ចែកសៀវភៅសាលក្រមផ្តន្ទាទោស ឌុច ដល់ក្រសួង និងមន្ត្រីរាជការ
ដោយ : លីហូវ (ថ្ងៃទី 29 កញ្ញា 2010) Zmvmn2jmnd សៀវភៅសាលក្រមផ្តន្ទាទោស ឌុច ត្រូវបានចែកជូនដល់មន្ត្រីរាជការ គ្រប់ក្រសួងស្ថាប័ន កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១០ នៅ ទីស្តីការគណៈរដ្ឋមន្ត្រី៕ ភ្នំពេញ: សៀវភៅសាលក្រម ឌុច រាប់រយក្បាលជាភាសាខ្មែរ អង់គ្លេស និង ភាសាបារាំង ត្រូវបានប្រគល់ជូនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាង ក្រសួងស្ថាប័នចំនួន ២៧ និងអង្គភាពក្រោមឱវាទរបស់ ទីស្តីការគណៈរដ្ឋមន្ត្រីចំនួន ៥៣ ស្ថាប័ន ព្រមទាំងមន្ត្រីរាជការ បុគ្គលិកនៃទីស្តីការគណៈរដ្ឋមន្ត្រី របស់រាជរដ្ឋាភិបាលកម្ពុជា នា ព្រឹកថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០១០។ សាលក្រមលើសំណុំរឿង ០០១ ដែលផ្តន្ទាទោសលើលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស ២១ ឬគុកទួលស្លែង ត្រូវបានបោះពុម្ពជា សៀវភៅ ជាបីភាសា ដែលជាភាសាផ្លូវការរបស់សាលាក្តី គឺភាសាខ្មែរមាន ចំនួន ៤៥០ ទំព័រ ភាសាអង់គ្លេសមាន ២៧៥ ទំព័រ និងភាសាបារាំង មាន ៣២១ ទំព័រ។ មន្ត្រីរាជការចំនួន ៥០០ នាក់ ដែលបានចូលរួមក្នុងពិធី ម្នាក់ៗ ទទួលបានសៀវភៅសាលក្រមផ្តន្តាទោស ឌុច ជាភាសាខ្មែរធំមួយ និងសាលក្រម សង្ខេបមួយ ដោយឡែកនៅតាមក្រសួងមន្ទីរទាំងអស់ គឺមួយក្រសួង ទទួលបាន សៀវភៅសាលក្រមធំ ៣០ ក្បាល និងសៀវភៅសាលក្រមសង្ខេប ៣០ ក្បាល ព្រមទាំង សៀវភៅសាលក្រមទាំងមូល ជាភាសាអង់គ្លេសពីរ និងភាសាបារាំងពីរក្បាល។ ក្រៅពីប្រគល់ និងទទួលសៀវភៅសាលក្រមសំណុំរឿង ០០១ លើអតីតមេគុក ទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅព្រឹកមិញ ក៏មាន បទឧទ្ទេសនាម ស្តីពី ការវិវត្តន៍ថ្មីៗ របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលគេហៅជាធម្មតាថា តុលាការខ្មែរក្រហម ដោយ មានការបញ្ចាំងវិដេអូឯកសារ និងមានបទឧទ្ទេសនាម ដោយលោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា ព្រមទាំងលោក Knut Rosandhaug អនុប្រធានការិយាល័យ រដ្ឋបាល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ កន្លងមកសាលាក្តីខ្មែរក្រហម បានចែកជូននូវសាលក្រម ឌុច ជាច្រើនខេត្តក្រុងហើយ ដូចជានៅខេត្តប៉ៃលិន បាត់ដំបង កណ្តាល តុលាការ សាលាដំបូងរាជធានីភ្នំពេញ។ នាពេលខាងមុខនេះ សាលក្រម ឌុច នឹងត្រូវ ចែកចាយនៅតាមសាលារៀន ក្នុងនោះ មានទាំងសាលាច្បាប់ផងដែរ។ បន្ទាប់ពីសវនាការអស់រយៈពេល ៧៧ ថ្ងៃ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ អង្គជំនុំជម្រះសាលាដំបូង របស់តុលាការខ្មែរក្រហម បានប្រកាស សាលក្រមផ្តន្ទាទោស អតីតមេគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដាក់ពន្ធនាគារសរុប ៣៥ ឆ្នាំ។ ក៏ប៉ុន្តែទោសនេះ ត្រូវកាត់បន្ថយ និង ទូទាត់ មកនៅត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះ។ ភាគីសហព្រះរាជអាជ្ញា និងភាគីសហមេធាវីការពារ ឌុច បានដាក់ ពាក្យបណ្តឹងឧទ្ធរណ៍ ដាច់ដោយឡែកពីគ្នាទៅកាន់តុលាការកំពូល ដើម្បី ជំទាស់នឹងសេចក្តីសម្រេចនេះ។ ខាងភាគីសហព្រះរាជអាជ្ញា អះអាងថា ការផ្តន្ទាទោស ឌុច តិចតួចពេក។ ចំណែកភាគីសហមេធាវី ឌុច អះអាងថា ឌុច គ្មានកំហុស ដោយគ្រាន់តែអនុវត្តតាមបញ្ជារបស់មេដឹកនាំកំពូល នៃរបប ខ្មែរក្រហម ដែលនាំដល់ការសម្លាប់មនុស្ស នៅគុកទួលស្លែង។ ចំពោះសំណុំរឿងលេខ ០០២ សហចៅក្រមស៊ើបអង្កេត បានចេញដីកា ដំណោះស្រាយ សម្រេចបញ្ជូនជនត្រូវចោទ ទៅជំនុំជម្រះ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១០។ មានន័យថា អង្គជំនុំជម្រះសាលាដំបូង នឹង ជំនុំជម្រះលើជនត្រូវចោទ ៤ រូប ដែលរួមមាន៖ ខៀវ សំផន នួនជា អៀង សារី និងអៀង ធីរិទ្ធ ដែលគ្រោងនឹងរៀបចំបើកសវនាការជាសាធារណៈ នៅក្នុង អំឡុងឆមាសទី១ ឆ្នាំ២០១១៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

