រដ្ឋាភិបាល​បញ្ជាក់ថា អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា មាន
ត្រឹមតែ​ជាង ២៧ % ប៉ុណ្ណោះ
cen.com.kh

ដោយ : លីហូវ (ថ្ងៃទី 21 កញ្ញា 2010)
ភ្នំពេញ: អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់
ទីស្តីការគណៈរដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសថា អត្រា​នៃ
ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា បាន​ធ្លាក់ចុះ​ពី​ប្រមាណ ៥០% ក្នុង
ឆ្នាំ​១៩៩៣ មក​ត្រឹម ៣០% នៅ​ឆ្នាំ​២០០៧ និង​បន្ទាប់មកទៀត អត្រា​នៃ
ភាពក្រីក្រ បាន​ធ្លាក់​ដល់ ២៧,៤% នៅ​ឆ្នាំ​២០០៩​។ ចំណែក​នៅ​ឆ្នាំ​២០១០
ធ្លាក់ចុះ​មក​ត្រឹម​ចំនួន ២៧,៣%​។

​    ​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១០
បានបង្ហាញ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ
ទាំង​ជំហាន​ទី​១ និង​ជំហាន​ទី​២ ដើម្បី​សម្រេចបាន​នូវ​ការកាត់បន្ថយ
ភាពក្រីក្រ ឲ្យបាន​ជាង ១% ក្នុង​មួយ​ឆ្នាំៗ​។
​    ​ក្នុង​ឆ្នាំ​២០០៨ ខណៈ​ដែល​ផលិតផល​ក្នុងស្រុក​សរុប របស់​កម្ពុជា បាន
កើន​ដល់ ១០,៣ ពាន់​លាន​ដុល្លារ​នោះ ធ្វើឲ្យ​ចំណូល​ជា​មធ្យម​របស់​ប្រជាជន
កម្ពុជា​ម្នាក់ៗ បាន​កើនឡើង ៣ ដង ពី ២២៩ ដុល្លារ ឡើងដល់ ៧៣៩ ដុល្លារ ។
​    ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​កត់សម្គាល់​ថា ជាមួយនឹង​ការ​ងើប
ឡើងវិញ​នូវ​សេដ្ឋកិច្ចពិភពលោក ក៏​ដូចជា​សេដ្ឋកិច្ច​កម្ពុជា ក្នុងពេល
បច្ចុប្បន្ន និង​អនាគត រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អាច​សម្រេច​គោលដៅ
អភិវឌ្ឍន៍​សហសវត្ស​រ៍ ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ឲ្យមក​នៅត្រឹម ១៩,៥
% នៅ​ឆ្នាំ​២០១៥ ដូចដែល​បាន​គ្រោងទុក​។
​    ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស
ខាងលើនេះ បាន​ធ្វើឡើង ដើម្បី​បំភ្លឺ​ដល់​សាធារណៈមតិ តប​ទៅ​នឹង​ការផ្សាយ
របស់ វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១០ ដែល​បាន
លើកឡើង​ថា មូលនិធិ​អង្គការសហប្រជាជាតិ សម្រាប់​ប្រជាជន ហៅ​កាត់​ថា  UNFPA
ប្រចាំ​កម្ពុជា បានឲ្យដឹងថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៤ លាន
នាក់ នាពេល​បច្ចុប្បន្ន គឺ​មាន​ប្រមាណ ៣០ % នៃ​ចំនួន​នោះ កំពុងស្ថិត​នៅ
ក្នុង​បន្ទាត់​នៃ​ភាពក្រីក្រ​នៅឡើយ​។
​    ​ក៏​ប៉ុន្តែ​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​ខាងលើ​នេះ ត្រូវបាន
អ្នកនាំពាក្យ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ចាត់ទុកថា
ការខុសឆ្គង ហើយ​ថា ការពិត​អត្រា​នៃ​ប្រជាជន​កម្ពុជា ដែល​រស់នៅ​ក្រោម
បន្ទាត់​នៃ​ភាពក្រីក្រ គឺ​បាន​ធ្លាក់​ចុះ​មកក្រោម ៣០% តាំងពី​ឆ្នាំ​២០០៩
មក​ម្លេះ​៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to