ការប្រកាសទ្រព្យសម្បត្តិនឹងពាក់ព័ន្ធឧកញ៉ាមួយចំនួន khmer.rfi.fr ដោយ លាង ដឺលុច អត្ថបទចុះផ្សាយនៅថ្ងៃ ចន្ទ 27 កញ្ញា 2010
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានថ្លែងជាសាធារណៈហើយ ថា វានឹងមានមន្ត្រីជាង១០ម៉ឺននាក់ដែលនឹងត្រូវជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយ។ចំនួនអ្នកជាប់កាតព្វកិច្ចនេះនឹងអាចកើនឡើង បន្ថែមទៀត ដោយសារតែ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកំពុងពិចារណាអំពី លទ្ធភាពដែល ត្រូវកំណត់អោយឧកញ៉ាមួយចំនួនដែលមានមុខងារជា ទីប្រឹក្សារបស់ ស្ថាប័នរដ្ឋ និងរបស់ថ្នាក់ដឹកនាំត្រូវប្រកាស ទ្រព្យសម្បត្តិដូចគ្នា។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រុម ប្រឹក្សាជាតិប្រឆាំង អំពើ ពុករលួយនៅក្នុងសន្និសីទកាសែតកាលពី ព្រឹកថ្ងៃចន្ទ២៧កញ្ញានេះ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកំពុងពិចារណា ដើម្បីបន្ថែម អត្តសញ្ញាណបុគ្គលដែលត្រូវតម្រូវអោយប្រកាស ទ្រព្យសម្បត្តិស្របតាម ច្បាប់ប្រឆាំងអំពើពុករលួយ។ នៅក្នុងសន្និសីទកាសែតស្តីពីសកម្មភាព ការងាររបស់ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយលោក កែវ រ៉េមី អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនេះបាន ថ្លែង អោយដឹងថា សមាជិកក្រុមប្រឹក្សាជាតិកំពុងពិចារណាតម្រូវអោយ ក្រុមឧកញ៉ាដែលមានមុខងារជាទីប្រឹក្សារបស់ស្ថាប័នរដ្ឋ និងរបស់ ថ្នាក់ដឹកនាំត្រូវមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិរបស់ ខ្លួន ផងដែរ។ គឺដូចឧកញ៉ាដែលមានតួនាទីជាសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភាអីចឹង ដែរ។ លោក កែវ រ៉េមីបានបញ្ជាក់ថា សម្រាប់បុគ្គលដែលគ្រាន់តែមានងារ ជាឧកញ៉ា ប៉ុន្តែគ្មានមុខងារផ្សេងពាក់ព័ន្ធនឹងស្ថាប័នរដ្ឋនោះ ពួកគេមិនមែនជាគោលដៅដែលតម្រូវអោយប្រកាសទ្រព្យសម្បត្តិនោះឡើយ។ លោក កែវ រ៉េមីមិនទាន់អាចប្រាប់អំពីចំនួនឧកញ៉ាដែលអាចជាប់ កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិនោះនៅឡើយទេ។ កន្លងមក ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ីនទៀងបានថ្លែងប្រាប់អ្នក សារព័ត៌មានអោយដឹងថា មន្ត្រីពាក់ព័ន្ធដែលត្រូវកំណត់ដោយច្បាប់អោយ ប្រកាសទ្រព្យសម្បត្តិ នោះ មានជាង១០ម៉ឺននាក់ ដោយរាប់គិតចាប់ពី មន្ត្រីរាជការស៊ីវិល យោធា នគរបាល និងមន្ត្រីផ្សេងទៀតដែលត្រូវបាន តែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ រហូតដល់សមាជិករដ្ឋាភិបាល រដ្ឋសភា សមាជិកព្រឹទ្ធសភា ព្រមទាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយ ប្រធាន អនុប្រធាន និងមន្ត្រីទាំងអស់នៃអង្គភាពប្រឆាំង អំពើពុករលួយផងដែរ។ យោងតាមការអះអាងរបស់អ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើ ពុករលួយ កាលបរិច្ឆេទនៃការផ្តើមប្រកាសទ្រព្យសម្បត្តិនឹងត្រូវ ប្រព្រឹត្តទៅ នៅថ្ងៃទី១ខែមករាឆ្នាំ២០១១។ កាលបរិច្ឆេទនេះត្រូវ បានកំណត់នៅក្នុងផែនការការងារ៥ឆ្នាំរបស់ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

