មន្រ្តីរដ្ឋាភិបាល៖ការត្រៀមប្តឹងសម្តេចតេជោដោយមេបក្សប្រឆាំង
គ្រាន់ជាការលាងខ្ឡួនប៉ុណ្ណោះ
(25/09/2010 Time11:00am)
ភ្នំពេញ៖ មន្រ្តី រដ្ឋាភិបាលបានហៅការត្រៀមប្តឹងសម្តេចតេជោ
ដោយបេក្សប្រឆាំងថា ជាសកម្មភាពមួយគ្រាន់តែដើម្បីលាងខ្លួនឲ្យរួ
ចផុតពីការចោទប្រកាន់ របស់តុលាការប៉ុណ្ណោះ។
អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្រ្តីឯកឧត្តមទិត
សុធាបានមានប្រសាសន៍ថា សកម្មភាពរបស់លោកសម រង្ស៊ី ដែលប្រកាសប្ដឹង
សម្ដេចតេជោ ទៅកាន់តុលាការញូវយ៉ក និងប្រទេសដទៃនោះគឺជាការធ្វើ
ឡើងតាមទម្រង់មួយខុសឆ្គងនិងបំពាន ច្បាប់ ពីព្រោះថា លោកសម រង្ស៊ី
គឺជាអ្នកទោសដែលកំពុងប្រឈមនឹងការជាប់ពន្ធនាគារនៅកម្ពុជា
រយៈពេល១២ឆ្នាំ និងពិន័យជាប្រាក់រាប់ លានរៀលបន្ថែមទៀត ប៉ុន្តែ
លោកសម រង្ស៊ី មិនទាន់បានអនុវត្តនៅឡើយទេ។
កាលពី រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០លោកសម
រង្ស៊ីបានថ្លែងតាមVideo Conferenceថា លោកបានពឹងពាក់មេធាវីបរទេស
ដាក់ពាក្យបណ្ដឹងសម្ដេច នាយករដ្ឋមន្រ្តី ទៅតុលាការក្រុងញូវយ៉ក
រួចហើយ ទាក់ទងទៅនឹងសកម្មភាពរារាំងកិច្ចការស៊ើបអង្កេតរបស់
ប៉ូលិស អាមេរិកាំង ដែលបើកយុទ្ធនាការស៊ើបអង្កេតលើ ករណីបោកគ្រាប់
បែក កាលពីឆ្នាំ ១៩៩៧ នៅមុខមន្ទីររដ្ឋសភាចាស់។
ឯកឧត្តម ទិត សុធា បានចាត់ទុកថា ការចោទប្រកាន់របស់លោកសម
រង្ស៊ី ទៅលើសម្ដេចតេជោ ជាការកុហកបោកប្រាស់ និងជាភាពទាល់ច្រក
ផ្នែកនយោបាយហើយចាត់ទុកថា លោកសម រង្ស៊ី កំពុងលេងល្បែងនយោបាយ
អត្តឃាតខ្លួនឯង៕
--
You received this message because you are subscribed to the Google Groups
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language.
Thank you for your understanding. Peace among us and in Cambodia.
To post to this group, send email to [email protected]
To unsubscribe from this group, send email to
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org