សំណុំរឿងផែនទីក្លែងក្លាយ៖ សមរង្ស៊ី ជាប់ពន្ធនាគារ ១០ ឆ្នាំ និងពិន័យ ជាប្រាក់ ៦៥ លានរៀល cen.com.kh ដោយ : លីហូវ (ថ្ងៃទី 23 កញ្ញា 2010)
ភ្នំពេញ: នៅព្រឹកថ្ងៃទី២៣កញ្ញានេះ តុលាការសាលាដំបូងរាជធានី ភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សមរង្ស៊ី ដាក់ពន្ធនាគារ កំណត់រយៈពេល ១០ ឆ្នាំ ព្រមទាំងពិន័យជាប្រាក់សរុប ៦៥ លានរៀល ក្នុង សំណុំរឿងផែនទីក្លែងក្លាយ។ សេចក្តីសម្រេចដូច្នេះ បានធ្វើឡើងបន្ទាប់ពីសវនាការកំបាំងមុខលោកសម រង្ស៊ី កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១០ លើលោក សម រង្ស៊ី ពីបទការ ក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ និងការផ្សាយព័ត៌មានមិនពិត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១០ តាមរយៈផែនទី ក្លែងក្លាយ។ ជាមួយនឹងសេចក្តីសម្រេចផ្តន្ទាទោសលើមេបក្សប្រឆាំង សមរង្ស៊ី ដែល កំពុងរស់នៅក្រៅប្រទេស តុលាការក៏បានសម្រេចចេញដីកាបង្គាប់ឲ្យ ចាប់លោក សម រង្ស៊ី ផងដែរ។ លោកចៅក្រម កែ សាខន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកឡើងក្នុង ពេលប្រកាសសាលក្រមផ្តន្ទាទោស លោក សមរង្ស៊ី នៅព្រឹកមិញថា លោក សមរង្ស៊ី បានលួចកែលិខិតផ្លូវការ គឺផែនទីនៃព្រះរាជាណាចក្រកម្ពុជា ដោយសូកបញ្ចូលនូវលេខអក្សរសញ្ញា ដែលកំណត់ពីទីតាំងបង្គោលព្រំដែន លេខ ១៨៤, ១៨៥, ១៨៦ និង១៨៧ និងលើសន្លឹកផែនទីខុសពីការពិត ដោយយកទៅ ផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យគេជឿថា ទីតាំងតម្រុយបង្គោលព្រំដែន កម្ពុជា-វៀតណាម ចូលលើទឹកដីកម្ពុជា។ លោកចៅក្រម កែ សាខន បានបញ្ជាក់ថា សកម្មភាពនេះ បង្ហាញឲ្យឃើញពីចេតនា របស់ជនជាប់ចោទ ( លោក សមរង្ស៊ី ) ដែលទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល កម្ពុជា ដែលកំពុងគ្រប់គ្រងប្រទេសថា បានកាត់ទឹកដីឲ្យទៅប្រទេស វៀតណាម។ អំពើនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាល ដែល មានលក្ខណៈប្រវត្តិសាស្ត្រ និងធ្ងន់ធ្ងរបំផុត។ ចំពោះសេចក្តីសម្រេចរបស់តុលាការផ្តន្ទាទោសលោកសមរង្ស៊ីដូច្នេះ ត្រូវបានមេធាវីការពារលោកសមរង្ស៊ី និងតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបានចូលរួមស្តាប់ការប្រកាសសាលក្រម បានចាត់ទុកថា ជារឿង អយុត្តិធម៌ និងគ្រោងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។ ក៏ប៉ុន្តែលោកមេធាវី គី តិច ដែលការពារពាក្យបណ្តឹងរបស់រាជរដ្ឋាភិបាល បានលើកឡើងថា សាលក្រមផ្តន្ទាទោស និងពិន័យលើលោកសមរង្ស៊ីនេះ យើង អាចទទួលយកបាន។ការផ្តន្ទាទោសនេះ តុលាការបានផ្តល់យុត្តិធម៌ដល់ រាជរដ្ឋាភិបាលហើយ។ សូមរម្លឹកថា លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ត្រូវបាន តុលាការខេត្តស្វាយរៀង ផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេលពីរ ឆ្នាំ ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ ១៨៥ ដែល មេបក្សប្រឆាំងរូបនេះ អះអាងថា បានបោះលើដីស្រែកសិករខ្មែរ នៅស្រុក ចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០។ សំណុំរឿង នេះ នឹងត្រូវតុលាការសាលាឧទ្ធរណ៍ លើកទៅជំនុំជម្រះ នៅថ្ងៃទី៥ ខែ តុលាខាងមុខ។ ក្រៅពីសំណុំរឿងខាងលើ លោក សមរង្ស៊ី ក៏នៅជាប់បណ្តឹងបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ចំពោះការចោទប្រកាន់ កាលពីឆ្នាំ២០០៨ ដែលលោក សមរង្ស៊ី លើកឡើងថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស កម្ពុជា ជាមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម។ តុលាការបានបង្គាប់ ឲ្យលោកសមរង្ស៊ី ដែលកំពុងនៅក្រៅប្រទេស ចូលខ្លួនឆ្លើយបំភ្លឺលើ សំណុំរឿងនេះ នៅថ្ងៃទី២៨ ខែកញ្ញា សប្តាហ៍ក្រោយ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

