វត្តមានកូនប្រុសទាំង ២ របស់សម្តេចតេជោនៅជួរមុខព្រំដែន
ដោយ : សេរី (ថ្ងៃទី 29 កញ្ញា 2010) Y2y2mju1mw ការចុះសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៥២ និង៥៣ Zgi4nda5nw Yze4ody3mm 1 of 3 ប៉ៃលិន: លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានិត កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុម ការងារ ចងសម្ព័ន្ធភាពក្រសួងអភិវឌ្ឍន៍ជនបទ និងធនាគារវឌ្ឍនៈ បានចុះ សួរសុខទុក្ខកងទ័ព នៅឯបន្ទាត់ព្រំដែនជួរមុខ នៃកងពលតូចថ្មើរជើងលេខ ៥២ និង៥៣ កាលពីថ្ងៃទី២៥ កញ្ញា ២០១០ ។ វត្តមានកូនប្រុសឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅបន្ទាត់ជួរមុខនាខេត្តប៉ៃលិន និងខេត្តបាត់ដំបងនាពេលនេះ បាន ធ្វើឲ្យកងទ័ពនៅទីនោះ កាន់តែមានទឹកចិត្តក្លាហាន និងការយកចិត្តទុក្ខ ដាក់បន្ថែមទៀត ។ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានគិតគូររួចហើយ ក្នុងការកសាង ផ្លូវតាមបន្ទាត់ព្រំដែន ភ្ជាប់ពីតំបន់ប៉ៃលិន ទៅកាន់ស្រុកវាលវែង ខេត្តពោធិសាត់ នឹងទៅកាន់ខេត្តកោះកុង ។ យើងអាចធ្វើអ្វីក៏បានដែរ ឲ្យតែយើងមានឆន្ទះនឹងធ្វើ ។ លោក ហ៊ុន ម៉ានិត ក៏បានស្នើសុំឲ្យ បងប្អូនកងទ័ព នៅជួរមុខត្រូវចេះថែរក្សាសុខភាព ការពារនូវជំងឺនានា ហើយមិនត្រូវបរិភោគគ្រឿងស្រវឹងផ្តេសផ្តាសនោះឡើយ ។ នៅក្នុងការចុះសួរសុខទុក្ខនេះ ផងដែរលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានិត បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា ចងសម្ព័ន្ធភាពរវាង ក្រសួងអភិវឌ្ឍន៍ជនបទ និងធនាគារវឌ្ឍនៈ ជាមួយនិងកងពលតូចថ្មើរជើងលេខ ៥២ និងលេខ ៥៣ ។ អ្នកស្រី ឈុន លាង តំណាងធនាគារវឌ្ឍនៈ បានធ្វើការឧបត្ថម្ភអំណោយ ដល់កងពលតូចថ្មើរជើង លេខ៥២ រួមមានអង្ករចំនួន ៤៥ តោន, ស្ករស ៤,៥ តោន , អង្រឹង និងមុងជាង ១០០០,ក្រម៉ាជាង ១០០០, កងទ័ពក្នុងម្នាក់ ២០០០០ រៀល, ឧបត្ថម្ភវរសេនាតូច ៥២ ៣ថវិកា ២០០០ ដុល្លារ និងកងពលតូច ថ្មើរជើងលេខ ៥២ ថវិកា ៣០០០ ដុល្លារ ។ បន្ទាប់ពីចុះសួរសុខទុក្ខកងទ័ពនៅព្រំដែនខេត្តប៉ៃលិន រួចមក ប្រតិភូក៏បានបន្តដំណើរ ទៅកាន់អង្គភាពវរសេនាតូចលេខ៥៣២ ចំណុះ កងពលតូចថ្មើរជើងលេខ ៥៣ ស្ថិតនៅក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបង ជាបន្តទៀត ។ នៅទីនោះអ្នកស្រី ឈុន លាង ក៏បានឧបត្ថម្ភអង្ករ និង ថវិកាដូចគ្នា និងកងពលតូចថ្មើរជើងលេខ៥២ ដែរ ។ លោក ហ៊ុន ម៉ាណែត ដែលទើបបានទទួលការតែងតាំង ជានាយរងសេនាធិការ ចំរុះ និងជាមេបញ្ជាការកងអង្គរក្សសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ ថា បុព្វហេតុការពារជាតិបុរណភាពទឹកដី គឺជាភារកិច្ចរបស់ប្រជាជាតិ យើងទាំងមូល ។ លោកខិតខំអំពាវនាវ ដល់គ្រប់មជ្ឍដ្ឋានទាំងអស់ បន្ត ចូលរួមគាំទ្រនិងផ្តល់វិភាគទានដល់បុព្វហេតុកិច្ច ការពារជាតិ មាតុភូមិរបស់យើង ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

