តុលាការ​កាត់​ទោស សម រង្ស៊ី ឲ្យ​ជាប់​គុក​១០​ឆ្នាំ
ដោយ សុខ សេរី
2010-09-23

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៣ កញ្ញា​នេះ បាន​ប្រកាស
សាលក្រម​ផ្ដន្ទា​ទោស​កំបាំង​មុខ​ឲ្យ​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស
ប្រឆាំង ជាប់​គុក​រយៈពេល ១០​ឆ្នាំ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង
ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ផែនទី កាល​ពី​ដើម​ឆ្នាំ​២០១០។


តុលាការ​ដដែល​នេះ​បាន​ផាក​ពិន័យ​លោក សម រង្ស៊ី ចំនួន ៥​លាន​រៀល និង ៦០
លាន​រៀល​ផ្សេង​ទៀត ជា​លុយ​សំណង​ជំងឺ​ចិត្ត​ដល់​រដ្ឋាភិបាល។ ថវិកា​ទាំង
អស់​នឹង​ត្រូវ​បង់​ចូល​ថវិកា​រដ្ឋ។

តុលាការ​ក៏​បាន​បញ្ជា​ឲ្យ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ដោយ​ផ្អែក
តាម​មាត្រា​ទី ៣៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា។

សាលក្រម​នេះ​បាន​ប្រកាស​ដោយ​ចៅក្រម​ជម្រះក្ដី លោក កែ សាខន ជា​អនុ​ប្រធាន
តុលាការ​រាជធានី​ភ្នំពេញ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to