អ្នកនយោបាយអត្ដឃាត សម រង៉្សី ប្រកាសប្ដឹងសម្ដេចតេជោ ភ្លេច
លិខិតសុំទោសរបស់ខ្លួនថាការចោទមិនពិតទេ
kohsantepheapdaily.com
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១០
លោកសម រង្ស៊ី បន្ទាប់ពីបរាជ័យក្នុងការស្វែករកកិច្ចអន្តរាគមន៍
ពីសម្តេចអគ្គមហា ធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភា ដើម្បីឱ្យ
ខ្លួនបានចូលស្រុកវិញមក ក៏បានប្រកាសប្តឹងសម្តេចអគ្គមហាសេនាបតី
តេជោហ៊ុន សែន ទៅតុលាការអន្តរជាតិ ដោយចោទថា សម្តេចជាមេសមគំនិត
ក្នុងការបំផ្ទុះគ្រាប់បែកនៅមុខរដ្ឋសភា កាលពីឆ្នាំ១៩៩៧ទៅវិញ ។
គេនៅចាំបានថា ការចោទប្រកាន់ដែលគ្មានមូលដ្ឋាននោះត្រូវបានលោក
សម រង្ស៊ី ខ្លួនឯងធ្លាប់បានសរសេរលិខិតសុំទោសសម្តេចតេជោរួច
ហើយថា ការចោទនោះមិនមែនជារឿងពិតទេ ជាមួយនឹងការបញ្ជាក់ជំហរ
ថាឈប់រិះគន់មកលើសម្តេចតេជោទៀតហើយ ។ ដូច្នេះប្រសិនបើសម រង្ស៊ី
ជ្រើសរើសយកការប្តឹងសម្តេចតេជោដើម្បីបិទបាំងកំហុសរបស់ខ្លួននៅ
ពេលនេះ គឺមានន័យថាជនជាប់ចោទ សម រង្ស៊ី បានដើរដល់ផ្លូវ
ទាល់ច្រកផ្នែកនយោបាយដ៏គ្រោះថ្នាក់ និងគ្មានអ្វីជាទីពឹងសំរាប់
ស្តារមុខមាត់របស់ខ្លួនដែលលិចលង់ទៅ ហើយនោះបានទេ ពីព្រោះតែ
បានប្រព្រឹត្តបំពានច្បាប់ផ្ទួនៗ ម្តងហើយម្តងទៀតជាច្រើនករណី ដែល
ជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរមិនអាចអត់ឱនឱ្យបាន គឺបុគ្គលសម
រង្ស៊ី ប្រៀបបានទៅនឹងជនឆោតល្ងង់ម្នាក់កំពុងលេងល្បែងនយោបាយ
សម្លាប់ ខ្លួនឯងដែលគ្មាននរណាម្នាក់អាចជួយសង្គ្រោះបានឡើយ ។
នយោបាយអត្តឃាតរបស់លោកសម រង្ស៊ី គឺជារឿងអាម៉ាស់ដែលកើតចេញពី
មហិច្ឆតាល្មោភអំណាច ខ្លួនអសមត្ថភាព ប៉ុន្តែចង់ដឹកនាំប្រទេស
ឬជាការគិតរវើរវាយ ធ្វើសកម្មភាពតាមអារម្មណ៍ឈ្លក់វង្វេង ស្រឡាញ់
តែការប្រឆាំងផ្កាប់មុខគ្មានដឹងខុសត្រូវ មានតែគំនិតញុះញង់
បំផ្លាញជាតិទើបទទួលរងនូវកម្មផលបែបនេះ ។ ក្នុងចំណោមមេដឹកនាំ
គណបក្សប្រឆាំងនៅកម្ពុជា គឺលោកសម រង្ស៊ី ជាបុគ្គលម្នាក់ដែលប្រឈម
នឹងការប្តឹងឡើងតុលាការច្រើនជាងគេបំផុត ហើយក៏ជាជនដែលចាញ់ក្តី
គ្រប់ករណី មិនថានៅតុលាការស្រុកខ្មែរ ក៏ដូចជានៅតុលាការបរទេស
ជាក់ស្តែងនៅក្នុងតុលាការប្រទេសបារាំងលោកសម រង្ស៊ី ធ្លាប់ចាញ់
ក្តីព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ និងចាញ់ក្តីលោក
ហោ ណាំហុង នាពេលថ្មីៗនេះ ។ ក្នុងនោះមានបទល្មើសជាច្រើនដែលសម
រង្ស៊ី បានបំពានច្បាប់រួមមានបទល្មើសបរិហារកេរ្តិ៍ប្រមាថ បទ
ល្មើសញុះញង់បង្កអសន្តិសុខសង្គម បទល្មើសបំផ្លាញបង្គោលតម្រុយ
ព្រំដែន បទល្មើសក្លែងឯកសារសាធារណៈ និងបទល្មើសផ្សព្វផ្សាយព័ត៌
មានមិនពិតជាដើម ។ល។
បើទោះបីបញ្ហាជាច្រើន ត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលធ្វើ
ការសំរបសំរួលតាមផ្លូវ នយោបាយឱ្យសម រង្ស៊ី រួចខ្លួនពីការចោទ
ប្រកាន់ ផុតពីការជាប់ពន្ធនាគារនាពេលកន្លងមក ដើម្បីទុកឱកាសឱ្យ
សម រង្ស៊ី កែខ្លួនចូលរួមអភិវឌ្ឍ កសាងប្រទេសយ៉ាងណាក្តី ប៉ុន្តែ
បុគ្គលម្នាក់នេះមិនបានផ្លាស់ប្តូរឥរិយាបទក្នុងការបំពេញ
តួនាទីជាអ្នកតំណាងរាស្ត្រខ្មែរដែលចេះដឹងច្បាប់ អនុវត្តតាម
ច្បាប់ឱ្យបានត្រឹមត្រូវនោះទេ គឺជននេះបានបន្តប្រព្រឹត្តជាន់
ឈ្លីច្បាប់ និងបានមាក់ងាយប្រព័ន្ធតុលាការខ្មែរថាមិនឯករាជ្យ
មិនយុត្តិធម៌ ហើយថែមទាំងបានចោទប្រកាន់មកលើប្រមុខរាជរដ្ឋាភិបាល
កម្ពុជាថា ជាអាយ៉ងបរទេសទៀតផង ។
កម្ពុជា គឺជារដ្ឋអធិបតេយ្យមួយដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យ
សេរី ពហុបក្ស ហើយបាននិងកំពុងពង្រឹងនីតិរដ្ឋដែលចាំបាច់ពលរដ្ឋ
គ្រប់រូបត្រូវ តែគោរព និងអនុវត្តតាមច្បាប់ ។កំហុសរបស់លោកសម
រង្ស៊ី គឺជារឿងបុគ្គលក្នុងបទល្មើសព្រហ្មទណ្ឌ ដែលត្រូវដោះ
ស្រាយតាមប្រព័ន្ធតុលាការ ។ សំណុំរឿងនេះត្រូវបានតុលាការចាត់ការ
ទៅតាមច្បាប់ និងដំណើរការនៃនីតិវិធីយ៉ាងត្រឹមត្រូវ បន្ទាប់ពីលោក
សម រង្ស៊ី បានដកបំផ្លាញតម្រុយបង្គោលព្រំដែននៅស្រុកចន្ទ្រា
ខេត្តស្វាយរៀង ក្នុងសំណុំរឿងទី១ និងសំណុំរឿងទី២ ចោទប្រកាន់់
ពីបទក្លែងឯកសារផែនទី និងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលជនល្មើស
នឹងត្រូវជាប់ពន្ធនាគារពី៥ទៅ១៨ឆ្នាំ និងពិន័យជាប្រាក់មួយចំនួន
។ នេះគឺជាការអនុវត្តច្បាប់ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់សង្គម
បញ្ចៀសនូវការរអិលចូលក្នុងភាពអនាធិបតេយ្យ ដែលចំណាត់ការនេះ
មិនមែនជាការគាបសង្កត់ ឬបំបិទសិទ្ធិទៅលើបក្សប្រឆាំង ដូចក្រុម
អ្នករិះគន់មួយចំនួនតែងចោទប្រកាន់នោះទេ ។ ក្នុងយុគសម័យនេះ
រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន
សែន គឺបានដាក់ចេញនូវទិសដៅច្បាស់លាស់ដើម្បីភាពស្អាតស្អំ
ក្នុង សង្គម គឺសម្តេចតេជោបានវាយបំបាក់ និងកំពុងចាត់វិធានការ
ក្តៅបំផ្លាញដល់ឫសគល់ នូវទម្លាប់អន្តរាគមន៍ទាំងឡាយដើម្បី
កំណែទំរង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។
គេបានដឹងយ៉ាងច្បាស់ថា ពីមួយថ្ងៃទៅមួយថ្ងៃគណបក្សប្រឆាំងសម
រង្ស៊ី បានធ្វើការបរិហាររិះគន់ឥតឈប់ឈរមកលើរាជរដ្ឋាភិបាល ដោយ
ចោទប្រកាន់ថាតុលាការស្ថិតក្រោមឥទ្ធិពលគណបក្សកាន់អំណាច ឬចោទថា
គណបក្សកាន់អំណាចជ្រៀតជ្រែករំលោភចូលក្នុងកិច្ចការរបស់ តុលាការ
។ ប៉ុន្តែគណបក្សប្រឆាំងមួយនេះបានប្រើដៃពីរក្នុងពេលតែមួយ
ដើម្បី បំភ័ន្តសាធារណជនគឺដៃម្ខាងវាយប្រហារមកលើរាជរដ្ឋាភិបាល
ជ្រៀត ជ្រែកតុលាការ និងដៃម្ខាងទៀតគេកេងចំណេញនយោបាយ ដោយស្នើ
ឱ្យមេដឹកនាំគណបក្សប្រជាជនជួយអន្តរាគមន៍ចូលក្នុងការងារ របស់
តុលាការ ដើម្បីឱ្យលោកសម រង្ស៊ី បានចូលស្រុកវិញ ដែលគណបក្សប្រជាជន
មិនមានសិទ្ធិអំណាចណាមួយទៅរំលោភសេចក្តីសំរេច របស់ស្ថាប័ន
តុលាការដែលជាស្ថាប័នឯករាជ្យ កាត់ក្តីដោយយោងទៅលើអង្គច្បាប់
និងអង្គហេតុដ៏ត្រឹមត្រូវនោះបានទេ ។ ការប្រើវិធីរបៀបឆ្កែទាល់
ច្រករបស់លោកសម រង្ស៊ី គឺជាការបង្ហាញយ៉ាងច្បាស់ថានោះគឺជា
នយោបាយអត់ ហ៊ុន សែន ដូច្នេះសូមគណបក្សប្រឆាំងគួរឈប់ប្រើល្បិច
ស្វាស៊ីបាយលាបមាត់ពពែនេះទៀត អំពើនោះនឹងវិលត្រឡប់ទៅរកជនដែល
បង្កបញ្ហាវិញ ។
សកម្មភាពឆោតល្ងង់ទាំងឡាយណាដែលចង់ឱ្យមាននយោ បាយអត់សម្តេច
ហ៊ុន សែន គឺជារឿងខុសឆ្គង ពុំអាចទៅរួចនោះទេ ពីព្រោះរាជរដ្ឋា
ភិបាលសព្វថ្ងៃនេះកើតឡើងពីការបោះឆ្នោតតាមបែប ប្រជាធិបតេយ្យសេរី
ពហុបក្ស ដែលប្រជាពលរដ្ឋដ៏ច្រើនលើសលប់បានបោះឆ្នោតគាំទ្រ
គណបក្សប្រជាជន កម្ពុជា ហើយគណបក្សប្រជាជនបានគាំទ្រសម្តេចតេជោធ្វើ
ជានាយករដ្ឋមន្ត្រី ។ ដូច្នេះការប្រកាសរបស់លោកសម រង្ស៊ី ព្រមាន
ប្តឹងសម្តេចតេជោហ៊ុន សែន ទៅតុលាការអន្តរជាតិ គឺប្រហែលជាមិនមាន
ន័យសំរាប់រាជរដ្ឋាភិបាលឈឺក្បាលយកមកពិចារណានោះ ឡើយ ពីព្រោះការ
ចោទប្រកាន់ទាំងប៉ុន្មានរបស់លោកសម រង្ស៊ី មកលើសម្តេចហ៊ុន សែន
គឺជាការបំភ័ន្តសារធារណជនជាតិនិងអន្តរជាតិ ដែលពុំមានអ្វីជាមូល
ដ្ឋាននោះទេ ហើយម្យ៉ាងទៀត អន្តរជាតិក៏ពុំមានឥទ្ធិពលណាមកជ្រៀត
ជ្រែកសេចក្តីសំរេចដោយ ឆន្ទានុសិទ្ធិរបស់តុលាការនៃប្រទេសមួយដែល
មានអធិបតេយ្យត្រឹមត្រូវ នោះបានឡើយ ។ ជារួមការបង្កើតបញ្ហា
ថ្មីៗរបស់លោកសម រង្ស៊ី គឺជារឿងឥតន័យ ឥតខ្លឹមសារជាការ
ភូតកុហក ឬជាការងប់ងុលនឹងគំនុំសងសឹក ដែលមានក្នុងខួរក្បាលរបស់
លោក សម រង្ស៊ី តាំងពីយូរយារបន្តមកដល់បច្ចុប្បន្ន មានន័យដូច
ចង្កៀងជិតអស់ប្រេង អស់បញ្ឆេះ ហៀបនឹងរលត់ តែងតែមានកំសួលភ្លើង
ខ្លាំងបែបនេះ ដែលការពិតនោះគឺលោកសម រង្ស៊ី កំពុងលេងល្បែងនយោបាយ
សម្លាប់ខ្លួនឯងតែប៉ុណ្ណោះ ៕
ពូន សំរេច
--
You received this message because you are subscribed to the Google Groups
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language.
Thank you for your understanding. Peace among us and in Cambodia.
To post to this group, send email to [email protected]
To unsubscribe from this group, send email to
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org