គំនិតនិងវាត្រឹមត្រូវហើយ តែយ៉ាងណា ត្រូវចំណាយពេលស៊ើបអង្កេតឲ្យបានស៊ីជ្រៅ

បើមិនដូច្នោះទេ វាក្លាយជាឧប្បករណ៏នយោបាយ.....
 
> Date: Sat, 25 Sep 2010 19:46:15 -0400
> Subject: សង្គម​ស៊ីវិល ​នឹង​ប្ដឹង​មន្ត្រី​ពុករលួយ​៨០នាក់
> From: [email protected]
> To: [email protected]
> 
> សង្គម​ស៊ីវិល ​នឹង​ប្ដឹង​មន្ត្រី​ពុករលួយ​៨០នាក់ ​ទៅ​អង្គភាព​ប្រឆាំង
> អំពើ​ពុករលួយ
> RFA
> ដោយ វោហារ ជាតិ
> 2010-09-25
> 
> មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ពួកគេ​នឹង​បន្ត​តវ៉ា​រឿង​អំពើ
> ពុករលួយ​របស់​មន្ត្រី​ពន្ធដារ​ចំនួន ៨០​នាក់ ទៅ​អង្គភាព​ប្រឆាំង​អំពើ
> ពុករលួយ​បន្ត​ទៅ​ទៀត បន្ទាប់​ពី​បាន​ផ្ញើ​ឯកសារ និង​ភស្តុតាង​នានា ដូច​ជា
> ឈ្មោះ និង​អត្តលេខ​មន្ត្រី​ពុករលួយ​កិបកេង​ប្រាក់​ពី​អ្នក​បង់ពន្ធ​ទៅ
> អគ្គ​ នាយកដ្ឋាន​ពន្ធដារ​កាល​ពី​ថ្ងៃ​២៣ កញ្ញា រួច​មក។
> អ្នក​សម្រប​សម្រួល​ បណ្ដាញ​រួបរួម​ដើម្បី​គណនេយភាព​សង្គម​នៅ​អាស៊ីបូព៌ា
> និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ បញ្ជាក់​ថា តំណាង​មន្ត្រី
> សង្គម​ស៊ីវិល​មួយ​ក្រុម​នឹង​ចូល​ជួប​មន្ត្រី​អង្គភាព​ប្រឆាំង ​អំពើ
> ពុករលួយ​ នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ពោល​គឺ​នៅ​សប្តាហ៌​ក្រោយ ដើម្បី​ជំរុញ
> ឲ្យ​មាន​វិធានការ​ដាក់​ទោស​ ពិន័យ​ដល់​មន្ត្រី​ពុករលួយ​ក្នុង​រឿង​អាស្រូវ
> បង់​ពន្ធ​ផ្លូវ។
> 
> លោក សន ជ័យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ថា ៖ «ឆ្លើយ​នឹង​ សំណួរ
> ដែល​ថា ហេតុ​អ្វី​បាន​ជា​យើង​ទៅ​ជួប​​អង្គភាព​នេះ? ពីព្រោះ​ថា រឿង​យក
> ពន្ធ​ផ្លូវ​​លើស​នេះ យើង​អាច​និយាយ​បាន​ថា វា​ជា​អំពើ​ពុករលួយ ពីព្រោះ​ថា
> មន្ត្រី​ពន្ធដារ​មួយ​ចំនួន​គាត់​ប្រើប្រាស់​តួនាទី​ជជែក​ពិភាក្សា​អំពី​ថា
> តើ​អង្គភាព​នេះ​នឹង​​ចាត់​វិធានការ​យ៉ាង​ម៉េច​ខ្លះ ក្នុង​ការ​ប្រឆាំង
> អំពើ​ពុករលួយ​ក្នុង​ការ​ប្រមូល​ពន្ធ?»។
> 
> សង្គម​ស៊ីវិល រួម​ទាំង​ប្រជាជន​អ្នក​បង់​ពន្ធ​ម៉ូតូ និង​រថយន្ត បាន​រក
> ឃើញ​ថា មាន​មន្ត្រី​ពន្ធដារ ៨០​នាក់ ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ​កន្លង
> មក ដោយ​ទារ​ប្រាក់​ពន្ធ​លើស​រដ្ឋ​កំណត់ ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា សង្គម
> ស៊ីវិល​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ដូច​គ្នា​ទៅ​អគ្គនាយកដ្ឋាន
> ពន្ធដារ​ក្រុង​ភ្នំពេញ សុំ​ឲ្យ​ចាត់​វិធានការ​មន្ត្រី​ពុករលួយ​ទាំង ៨០
> រូប​នោះ។ ដើម្បី​ជំរុញ​ឲ្យ​រឿង​ពុក​រលួយ​នេះ​បាន​ចាត់​ការ​ឆាប់​រហ័ស
> ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​បាន​ដាក់​ពាក្យ​ទៅ​អង្គភាព​ប្រឆាំង​អំពើ
> ពុករលួយ​ថែម​ទៀត។
> 
> ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ លោក
> កែវ រ៉េមី មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មិន​អាច​ចាត់ការ
> ពាក្យ​បណ្ដឹង​នេះ​​បាន​ភ្លាមៗ​នោះ​​ទេ។
> 
> លោក កែវ រ៉េមី មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ទើប​បង្កើត​ស្ថាប័ន​នេះ​ ឡើង
> និយាយ​ឲ្យ​ចំ​ទៅ សូម្បី​តែ Office (ការិយាល័យ) យើង​មិន​ទាន់​រៀបចំ​ស្រួល
> ផង។ អ៊ីចឹង​យើង​ត្រូវការ​រៀបចំ​លិខិត​បទដ្ឋាន ឥឡូវ​យើង​ត្រូវ​ធ្វើ​អ្វី
> ខ្លះ? ក្រដាស​ស្នាម? រៀបចំ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ទាក់ទង​ដំណើរការ​នៃ​ការ
> ប្រព្រឹត្ត​ទៅ​របស់​ ខ្លួន រៀបចំ​អ្វី​ខ្លះ រៀប​រចនាសម្ព័ន្ធ​ទាក់ទង​ការ
> រៀបចំ​ទទួល​ពាក្យ​បណ្ដឹង​គិត​យ៉ាង​ម៉េច​ពី​ អ្នក​ប្តឹង​ហ្នឹង ដើម្បី
> រក្សា​ភាព​សម្ងាត់​ឲ្យ​គាត់។ ទាក់ទង​ទៅ​នឹង​ការ​ពិនិត្យ​ពាក្យ​បណ្ដឹង ហើយ
> យើង​មិន​ទាន់​រៀបចំ​ធ្វើ​ឲ្យ​ហើយ»។
> 
> លោក កែវ រ៉េមី បន្ថែម​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​មក​ទល់​ពេល
> នេះ មាន​អាយុ​ទើប​តែ​បាន​ជាង​បី​ខែ​នោះ ត្រូវ​ការ​ពេល​យូរ​ទៅ​ទៀត​ដើម្បី
> រៀបចំ​ខ្លួន​អនុវត្ត​ការងារ​បង្ក្រាប​អំពើ ​ពុក​រលួយ​នេះ​បាន៕
> 
> Copyright © 1998-2010 Radio Free As
> 
> -- 
> You received this message because you are subscribed to the Google Groups 
> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> This is an unmoderated forum. Please refrain from using foul language. 
> Thank you for your understanding. Peace among us and in Cambodia.
> 
> To post to this group, send email to [email protected]
> To unsubscribe from this group, send email to 
> [email protected]
> For more options, visit this group at http://groups.google.com/group/camdisc
> Learn more - http://www.cambodia.org
                                          

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Watkeo Kuma

Reply via email to