ពិតមែនហើយ សូមចុច Link នេះhttp://www.rfa.org/khmer/indepth/demonstration-against-hunsen-in-ny-09252010001250.html ស្ដាប់សាកមើល នឹងដឹងថាតើសម្ដាចមន៌ហ៊ុន-សែនបាន ទទួលការស្វាគមន៍យ៉ាងកក់ក្ដៅគគុកបែបណា ។
Khoar Chev ( Made in Cambodia ) --- On Sun, 9/26/10, Krakmo Kaing <[email protected]> wrote: From: Krakmo Kaing <[email protected]> Subject: RE: សម្ដេចហ៊ុនសែនជួបបងប្អូនជនរួមជាតិខ្មែរ រស់នៅសហរដ្ឋអាមេរិក-កាណាដា To: [email protected] Date: Sunday, September 26, 2010, 5:02 AM ជួបជាមួយខ្មែរនៅអាមេរិកប៉ុន្មានអ្នកទៅ? ។ ពាក្សសរសើររបស់លោក ហ៊ុនសែន ដូចជាបញ្ជោរទេដឹង? ។ ខ្មែរៗនៅអាមេរិក ម្នាក់ៗខំធ្វើការចង់ងាប់ មួយឆ្នាំៗ មានពេលវ៉ាកងបានតែមួយអាទិត្យប៉ុណ្ណោះ ហើយវាគ្មានលុយកាក់ឯណាទៅជួយក៍សាងស្រុកដ៍សន្ធឹកសន្ធាប់នោះទេ! ។ បើមិនអីចឹងទេ ខ្មែរ២ ឬ ៣ នាក់នឹង បែបអៀរៗ ចង់បានបុណ្យសក្តិ ពីលោកហ៊ុន សែន ប៉ុណ្ណឹង ។ ត្រូវទទួលស្គាល់ថា មានខ្មែរខ្លះទៀតដែរ ដែលចង់ធ្វើរបៀបនេះ ។ -----Message d'origine----- De : [email protected] [mailto:[email protected]] De la part de Campatriot People Power CPP ????????????????????? Envoyé : dimanche 26 septembre 2010 01:25 À : [email protected] Objet : សម្ដេចហ៊ុនសែនជួបបងប្អូនជនរួមជាតិខ្មែរ រស់នៅសហរដ្ឋអាមេរិក-កាណាដា នៅរសៀលថ្ងៃទី២៣ ត្រូវនិងម៉ោងទៀបភ្លឺថ្ងៃទី២៤ ក្នុងឱកាសនៃការស្នាក់នៅបំពេញការងារ នៅបុរីញូយ៉ក សហរដ្ឋអាមេរិក សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបបងប្អូនជនរួមជាតិខ្មែររស់នៅសហរដ្ឋ អាមេរិក-កាណាដា។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីមាន ប្រសាសន៍ ស្វាគមន៍យ៉ាងស្និតស្នាល រាក់ទាក់ចំពោះបងប្អូនជនរួមជាតិខ្មែរ ទាំងអស់ ដែលតែងតែរួមវិភាគទានដល់ ការកសាងប្រទេសរបស់ខ្លួនឡើងវិញ ទោះបីជាខ្លួនបានចាកឆ្ងាយពីស្រុកកំណើតក៏ពិតមែន ប៉ុន្ដែបងប្អូនជនរួមជាតិទាំងអស់ បានរួម ចំណែកយ៉ាង ច្រើនអនេកដល់ការ កសាងសមិទ្ធផលសង្គមឡើងវិញ។ គួរបញ្ជាក់ដែរថា ដំណើរបំពេញទស្សនកិច្ចការងាររបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី មកកាន់បុរីញូយ៉ក-សហរដ្ឋអាមេរិកនៅពេលនេះ គឺឆ្លើយតបទៅ និងការអញ្ជើញ របស់ឯកឧត្ដម បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក។ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា អញ្ជើញ មកដល់ចំណត អាកាសយានដ្ឋានអន្ដរជាតិ ហ្ចន់អេស្វ កាណឺឌី បូរីញូយ៉ក-សហរដ្ឋអាមេរិក ប្រកប ដោយសុវត្ដិភាព នៅវេលាម៉ោង១ និង២០នាទីទៀបភ្លឺថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១០ ម៉ោងនៅបូរីញូយ៉ក ត្រូវនិងម៉ោង១២និង២០នាទីថ្ងៃទី២៣ម៉ោងនៅ រាជធានីភ្នំពេញ។ តាមកម្មវិធី ដែលបានគ្រោងទុក សម្ដេច នាយករដ្ឋមន្ដ្រី និងអញ្ជើញមកដល់ចំណតអាកាសយានដ្ឋានអន្ដរជាតិ ហ្ចនអេស្វ កាណឺឌី នៅវេលាម៉ោង ១០និង៥៥នាទី ប៉ុន្ដែដោយសាតែ បុរីញ៉ូយក ទទួលរងនូវឥទ្ធិពលខ្យល់ព្យុះ សម្ដេចតេជោនិងប្រតិភូ អញ្ជើញចុះសំចតនៅចំណតអាកាស យានដ្ឋាន អន្ដរជាតិ តូរ៉ង់តូ ប្រទេសកាណាដា រយៈពេល ជាង២ម៉ោងមុន និងបន្ដដំណើរមកកាន់បុរីញ៉ូយក-សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ តាមកម្មវិធីដែលបានគ្រោងទុកប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស រួមនិងឯកឧត្ដមប្រធានាធិបតីសហ រដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងអញ្ជើញ ពិសារភោជនាហារថ្ងៃត្រង់ថ្ងៃទី២៤កញា្ញ មុននិងការប្រារព្វបើកកិច្ចប្រជុំកំពូល នៃមេដឹកនាំអាស៊ាន-សហរដ្ឋ អាមេរិកលើកទី២ ដែលនិងប្រារព្វធ្វើឡើង នៅថ្ងៃជាមួយគ្នានោះ។ ក្រោយកិច្ចប្រជុំកំពូល នៃមេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិកលើកទី២ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងជួបពិភាក្សាទ្វេភាគីជាមួយ និងឯកឧត្ដម អាប់ភីស៊ីត វីចាជីវ៉ា នាយករដ្ឋមន្ដ្រីថៃ ដើម្បីដោះ ស្រាយលើបញ្ហាមួយចំនួន រួមទាំងការជំរុញកិច្ចសហប្រតិបត្ដិការ នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ បន្ទាប់ពីប្រទេសទាំងពីរមានបញ្ហាទំនាស់ព្រំដែន និងទំនាស់ការទូត និងគ្នាកាលពីពេលកន្លងមក ពិសេសក្រោយពេលដែល អង្គការយូណេស្កូ ដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលជាសម្បត្ថិបេតកិភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និងការលើកកងទ័ពថៃ ចូលឈ្លានពានព្រំដែនប្រទេសកម្ពុជា នៅតំបន់ព្រះវិហារថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ មកនោះ។ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

