សម្តេចតេជោហួសចិត្តដែលគណបក្សប្រឆាំងហ៊ានបញ្ជាលុយឯកជន bayontv.com.kh (20/09/2010 Time3:30pm)
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានសំដែងការហួសចិត្តចំពោះមន្រ្តីបក្ស ប្រឆាំងដែលហ៊ានបញ្ជាលុយឯក ជន។ ថ្លែងក្នុងពិធីបើកសម្ភោធស្ពានព្រែកព្នៅកាលពីព្រឹកថ្ងៃទី ២០ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានមានប្រសាសន៍ថា «មានបក្សប្រឆាំងមួយបាននិយាយថា ពេលនេះមិនមែនជាពេលសម្រាប់សាង សង់គារខ្ពស់ៗនោះទេ ពេលនេះត្រូវយកលុយទាំងនោះទៅធ្វើកសិកម្ម សាងសង់ផ្ទះអោយប្រជាពលរដ្ឋអោយកសិករ ខ្ញុំអាចទទួលយកបានបើលុយ នោះជាលុយរបស់រដ្ឋ។ក៏ប៉ុន្តែខ្ញុំអត់ យល់ ដល់ថ្នាក់តំណាង រាស្រ្តបក្សប្រឆាំងហ៊ានបញ្ជាលុយឯកជន»។ សម្តេចបញ្ជាក់ថា ចំណុចយកអ្នកមានធ្វើសត្រូវនិងនយោបាយសេដ្ឋកិច្ច ផែនការ ចាប់បង្ខំ ហ៊ានបញ្ជាលុយឯកជន គឺជាការជិតឈានចូលមកដល់ នៃរបបផ្តាច់ការ ប្រសិនបើគណបក្សប្រឆាំងកាន់អំណាច៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

