((((គេគួរតែរកថ្នាំដ៏ស័ក្កិសិទ្ធមួយ មកអោយសមាជិកបក្សប្រឆាំងលេបគ្រប់គ្នា
ដើម្បីកុំអោយពួកគាត់ កើតរោគរអឹល
មាត់ខ្លាំំងពេក ព្រោះថា  ពលរដ្ឋពួកគាត់ធុញថប់ខ្លាំងណាស់ នូវទង្វើអាដែលៗនេះ ))))))))


តុលាការ​កោះហៅ​លោកតំណាងរាស្ត្រ ជា ប៉ូច ចូល​សវនាការ​ថ្ងៃ ២៩ កញ្ញា



ដោយ : សុភ័ក្រ្ត (ថ្ងៃទី 21 កញ្ញា 2010)
ភ្នំពេញ: លោក ​ឯក ឆេង​ហួត តំណាង​អយ្យការ​សាលាដំបូង​រាជធានីភ្នំពេញ
បានចេញ​ដីកា​កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០ កោះហៅ​លោក ជា ប៉ូច
អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង នៃ​គណបក្ស​សមរង្ស៊ី ចូល​រួមសវនាការ​ នៅ
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១០ វេលា​ម៉ោង ២​រសៀល ពីបទ​បរិហារកេរ្តិ៍​ តាម
វិទ្យុ​ កាលពី​ខែសីហា ឆ្នាំ២០០៤ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​តាម​មា
ត្រា ៦៣ ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល ។

  លោកតំណាងរាស្ត្រវ័យក្មេង ជា ប៉ូច ត្រូវបានសម្តេចក្រុមព្រះ នរោត្តម
រណឫទ្ធិ ប្តឹងចោទប្រកាន់ពីបរិហារកេរ្តិ៍
ដោយសារតែក្រោយការបោះឆ្នោតជាតិឆ្នាំ២០០៣ ក្នុងពេលជាប់គាំងនយោបាយ លោក ជា
ប៉ូច បានថ្លែងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
បានទទួលនូវយន្តហោះពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដើម្បីជាថ្នូរនឹងការចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ
រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច​ ក្នុងអាណត្តិទី៣។
  ភ្លាមៗនោះ លោកតំណាងរាស្ត្រ ជា ប៉ូច រួមជាមួយនឹងលោក សមរង្ស៊ី ជាមេបក្ស
ត្រូវបានរដ្ឋសភាដកអភ័យឯកសិទ្ធិ និងបានរត់ចេញទៅក្រៅប្រទេស។ ក្រោយមកបន្តិច
ក៏មានការសម្រុះសម្រួលផ្នែកនយោបាយ ប៉ុន្តែគេមិននឹកស្មានថា
សំណុំរឿងប្តឹងផ្តល់នោះ មិនទាន់ចប់ដូច្នេះសោះ។
   សមាសភាព​ក្នុងសវនាការ នា​ថ្ងៃទី២៩ ខែកញ្ញាខាងមុខ រួមមាន ​លោកស្រី គឹម
ដា​នី ជាចៅក្រមជំនុំជម្រះ លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញារង ជាតំណាង
អយ្យការ លោក ទា សីហា ក្រឡាបញ្ជី​ លោក ម៉ៅ សុភា​រិ​ទ្ធ មេធាវី​ការពារ
ជនជាប់ចោទ ( ​ជា ប៉ូច ​) និងលោក​លី សុវណ្ណ មេធាវី​ការពារសម្តេចក្រុមព្រះ
នរោត្តម រណឫទ្ធិ អតីត​ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតប្រធានរដ្ឋសភា
ដើម្បីការពារ​ដើម​ប​ណ្តឹងរដ្ឋប្បវេណី។
  ពាក្យបណ្តឹងប្រឆាំងលោក ជា ប៉ូច នេះ នឹងមិនត្រូវប្រឈមនឹងការផ្តន្ទាទោស
ជាប់ពន្ធនាគារទេ ប៉ុន្តែត្រូវប្រឈមនឹងការផាកពិន័យ ជាប្រាក់ប្រមាណពី ១
លានរៀល ទៅ ១០ លានរៀល ដូចករណីរបស់លោកស្រី មូរ សុខហួរ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to