រដ្ឋមន្ត្រីក្រសួងការងារ ចូលឆ្លើយបំភ្លឺរដ្ឋសភា ក្នុងខែតុលា ពីរឿង ប្រាក់ខែកម្មករ
ដោយ : លីហូវ (ថ្ងៃទី 22 កញ្ញា 2010) ភ្នំពេញ: លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នឹងចូលឆ្លើយបំភ្លឺរាល់សំណួររបស់លោកតំណាងរាស្ត្រ សុន ឆ័យ ជុំវិញរឿងប្រាក់ខែកម្មករ នាសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាល ទី៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ ក្នុងលិខិតចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១០ ដែលចុះហត្ថលេខា ដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ជូនចំពោះលោក សុន ឆ័យ សមាជិក សភាមណ្ឌលភ្នំពេញ ដែលទើបតែផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញានេះ បង្ហាញថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានឯកភាពជាគោលការណ៍ ឲ្យមានការឆ្លើយបំភ្លឺសំណួររបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាកូនប្រសាររបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ណាមួយ ក្នុងខែតុលា ឆ្នាំ២០១០ នា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៤។ នៅខែតុលា គឺជាពេលដែល រដ្ឋសភា ចូលកង បន្ទាប់ពីវ៉ាកងអស់ពេល ៣ ខែរួចមក។ ក្នុងលិខិតដដែលនោះ អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ឲ្យលោក តំណាងរាស្ត្រ សុន ឆ័យ មេត្តាផ្ញើសំណួរពាក់ព័ន្ធនឹងក្រសួងការងារ ឲ្យបានច្បាស់លាស់ ដើម្បីឲ្យមានការរៀបចំបែបបទការងារឲ្យបានទាន់ ពេលវេលា។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១០ លោក សុន ឆ័យ ប្រធានក្រុម អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានដាក់លិខិតពីរដាច់ដោយឡែកពីគ្នា ទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទៅកាន់លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជម្រុញ ឲ្យមានការតម្លើងប្រាក់ខែកម្មករកាត់ដេរ និងស្វែងរកការបំភ្លឺពីលោក រដ្ឋមន្ត្រី ជុំវិញបញ្ហាប្រាក់ខែកម្មករ ដែលនាំឲ្យមានការតវ៉ា រហូត ដល់ផ្ទុះកូដកម្ម កន្លងមក។ លោកតំណាងរាស្ត្រ សុន ឆ័យ បានលើកឡើងថា មានការងារជាច្រើន តម្រូវឲ្យមានការចូលមកឆ្លើយបំភ្លឺ ដោយផ្ទាល់មាត់ពីសំណាក់លោក វង សូ ត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមន្ទីរ រដ្ឋសភា ពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួន ដែលកើតមានពាក់ព័ន្ធនឹង ការទទួលខុសត្រូវរបស់ក្រសួងការងារ ការតវ៉ារបស់កម្មករពាក់ព័ន្ធនឹង ការតម្លើងប្រាក់ខែអប្បបរិមា និងការគ្រប់គ្រង ព្រមទាំងការពារដល់ កម្មករ ដែលធ្វើការនៅបរទេស៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

