កង​ទ័ព​កម្ពុជា​នឹង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ជា​លើក​ទី​២​នៅ​បញ្ជា
ការ​ភូមិ​ភាគ​៥
(22/09/2010 Time1:40pm)
      ភ្នំពេញ៖ មេ​ទ័ព​កំពូល​របស់​កម្ពុជា​បាន​អោយ​ដឹង​ថា​ កម្ពុជា​នឹង
បើក​អោយ​មាន​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​លើក​ទី​២​នៅ​ ថ្ងៃ​ទី​២៣
ខែ​កញ្ញា​ឆ្នាំ២០១០​ស្អែក​នេះ​។
     តាម​គម្រោង​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នេះ ​នឹង​ធ្វើ​ឡើង​នៅ​កង​​ពល
លេខ​៥១ ចំណុះ​ឲ្យ​ទី​បញ្ជា​ការ​ភូមិ​ភាគ​៥ ស្ថិត​នៅ​ក្នុង​ស្រុក​រតនមណ្ឌល
ខេត្ត​បាត់ដំបង ជាប់​ព្រំ​ប្រទល់​ខេត្ត​ប៉ៃលិន។
    នាយ​ឧត្ដមសេនីយ៍ផ្កាយមាស៤និងជាអគ្គ​មេ​បញ្ជា​ការ​រង
កងយោធពលខេមរភូមិន្ទគន់ គីម​បាន​ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ថា នេះ
ជា​​សម​​យុទ្ធ​​​ធំ​​លើក​​​ទី​​២ បន្ទាប់​​ពី​​កម្ពុជា​​បាន​​ធ្វើ​​សម
យុទ្ធ​​នៅ​​ខេត្ត​កំពង់ឆ្នាំង កាល​ពី​​ដើម​ឆ្នាំ២០១០​នេះ។
    សមយុទ្ធបាញ់គ្រាប់ពិត នឹងត្រូវធ្វើឡើងដោយបាញ់​មាន​ប្រភេទ​កាំភ្លើង
យន្ត​ សម្រាប់​ការពារ​ដែន​អាកាសប្រភេទ​២៣​មីល្លីម៉ែត្រ និង​៣៧
មីល្លីម៉ែត្រ និង​កាំភ្លើង​ត្បាល់​បាញ់​ផ្លោង​ថ្មើរ​ជើង​១២​គ្រឿង​ផ្សេង
ទៀត។
     រហូត​មក​ដល់​ពេល​នេះ​គេ​នៅ​មិ​នទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​រថ​ក្រោះ
និង​រថពាស​ចំនួន​៩៦​គ្រឿង​ដែល​កម្ពុជា​បាន​ទិញ​ពី​ប្រទេស​មួយ​ នៅ​អឺរ៉ុប
ខាង​កើត​នោះ ​នឹង​ត្រូវ​ចូល​រួម​ក្នុង​ការ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះ
ដែ​រឬក៏​យ៉ាង​ណា ​នោះ​ទេ​?

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to