យើងត្រូវរងចាំមើល ​តើមន្រ្តីប្រឆាំងអំពើពុករលួយ នឹងបើកការស៊ើបអង្កេតយ៉ាងណាដែរ ?
លោកកែវរេមី បានចូលរួមធ្វើការជាមួយក្រសួងប្រឆាំងអំពើពុករលួយហ្នុង !
នេះជាគោលបំណងរបស់គាត់
ពីយូរយាណាស់មកហើយ ព្រោះគាត់បានអះអាង់ថា  ខ្លួនគាត់ត្រូវតែផ្ដាច់ខ្លួនចេញ
ពីគណបក្សប្រឆាំង ទើបគាត់
អាចមានឧិកាសមកធ្វើការបំរើអោយប្រជាពលរដ្ឋ ៕

2010/9/26 Watkeo Kuma <[email protected]>:
> គំនិតនិងវាត្រឹមត្រូវហើយ តែយ៉ាងណា ត្រូវចំណាយពេលស៊ើបអង្កេតឲ្យបានស៊ីជ្រៅ
> បើមិនដូច្នោះទេ វាក្លាយជាឧប្បករណ៏នយោបាយ.....
>
>> Date: Sat, 25 Sep 2010 19:46:15 -0400
>> Subject: សង្គមស៊ីវិល នឹងប្ដឹងមន្ត្រីពុករលួយ៨០នាក់
>> From: [email protected]
>> To: [email protected]
>>
>> សង្គមស៊ីវិល នឹងប្ដឹងមន្ត្រីពុករលួយ៨០នាក់ ទៅអង្គភាពប្រឆាំង
>> អំពើពុករលួយ
>> RFA
>> ដោយ វោហារ ជាតិ
>> 2010-09-25
>>
>> មន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា ពួកគេនឹងបន្តតវ៉ារឿងអំពើ
>> ពុករលួយរបស់មន្ត្រីពន្ធដារចំនួន ៨០នាក់ ទៅអង្គភាពប្រឆាំងអំពើ
>> ពុករលួយបន្តទៅទៀត បន្ទាប់ពីបានផ្ញើឯកសារ និងភស្តុតាងនានា ដូចជា
>> ឈ្មោះ និងអត្តលេខមន្ត្រីពុករលួយកិបកេងប្រាក់ពីអ្នកបង់ពន្ធទៅ
>> អគ្គ នាយកដ្ឋានពន្ធដារកាលពីថ្ងៃ២៣ កញ្ញា រួចមក។
>> អ្នកសម្របសម្រួល បណ្ដាញរួបរួមដើម្បីគណនេយភាពសង្គមនៅអាស៊ីបូព៌ា
>> និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ បញ្ជាក់ថា តំណាងមន្ត្រី
>> សង្គមស៊ីវិលមួយក្រុមនឹងចូលជួបមន្ត្រីអង្គភាពប្រឆាំង អំពើ
>> ពុករលួយ នៅថ្ងៃទី២៧ ខែកញ្ញា ពោលគឺនៅសប្តាហ៌ក្រោយ ដើម្បីជំរុញ
>> ឲ្យមានវិធានការដាក់ទោស ពិន័យដល់មន្ត្រីពុករលួយក្នុងរឿងអាស្រូវ
>> បង់ពន្ធផ្លូវ។
>>
>> លោក សន ជ័យ មានប្រសាសន៍នៅថ្ងៃទី២៤ ខែកញ្ញាថា ៖ «ឆ្លើយនឹង សំណួរ
>> ដែលថា ហេតុអ្វីបានជាយើងទៅជួបអង្គភាពនេះ? ពីព្រោះថា រឿងយក
>> ពន្ធផ្លូវលើសនេះ យើងអាចនិយាយបានថា វាជាអំពើពុករលួយ ពីព្រោះថា
>> មន្ត្រីពន្ធដារមួយចំនួនគាត់ប្រើប្រាស់តួនាទីជជែកពិភាក្សាអំពីថា
>> តើអង្គភាពនេះនឹងចាត់វិធានការយ៉ាងម៉េចខ្លះ ក្នុងការប្រឆាំង
>> អំពើពុករលួយក្នុងការប្រមូលពន្ធ?»។
>>
>> សង្គមស៊ីវិល រួមទាំងប្រជាជនអ្នកបង់ពន្ធម៉ូតូ និងរថយន្ត បានរក
>> ឃើញថា មានមន្ត្រីពន្ធដារ ៨០នាក់ ជាប់ពាក់ព័ន្ធអំពើពុករលួយកន្លង
>> មក ដោយទារប្រាក់ពន្ធលើសរដ្ឋកំណត់ ហើយនៅថ្ងៃទី២៣ ខែកញ្ញា សង្គម
>> ស៊ីវិលក៏បានដាក់ពាក្យបណ្តឹងតវ៉ាដូចគ្នាទៅអគ្គនាយកដ្ឋាន
>> ពន្ធដារក្រុងភ្នំពេញ សុំឲ្យចាត់វិធានការមន្ត្រីពុករលួយទាំង ៨០
>> រូបនោះ។ ដើម្បីជំរុញឲ្យរឿងពុករលួយនេះបានចាត់ការឆាប់រហ័ស
>> ក្រុមមន្ត្រីសង្គមស៊ីវិលបានដាក់ពាក្យទៅអង្គភាពប្រឆាំងអំពើ
>> ពុករលួយថែមទៀត។
>>
>> ក៏ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លោក
>> កែវ រ៉េមី មានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ មិនអាចចាត់ការ
>> ពាក្យបណ្ដឹងនេះបានភ្លាមៗនោះទេ។
>>
>> លោក កែវ រ៉េមី មានប្រសាសន៍ដូច្នេះ ៖ «យើងទើបបង្កើតស្ថាប័ននេះ ឡើង
>> និយាយឲ្យចំទៅ សូម្បីតែ Office (ការិយាល័យ) យើងមិនទាន់រៀបចំស្រួល
>> ផង។ អ៊ីចឹងយើងត្រូវការរៀបចំលិខិតបទដ្ឋាន ឥឡូវយើងត្រូវធ្វើអ្វី
>> ខ្លះ? ក្រដាសស្នាម? រៀបចំបទបញ្ជាផ្ទៃក្នុងទាក់ទងដំណើរការនៃការ
>> ប្រព្រឹត្តទៅរបស់ ខ្លួន រៀបចំអ្វីខ្លះ រៀបរចនាសម្ព័ន្ធទាក់ទងការ
>> រៀបចំទទួលពាក្យបណ្ដឹងគិតយ៉ាងម៉េចពី អ្នកប្តឹងហ្នឹង ដើម្បី
>> រក្សាភាពសម្ងាត់ឲ្យគាត់។ ទាក់ទងទៅនឹងការពិនិត្យពាក្យបណ្ដឹង ហើយ
>> យើងមិនទាន់រៀបចំធ្វើឲ្យហើយ»។
>>
>> លោក កែវ រ៉េមី បន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ ដែលមកទល់ពេល
>> នេះ មានអាយុទើបតែបានជាងបីខែនោះ ត្រូវការពេលយូរទៅទៀតដើម្បី
>> រៀបចំខ្លួនអនុវត្តការងារបង្ក្រាបអំពើ ពុករលួយនេះបាន៕
>>
>> Copyright © 1998-2010 Radio Free As
>>
>> --
>> You received this message because you are subscribed to the Google Groups
>> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
>> This is an unmoderated forum. Please refrain from using foul language.
>> Thank you for your understanding. Peace among us and in Cambodia.
>>
>> To post to this group, send email to [email protected]
>> To unsubscribe from this group, send email to
>> [email protected]
>> For more options, visit this group at
>> http://groups.google.com/group/camdisc
>> Learn more - http://www.cambodia.org
>
> --
> You received this message because you are subscribed to the Google Groups
> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> This is an unmoderated forum. Please refrain from using foul language.
> Thank you for your understanding. Peace among us and in Cambodia.
>
> To post to this group, send email to [email protected]
> To unsubscribe from this group, send email to
> [email protected]
> For more options, visit this group at http://groups.google.com/group/camdisc
> Learn more - http://www.cambodia.org

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to