មន្ត្រី​សាលាក្តី​ខ្មែរក្រហម​ជួប​ជាមួយ​អតីត​ខ្មែរ​ក្រហម​នៅ​ខេត្ត​ប៉ៃលិន

cen,com,kh

ដោយ : អត្ថបទតុលាការខ្មែរក្រហម (ថ្ងៃទី 23 កញ្ញា 2010)
ប៉ៃលិន: ព្រះសង្ឃ ដូនជី​តាជី មន្ត្រី​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង
ប្រជាជន​ក្នុង​ខេត្ត​ប៉ៃលិន សរុប​ប្រមាណ​ជាង​៣០០​នាក់ បាន​មកជួបជុំ​គ្នា
ក្នុង​កម្មវិធី​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ដោយ​ អង្គជំនុំជម្រះ
វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) នៅ​ខេត្ត​ប៉ៃលិន ដែល
ជា​អតីត​តំបន់​តស៊ូ​ខ្មែរក្រហម កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ
២០១០​។

​    ​ការរៀបចំ​វេទិកា​នេះ​ឡើង គឺ​ដើម្បី​បង្កើត​ឧិ​កាសសន្ទនា​គ្នារ​វាងម
ន្ត្រី​នៃ អ​.​វ​.​ត​.​ក​. ជាមួយ​និង​អតីត កម្មាភិបាល​និង​យុទ្ធជន​នៃ​របប
កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ដំណើរការ​របស់ អ
.​វ​.​ត​.​ក​. ដល់​សហគមន៍​មួយ ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​អតីត
កម្មាភិបាល​និង​យុទ្ធជន​ខ្មែរក្រហម ក៏ដូចជា​ដើម្បី​ផ្តល់​ឧិ​កាស ឲ្យ
ពួកគាត់​បាន​លើកឡើង​អំពី​ចម្ងល់ និង​សម្តែង​ការយល់ឃើញ​របស់​គាត់ ជុំវិញ
ដំណើរ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​។
​    ​វេទិកា​នេះ​ប្រព្រឹត្តទៅ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស
របស់​លោក ម៉ី មាក់ អភិបាលរង​ខេត្ត ប៉ៃលិន និង​មាន​ការចូលរួម​ពី​មន្ត្រី
នៃ អ​.​វ​.​ត​.​ក​. មាន​លោក អេន​ឌ្រូ ខេ​លី សហ​ព្រះរាជអាជ្ញា​អន្តរជាតិ
លោក រី​ឆាដ រ៉​ច​ចឺ ប្រធាន​ផ្នែក​គាំពារ​មេធាវី​ជនជាប់ចោទ លោក រាជ
សម្បត្តិ​ប្រធាន​ផ្នែក​កិច្ចការ សាធារណៈ និង​លោក ឡា​ស អូ​ល​សិន មន្ត្រី
សម្របសម្រួល​ផ្នែក​ច្បាប់​នៃ​ផ្នែក​កិច្ចការ​សាធារណៈ​។
​    ​នេះ​ជា​វេទិកា​សាធារណៈ​ទី​១​ក្នុង​រយៈពេល​បី​ខែ​ចុងក្រោយ​នេះ ដែល
រៀបចំ​ដោយ អ​.​វ​.​ត​.​ក​. នៅក្នុង​អតីត​តំបន់​ចុងក្រោយ​មួយ​របស់
ខ្មែរក្រហម ដែល​បាន​ធ្វើ​សមាហរណកម្ម​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង
ឆ្នាំ​១៩៩៦​។
​     ​វេទិកា​សំណេះសំណាល​ទាំងមូល មាន​សកម្មភាព​ផុលផុស ដោយ​អ្នក
ចូលរួមបាន​សួរ​សំណួរ​ជាច្រើន និង​សម្តែង​ការយល់ឃើញ​របស់​គាត់ ពាក់ព័ន្ធ
ទៅនឹង​ដំណើរការ​រឿងក្តី​លេខ ០០២ និង​រឿងក្តី​បន្តបន្ទាប់​ទៀត ព្រមទាំង
ការស្វែងរក​ភ័ស្តុតាង​ដាក់បន្ទុក​ទៅលើ​ជន​ត្រូវ​ចោទ​។
​    ​អ្វី​ដែល​គួរ​ឲ្យ​កត់ សម្គាល់​បំផុត​គឺថា អ្នកចូលរួម​ទាំងអស់​បាន
សម្តែង​ភាពស្មោះត្រង់ ដោយ​លើកឡើង​អំពី​ការយល់ឃើញ​របស់​គាត់​ពាក់ព័ន្ធ
ទៅនឹង​ជន​ត្រូវ​ចោទ​ទាំង​ បួន​រូប​នៅ​ក្នុង​សំណុំរឿង​លេខ ០០២ មាន​លោក នួន
ជា លោក ខៀវ សំផន លោក អៀង សារី និង​លោកស្រី អៀង ធិរិទ្ធ​។
   ​ក្តីបារម្ភ​ចម្បង​បំផុត​របស់​មន្ត្រី និង​ប្រជាជន​នៅ​ខេត្ត​ប៉ៃលិន
ក្នុង​ពេល​នេះ គឺ​ថា​ពួកគាត់​គាំទ្រ​ឲ្យមាន​ការជំនុំជ​ម្រះ​ក្តី​មួយ
ប្រកប ដោយ​ភាពយុត្តិធម៌​និង​ត្រឹមត្រូវ ក៏​ប៉ុន្តែ​គាត់​មិន​គាំទ្រ
ការកាត់ទោស​ណាមួយ​ដែល​នាំ​ឲ្យ​សង្គម​កម្ពុជា ឃ្លាតឆ្ងាយ​ពី​ការផ្សះផ្សា
ជាតិ​ឡើយ​៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to