សង្គមស៊ីវិល នឹងប្ដឹងមន្ត្រីពុករលួយ៨០នាក់ ទៅអង្គភាពប្រឆាំង អំពើពុករលួយ RFA ដោយ វោហារ ជាតិ 2010-09-25
មន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា ពួកគេនឹងបន្តតវ៉ារឿងអំពើ ពុករលួយរបស់មន្ត្រីពន្ធដារចំនួន ៨០នាក់ ទៅអង្គភាពប្រឆាំងអំពើ ពុករលួយបន្តទៅទៀត បន្ទាប់ពីបានផ្ញើឯកសារ និងភស្តុតាងនានា ដូចជា ឈ្មោះ និងអត្តលេខមន្ត្រីពុករលួយកិបកេងប្រាក់ពីអ្នកបង់ពន្ធទៅ អគ្គ នាយកដ្ឋានពន្ធដារកាលពីថ្ងៃ២៣ កញ្ញា រួចមក។ អ្នកសម្របសម្រួល បណ្ដាញរួបរួមដើម្បីគណនេយភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ បញ្ជាក់ថា តំណាងមន្ត្រី សង្គមស៊ីវិលមួយក្រុមនឹងចូលជួបមន្ត្រីអង្គភាពប្រឆាំង អំពើ ពុករលួយ នៅថ្ងៃទី២៧ ខែកញ្ញា ពោលគឺនៅសប្តាហ៌ក្រោយ ដើម្បីជំរុញ ឲ្យមានវិធានការដាក់ទោស ពិន័យដល់មន្ត្រីពុករលួយក្នុងរឿងអាស្រូវ បង់ពន្ធផ្លូវ។ លោក សន ជ័យ មានប្រសាសន៍នៅថ្ងៃទី២៤ ខែកញ្ញាថា ៖ «ឆ្លើយនឹង សំណួរ ដែលថា ហេតុអ្វីបានជាយើងទៅជួបអង្គភាពនេះ? ពីព្រោះថា រឿងយក ពន្ធផ្លូវលើសនេះ យើងអាចនិយាយបានថា វាជាអំពើពុករលួយ ពីព្រោះថា មន្ត្រីពន្ធដារមួយចំនួនគាត់ប្រើប្រាស់តួនាទីជជែកពិភាក្សាអំពីថា តើអង្គភាពនេះនឹងចាត់វិធានការយ៉ាងម៉េចខ្លះ ក្នុងការប្រឆាំង អំពើពុករលួយក្នុងការប្រមូលពន្ធ?»។ សង្គមស៊ីវិល រួមទាំងប្រជាជនអ្នកបង់ពន្ធម៉ូតូ និងរថយន្ត បានរក ឃើញថា មានមន្ត្រីពន្ធដារ ៨០នាក់ ជាប់ពាក់ព័ន្ធអំពើពុករលួយកន្លង មក ដោយទារប្រាក់ពន្ធលើសរដ្ឋកំណត់ ហើយនៅថ្ងៃទី២៣ ខែកញ្ញា សង្គម ស៊ីវិលក៏បានដាក់ពាក្យបណ្តឹងតវ៉ាដូចគ្នាទៅអគ្គនាយកដ្ឋាន ពន្ធដារក្រុងភ្នំពេញ សុំឲ្យចាត់វិធានការមន្ត្រីពុករលួយទាំង ៨០ រូបនោះ។ ដើម្បីជំរុញឲ្យរឿងពុករលួយនេះបានចាត់ការឆាប់រហ័ស ក្រុមមន្ត្រីសង្គមស៊ីវិលបានដាក់ពាក្យទៅអង្គភាពប្រឆាំងអំពើ ពុករលួយថែមទៀត។ ក៏ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លោក កែវ រ៉េមី មានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ មិនអាចចាត់ការ ពាក្យបណ្ដឹងនេះបានភ្លាមៗនោះទេ។ លោក កែវ រ៉េមី មានប្រសាសន៍ដូច្នេះ ៖ «យើងទើបបង្កើតស្ថាប័ននេះ ឡើង និយាយឲ្យចំទៅ សូម្បីតែ Office (ការិយាល័យ) យើងមិនទាន់រៀបចំស្រួល ផង។ អ៊ីចឹងយើងត្រូវការរៀបចំលិខិតបទដ្ឋាន ឥឡូវយើងត្រូវធ្វើអ្វី ខ្លះ? ក្រដាសស្នាម? រៀបចំបទបញ្ជាផ្ទៃក្នុងទាក់ទងដំណើរការនៃការ ប្រព្រឹត្តទៅរបស់ ខ្លួន រៀបចំអ្វីខ្លះ រៀបរចនាសម្ព័ន្ធទាក់ទងការ រៀបចំទទួលពាក្យបណ្ដឹងគិតយ៉ាងម៉េចពី អ្នកប្តឹងហ្នឹង ដើម្បី រក្សាភាពសម្ងាត់ឲ្យគាត់។ ទាក់ទងទៅនឹងការពិនិត្យពាក្យបណ្ដឹង ហើយ យើងមិនទាន់រៀបចំធ្វើឲ្យហើយ»។ លោក កែវ រ៉េមី បន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ ដែលមកទល់ពេល នេះ មានអាយុទើបតែបានជាងបីខែនោះ ត្រូវការពេលយូរទៅទៀតដើម្បី រៀបចំខ្លួនអនុវត្តការងារបង្ក្រាបអំពើ ពុករលួយនេះបាន៕ Copyright © 1998-2010 Radio Free As -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

