មេធាវីរង់ចាំការយល់ព្រមពីលោក សម រង្ស៊ី មុនចូលបំភ្លឺរឿងក្តី ពាក់ព័ន្ធលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង
cen.com.kh ដោយ : សុភ័ក្រ្ត (ថ្ងៃទី 28 កញ្ញា 2010) ភ្នំពេញ: លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី នៅ ព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ បានឲ្យដឹងថា លោកមិនទាន់ច្បាស់ថា នឹងត្រូវចូលបំភ្លឺរឿងក្តី ដែលលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានប្តឹងលោក សម រង្ស៊ី នៅរសៀលថ្ងៃនេះ ឬយ៉ាងណាទេ។ មេធាវីរង់ចាំ ការយល់ព្រមពីលោក សម រង្ស៊ី ដែលរស់នៅប្រទេសបារាំង ជាមុនសិន។ លោក សម រង្ស៊ី ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ប្តឹងពីបទបរិហារកេរ្តិ៍ និងផ្សព្វផ្សាយ ព័ត៌មានមិនពិត ដោយសារតែបមេបក្សប្រឆាំង សម រង្ស៊ី បាននិយាយ កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម។ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសើរើសំណុំរឿងក្តីនេះ ដោយតម្រូវឲ្យលោក សមរង្ស៊ី ចូលបំភ្លឺការពារខ្លួន នៅមុខចៅក្រមស៊ើបអង្កេត នៅរសៀលម៉ោង ២ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១០។ សំណុំរឿងក្តីនេះ ត្រូវបានតុលាការសាលាដំបូង និងតុលាការសាលាឧទ្ធរណ៍ របស់ប្រទេសបារាំង សម្រេចជាបន្តបន្ទាប់ឲ្យលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឈ្នះក្តីលើសម្តេចឳ នរោត្តម សីហនុ និងលើលោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

