សិទ្ធិមនុស្សកម្ពុជាថ្កោលទោសសាលក្រមលោកសម រង្ស៊ី បង្កប់ចរិកនយោបាយ
cen.com.kh
ដោយ : សុភ័ក្រ្ត (ថ្ងៃទី 25 កញ្ញា 2010)
ភ្នំពេញ: មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្កោលទោសចំពោះសាលក្រម
សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសឲ្យលោកសម រង្ស៊ី
ជាប់ពន្ធនាគារ ដោយបានហៅសាលក្រមនេះថា មានបង្កប់ចរិកលក្ខណៈនយោបាយ
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយ ជាបន្ទាន់ កាលពីថ្ងៃទី២៣ កញ្ញា ២០១០
បន្ទាប់ពីតុលាការផ្តន្ទាទោសរយៈពេល ១០ ឆ្នាំ និងព្រមទាំងពិន័យជា
ប្រាក់ ៦៥ លានរៀល ក្នុងរឿងផែនទីក្លែងក្លាយ និងផ្សព្វផ្សាយព៌ត័
មានមិនពិត ។
មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានហៅសាលក្រមនេះថា
ប្រព័ន្ធតុលាការកម្ពុជាត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ
ដើម្បីបំបិទភាពត្រឹមត្រូវស្របច្បាប់របស់គណបក្សប្រឆាំង ហើយបានដើរ
ថយក្រោយនៃការសំដែងមតិ ដែលបានចែងក្នុងច្បាប់អន្តរជាតិ និង
រដ្ឋធម្មនុញនៃប្រទេសកម្ពុជា ។
លោកអ៊ូ វរៈ ជាប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា
មានប្រសាសន៍ថា ការចោទ ប្រកាន់រឿងក្លែងបន្លំឯកសារ គឺជារឿងនយោបាយ និង
ផ្សព្វផ្សាយព៌ត័មានមិនពិត គឺមានលក្ខណៈនយោបាយ ៕
--
You received this message because you are subscribed to the Google Groups
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language.
Thank you for your understanding. Peace among us and in Cambodia.
To post to this group, send email to [email protected]
To unsubscribe from this group, send email to
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org