សមាគម​គ្រូបង្រៀន​ទាមទារ​ដំឡើង​ប្រាក់ខែ​អោយ​ដល់​២៥០​ដុល្លារ​ជូន​គ្រូបង្រៀន

©វណ្ណារ៉ា
ដោយ គី សុខលីម

សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​ទាមទារ​ដំឡើង​ប្រាក់ខែ​អោយ​ ដល់​២៥០
ដុល្លារ​អាមេរិក​ជូន​គ្រូ​បង្រៀន​នៅក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក​ដែល
នឹង​ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ដើម​ខែ​តុលា​ក្រោយ​នេះ។ បច្ចុប្បន្ន​នេះ
គ្រូបង្រៀន​នៅ​បឋម​សិក្សា​និង​មធ្យម​សិក្សា​ទទួល​បាន​ប្រាក់​បៀវត្សរ៍
ក្នុង ​ចន្លោះ​ពី​​៤០​ទៅ​៥០​ដុល្លារ​អាមេរិក។



សេចក្តី​រាយការណ៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ

19/09/2010
by គី សុខលីម




ប្រាក់ខែ ​គ្រូ​បង្រៀន​គួរ​តែ​ដំឡើង​អោយ​ដល់​២៥០​ដុល្លារ​ក្នុង​មួយ​ខែ។
នេះ​ជា​គម្រោង​ទាមទារ​របស់​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា នៅក្នុង
ឱកាស​ទិវា​គ្រូ​បង្រៀន​ពិភពលោក នៅ​ថ្ងៃ​ទី​៥​ខែ​តុលា​ក្រោយ​នេះ។

នៅ​ថ្ងៃ​ទី​៥​ខែ​តុលា​ខាង​មុខ​នេះ សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ដែល
ដឹកនាំ​ដោយ​លោក រ៉ុង ឈុន គ្រោង​នឹង​ធ្វើ​ពិធី​ដង្ហែ​ញត្តិ​ដាក់​ជូន
ក្រសួង​អប់រំ និង​រដ្ឋ​សភាជាតិ​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ពួកគេ​អោយ
ក្រឡេក​មើល​តួនាទី​ សំខាន់​របស់​គ្រូបង្រៀន នៅក្នុង​ប្រទេស​កម្ពុជា។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​បាន​បញ្ជាក់​ថា
ការទាមទារ​របស់​គ្រូបង្រៀន នៅ​ខែ​ក្រោយ​នេះ​មាន​ច្រើន​ចំណុច​ក្នុង​នោះ
មាន៖​ការដំឡើង​ប្រាក់ខែ ការដំឡើង​ប្រាក់​អតីតភាព ការដំឡើង​ប្រាក់​សម្រាប់
កូន​ប្រពន្ធ និង​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង។ គម្រោង​ទាមទារ​របស់​សមាគម
គ្រូបង្រៀន​បាន​ធ្វើឡើង នៅក្នុង​កាលៈទេសៈ​ដែល​ជីវភាព​របស់​គ្រូបង្រៀន​ជួប
ឧបសគ្គ​ច្រើន។

បច្ចុប្បន្ន​នេះ គ្រូ​បង្រៀន​នៅ​បឋមសិក្សា និង​នៅ​មធ្យម​សិក្សា​ទទួល​បាន
ប្រាក់បៀវត្សរ៍ ក្នុង​ចន្លោះ​ពី ៤០​ទៅ​៥០​ដុល្លារ​អាមេរិក។ ចំនួន
ប្រាក់ខែ​នេះ​ត្រូវ​បាន​គ្រូ​បង្រៀន​រអ៊ូ​គ្រប់គ្នា​ថា មាន​ចំនួន​តិចតួច
និង​មិនអាច​ទ្រទ្រង់​ជីវភាព​បាន​គ្រប់គ្រាន់។
ដោយសារ​តែ​ប្រាក់ខែ​ចាយ​មិន​គ្រប់គ្រាន់​យ៉ាង​ដូច្នេះ ទើប​គ្រូបង្រៀន​មួយ
ចំនួន​ធំ​បាន​ទារ​ប្រាក់​ពី​កូន​សិស្ស នៅក្នុង​ថ្នាក់​រៀន​បន្ថែម​ទៀត។
កូនសិស្ស​មួយ​ចំនួន​ត្រូវ​បង់ប្រាក់​ប្រចាំ​ថ្ងៃ​ជូន​គ្រូ​ប្រចាំថ្នាក់
របស់​ពួកគេ​ក្នុង​មួយ​ខែ​៥​ដុល្លារ ឬ​១០​ដុល្លារ​ក្រោម​លេស​ថា រៀនគួរ
បន្ថែម​ម៉ោង។

គ្រូបង្រៀន​ខ្លះ​ទៀត ឆ្លៀត​ពេល​បង្រៀន​គួរ​ឯកជន​ដើម្បី​ទទួល​បាន​ប្រាក់
កម្រៃ​បន្ថែម​ទៀត។ គ្រូបង្រៀន​តែងតែ​និយាយ​ថា ពួកគេ​មិន​ចង់​យក​លុយកាក់
ពី​កូនសិស្ស​ទេ ប៉ុន្តែ​ការ​ធ្វើ​យ៉ាង​នេះ គឺ​ដោយសារ​តែ​ពួកគេ​គ្មាន
ជម្រើស។ ទង្វើ​ប្រមូល​លុយកាក់​តាម​ថ្នាក់​យ៉ាង​ដូច្នេះ ធ្វើ​អោយ
គ្រូបង្រៀន​បាត់បង់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​បាន​និយាយ​ថា
ប្រសិនបើ​គ្រូបង្រៀន​ទទួល​បាន​ប្រាក់​ខែ​សមរម្យ​អាច​រស់​បាន​ពេលនោះ
គ្រូបង្រៀន​នឹង​ឈប់​ប្រព្រឹត្ត​អំពើ​មិនល្អ​នេះ​ទៀត​ហើយ។ ប្រាក់ខែ
គ្រូបង្រៀន​នៅ​មិនទាន់​គ្រប់គ្រាន់​មែន ប៉ុន្តែ​ជា​រៀងរាល់​ឆ្នាំ
រាជរដ្ឋាភិបាល​បាន​កំណត់​នយោបាយ​ដំឡើង​ប្រាក់ខែ​ប្រចាំឆ្នាំ​២០​ភាគរយ​ជូន
 មន្ត្រី​ទាំងអស់។

អ្នកវិភាគ​មួយ​ចំនួន​អត្ថាធិប្បាយ​ថា ប្រសិនបើ​រាជ​រដ្ឋាភិបាល​មិន​មាន
លទ្ធភាព​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រី​ រាជការ​អោយ​បាន​គ្រប់គ្រាន់​ទេ​នោះ
រដ្ឋាភិបាល​គួរតែ​ជួយ​ទប់ស្កាត់​ការឡើងថ្លៃ​ទំនិញ​អោយ​បាន​ជា​អតិបរមា៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to