សម្តេចហ៊ុន សែន ជួបជាមួយអាប់ភីស៊ីត នៅបុរីញ៉ូយ៉ក បានឯកភាពគ្នា
កាត់បន្ថយទំនាស់យោធាតាមព្រំដែន បើកច្រកព្រំដែន
cen.com.kh
ទី 25 កញ្ញា 2010)
ភ្នំពេញ: បន្ទាប់ពីបញ្ចប់ជំនួបរវាងសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន
និង លោកអាប់ភីស៊ីត នាយករដ្ឋមន្ត្រីថៃ នៅបុរីញ៉ូយ៉ក ប្រទេស
អាមេរិក ក្រោយពីបញ្ចប់កិច្ចប្រជុំអាស៊ាន-អ៊ឺរ៉ុប កាលពីល្ងាចថ្ងៃទី
២៤ កញ្ញ ២០១០ លោកស្រ៊ឺ ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអម
នាយករដ្ឋមន្ត្រី បានមានប្រសាសន៍តាមទូរស័ព្ទ កាលពីថ្ងៃទី ២៥ កញ្ញនេះ
ផងដែរ ចង់ផ្សាយតាមរយៈទូរទស្សន៍ CTN បានមានប្រសាសន៍ឲ្យដឹងទៀតថា
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយនាយករដ្ឋមន្ត្រីអាប់ភីស៊ីត
ពីរនាក់តទល់ក្នុងបន្ទប់បិទទ្វារជិត ។
លោក ស្រ៊ឺ ថាមរ៉ុង បានមានប្រសាសន៍ឲ្យដឹងថា សម្តេចនាយក
រដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពជាមួយអាប់ភីស៊ីត លើបញ្ហាមួយចំនួន
បញ្ឈប់កុំឲ្យមានការប្រើប្រាស់កម្លាំងយោធាររវាងប្រទេសទាំងពីរ
កាត់បន្ថយបញ្ហាទំនាស់ព្រំដែន លើកទឹកចិត្តឲ្យយោធា អាជ្ញាធរ ខេត្តតាម
បណ្តាលប្រទេសទាំងពីរ ជួបពិភាក្សាគ្នាដោះស្រាយ បញ្ហាដែលកើតមាន
ជាធម្មតា។
លោកបានបន្តទៀតថា នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពឲ្យមាន
ការធ្វើទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិស័យទេសចរណ៍ និងអនុញ្ញាតឲ្យមាន
ការបើកច្រកព្រំដែន នៅតាមតំបន់មួយចំនួន សម្រាប់ការធ្វើពាណិជកម្ម
ទេសចរណ៍ប្រទេសទាំងពីរ ។
លោក ស្រ៊ឺ ថាមរ៉ុង ឲ្យដឹងទៀតថា សម្តេចហ៊ុន សែន ជាមួយអាប់ភី
ស៊ីត នៅក្នុងជំនួបតទល់នោះ បានឯកភាពគ្នា ឲ្យមានការគ្រប់គ្រងព័ត៌មាន
មុន និងចេញផ្សាយ ទាក់ទងបញ្ហាធំៗរវាងប្រទេសកម្ពុជា-ថៃ ចៀសវាង
ការយល់ច្រឡំគ្នាទៅវិញទៅមក និងឲ្យមានកាសផ្លាស់ប្តូរទស្សនកិច្ច
ថ្នាករដ្ឋមន្ត្រីរវាងប្រទេសទាំងពីរ ហើយទស្សនកិច្ចនោះផ្តើមពិ
រដ្ឋមន្ត្រីក្រសួងព័ត៌មានមុន ព្រមទាំងអ្នកកាសែត ។
លោក បានបន្តថា នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានឯកភាពឲ្យ
មានការសម្តែងសិល្បៈ ការប្រកួតកីឡា មានដូចជា បាល់ទាត់ បាល់បោះ រវាង
ប្រទេសទាំងពីរ ដើម្បីបង្កើននូវភាពជិតស្និទ្ធ ជាមួយគ្នា ។ លោក
ពន្យល់ថា ចំពោះការប្រកួតកីឡា ជាមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា
-ថៃ គឺ តម្រូវឲ្យមានចម្រុះកីឡា ដោយមានអ្នកឈ្នះនិងអ្នកចាញ់ ដើម្បី
បង្កបរិយាកាសកាន់តែជិតស្និទ្ធជាមួយគ្នាដែលជាប្រទេសជិតខាង ។
លោក ស្រ៊ឺ ថាមរ៉ុង រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បាន
មានប្រសាសន៍ឲ្យដឹងទៀតថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង អាប់ភី
ស៊ីត នាយករដ្ឋមន្ត្រីថៃ បានបង្ហាញនូវភាពស្និទ្ធស្នាលជាមួយគ្នា ហើយ
សង្ឃឹមថានាយករដ្ឋមន្ត្រីទាំងពីរ និងមានជំនួបពិភាក្សា លើកក្រោយទៀត
ដូចជា ក្នុងកិច្ចប្រជុំ អាស៊ី-អ៊ឺរ៉ុប ថ្ងៃទី០៥ តុលា ២០១០ ខាងមុខ
ជំនួបក្រោយកិច្ចប្រជុំអាស៊ាន នៅក្រុង ហាណូយ ប្រទេសវៀតណាម នៅចុងខែ
តុលា ២០១០ ។
លោក ស្រ៊ឺ ថាមរ៉ុង បានឲ្យដឹងថា គណៈប្រតិភូនៃរាជរដ្ឋាភិបាល
កម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន និងធ្វើដំណើរ
មាតុភូមិនិវត្តន៍ពី បុរី ញ៉ូយ៉ក មកប្រទេសកម្ពុជាវិញ ដែលគ្រោង
មកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី២៦ ខែ
កញ្ញា ២០១០ ៕
--
You received this message because you are subscribed to the Google Groups
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language.
Thank you for your understanding. Peace among us and in Cambodia.
To post to this group, send email to [email protected]
To unsubscribe from this group, send email to
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org