ្ចីលុយរដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួន ៣ដង គឺនៅ ក្នុងឆ្នាំ១៩៧២ ១៩៧៣ និងឆ្នាំ១៩៧៥ ដែលក្នុងឆ្នាំនិមួយៗ មាន ចំនួន ១៧លានដុល្លារ ១៦៨លាន និង ៨៩លាន សរុបគឺ២៧៤លានដុល្លារ ក្នុង អត្រាការបា្រក់ ៣ភាគរយ មានរយៈពេលនៃការសងចំនួន៤០ឆ្នាំ។ គិតត្រឹម ខែធ្នូ ឆ្នាំ២០០៧ ចំនួនបំណុលសរុបដែលកម្ពុជាជំពាក់ អាមេរិកទាំងការទាំងដើម បានកើនឡើងដល់ ៣៣៩លានដុល្លារ ក្នុងនោះ ១៥៧ លាន គឺជាចំនួនដែលកំណត់ ពេលសងភ្លាមៗកាលពីឆ្នាំ២០០៨កន្លង ទៅ ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានស្នើអោយសហរដ្ឋអាមេរិក លុបចោលបំណុលទាំងនេះប៉ុន្តែសហរ ដ្ឋអាមេរិកនៅមិនទាន់បានឆ្លើយ ជាវិជ្ជមាន ថាគួរលុប ឬ មិនលុបចោលបំណុលនេះនៅឡើយទេ ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

