It's  sounds so stupid to hear that,

--- On Sat, 9/25/10, Campatriot People Power CPP កម្លាំងអ្ 
<[email protected]> wrote:


From: Campatriot People Power CPP កម្លាំងអ្ <[email protected]>
Subject: សម្ដេចហ៊ុនសែនជួបបងប្អូនជនរួមជាតិខ្មែរ រស់នៅសហរដ្ឋអាមេរិក-កាណាដា
To: [email protected]
Date: Saturday, September 25, 2010, 4:24 PM


  នៅរសៀលថ្ងៃទី២៣ ត្រូវនិងម៉ោងទៀបភ្លឺថ្ងៃទី២៤
ក្នុងឱកាសនៃការស្នាក់នៅបំពេញការងារ នៅបុរីញូយ៉ក សហរដ្ឋអាមេរិក
សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា
បានទទួលជួបបងប្អូនជនរួមជាតិខ្មែររស់នៅសហរដ្ឋ អាមេរិក-កាណាដា។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីមាន ប្រសាសន៍ ស្វាគមន៍យ៉ាងស្និតស្នាល
រាក់ទាក់ចំពោះបងប្អូនជនរួមជាតិខ្មែរ ទាំងអស់ ដែលតែងតែរួមវិភាគទានដល់
ការកសាងប្រទេសរបស់ខ្លួនឡើងវិញ
ទោះបីជាខ្លួនបានចាកឆ្ងាយពីស្រុកកំណើតក៏ពិតមែន
ប៉ុន្ដែបងប្អូនជនរួមជាតិទាំងអស់ បានរួម ចំណែកយ៉ាង ច្រើនអនេកដល់ការ
កសាងសមិទ្ធផលសង្គមឡើងវិញ។ គួរបញ្ជាក់ដែរថា
ដំណើរបំពេញទស្សនកិច្ចការងាររបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី
មកកាន់បុរីញូយ៉ក-សហរដ្ឋអាមេរិកនៅពេលនេះ គឺឆ្លើយតបទៅ និងការអញ្ជើញ
របស់ឯកឧត្ដម បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក។ សម្ដេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា
និងប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា អញ្ជើញ មកដល់ចំណត
អាកាសយានដ្ឋានអន្ដរជាតិ ហ្ចន់អេស្វ កាណឺឌី បូរីញូយ៉ក-សហរដ្ឋអាមេរិក ប្រកប
ដោយសុវត្ដិភាព នៅវេលាម៉ោង១ និង២០នាទីទៀបភ្លឺថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១០
ម៉ោងនៅបូរីញូយ៉ក ត្រូវនិងម៉ោង១២និង២០នាទីថ្ងៃទី២៣ម៉ោងនៅ រាជធានីភ្នំពេញ។
តាមកម្មវិធី ដែលបានគ្រោងទុក សម្ដេច នាយករដ្ឋមន្ដ្រី
និងអញ្ជើញមកដល់ចំណតអាកាសយានដ្ឋានអន្ដរជាតិ ហ្ចនអេស្វ កាណឺឌី នៅវេលាម៉ោង
១០និង៥៥នាទី ប៉ុន្ដែដោយសាតែ បុរីញ៉ូយក ទទួលរងនូវឥទ្ធិពលខ្យល់ព្យុះ
សម្ដេចតេជោនិងប្រតិភូ អញ្ជើញចុះសំចតនៅចំណតអាកាស យានដ្ឋាន អន្ដរជាតិ
តូរ៉ង់តូ ប្រទេសកាណាដា រយៈពេល ជាង២ម៉ោងមុន
និងបន្ដដំណើរមកកាន់បុរីញ៉ូយក-សហរដ្ឋអាមេរិក។



  ជាមួយគ្នានេះដែរ
តាមកម្មវិធីដែលបានគ្រោងទុកប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស
រួមនិងឯកឧត្ដមប្រធានាធិបតីសហ រដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងអញ្ជើញ
ពិសារភោជនាហារថ្ងៃត្រង់ថ្ងៃទី២៤កញា្ញ
មុននិងការប្រារព្វបើកកិច្ចប្រជុំកំពូល នៃមេដឹកនាំអាស៊ាន-សហរដ្ឋ
អាមេរិកលើកទី២ ដែលនិងប្រារព្វធ្វើឡើង នៅថ្ងៃជាមួយគ្នានោះ។
ក្រោយកិច្ចប្រជុំកំពូល នៃមេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិកលើកទី២ សម្ដេចតេជោ
នាយករដ្ឋមន្ដ្រី និងជួបពិភាក្សាទ្វេភាគីជាមួយ និងឯកឧត្ដម អាប់ភីស៊ីត
វីចាជីវ៉ា នាយករដ្ឋមន្ដ្រីថៃ ដើម្បីដោះ ស្រាយលើបញ្ហាមួយចំនួន
រួមទាំងការជំរុញកិច្ចសហប្រតិបត្ដិការ នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ
បន្ទាប់ពីប្រទេសទាំងពីរមានបញ្ហាទំនាស់ព្រំដែន និងទំនាស់ការទូត
និងគ្នាកាលពីពេលកន្លងមក ពិសេសក្រោយពេលដែល អង្គការយូណេស្កូ
ដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលជាសម្បត្ថិបេតកិភណ្ឌពិភពលោក នៅថ្ងៃទី៧
ខែកក្កដា ឆ្នាំ២០០៨  និងការលើកកងទ័ពថៃ ចូលឈ្លានពានព្រំដែនប្រទេសកម្ពុជា
នៅតំបន់ព្រះវិហារថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ មកនោះ។

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc 
Learn more - http://www.cambodia.org

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Krakmo Kaing
      • ... Khoar Chev
    • ... kruy tay

Reply via email to