សម្តេចតេជោជម្រុញអោយមេបក្សប្រឆាំងប្តឹងសម្តេចទៅតុលាការប៊ែល
ហ្ស៊ីកទៀតពេលសម្តេចទៅប្រជុំនៅទីនោះ
(29/09/2010 Time10:25am)
ភ្នំពេញ៖ សម្តេច តេជោហ៊ុនសែនបានជម្រុញអោយមេបក្សប្រឆាំង
ប្តឹងសម្តេចបន្តទៀតទៅ តុលាការទីក្រុងប្រ៊ុចសែល ប្រទេសប៊ែល
ហ្ស៊ីក នៅគ្រាដែលសម្តេចនឹងដឹកនាំគណ:ប្រតិកម្ពុជាមួយក្រុមទៅចូល
រួមកិច្ច ប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើក ទី៨ ដែលនឹងចាប់ផ្តើមពី
ថ្ងៃទី៤ ដល់ថ្ងៃទី៥ខែតុលាខាងមុខនេះ។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា
នៅ វិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១០នេះ
សម្តេចបានមានប្រសាសន៍ថា មេបក្សប្រឆាំងក្នុងកំឡុងពេលដែលសម្តេច
កំពង់តែមានវត្តមាននៅ សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ច
ប្រជុំមេដឹកនាំនៃបណ្តារប្រទេសដែលជាសមាជិក អាស៊ាន-អាមេរិកលើកទី២
នោះ មេបក្សប្រឆាំងបានប្តឹងសម្តេច ដោយចោទប្រកាន់ថា សម្តេចអាចជា
ជននៅពីក្រោយការវាយប្រហារដោយគ្រាប់បែកកាលពីឆ្នាំ ១៩៩៧ នៅមុខ
អតីតអាគាររដ្ឋសភា ក្បែរព្រះបរមវាជវាំង។
សម្តេចបានបន្តថា «ឆ្កែខាំខ្ញុំ ខ្ញុំមិនខាំឆ្កែវិញទេ តែ
ខ្ញុំយកជើងទាត់វាតែម្តង ចាំទៅអាវ៉ា បើស្គាល់ហ៊ុន សែនមិន
ច្បាស់ រៀនស្គាល់អោយបានច្រើនជាងនេះ»។
សម្តេចបានព្រមានទៅមេបក្សប្រឆាំងដែលកំពង់គៀងគរមនុស្សមួយ
ក្តាប់ តូចនៅក្រៅប្រទេសអោយចូលរួមស្អប់រដ្ឋាភិបាលខ្លួនឯងនោះ
ថា «កូនសោរ សម្រាប់មេបក្សប្រឆាំងវិលចូលស្រុកវិញនោះគឺនៅហ្នឹង
ហ៊ុន សែន ហើយ គ្មានតុលាការណាហ៊ានធ្វើអ្វីហ៊ុន សែនទេ ក្នុងនោះក៏
រាប់បញ្ចូលទាំងតុលាការនៅអាមេរិចផងដែរ»។
សម្តេចបានបញ្ជាក់ជាលើកចុងក្រោយថា ចំពោះករណីរបស់
មេបក្សប្រឆាំងនេះ ទោះជាលុតជង្គង់អង្វរក៏សម្តេចមិនដកពាក្យ
បណ្តឹងវិញដែរ។
គួរបញ្ជាក់ថា តាមរយ:ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេ
ជោហ៊ុន សែននេះ គឺជាការព្រមានចំៗលើកដំបូងក្រោយពេលសម្តេចបាន
ដឹកនាំគណ:ប្រតិ ភូកម្ពុជាវិលមកពីសហរដ្ឋអាមេរិកកាលពីថ្ងៃ
អាទិត្យចុងសប្តាហ៍មុន។
ចំពោះវត្តមានរបស់សម្តេចតេជោ នៅក្រុងប្រ៊ុចសែល ប្រទេស
បែលហ្ស៊ីកនោះ ត្រូវបានក្រសួងការបរទេសកម្ពុជាបង្ហាញថា ក្នុងនាម
កម្ពុជាជាប្រទេសសំរបសំរួល របស់ អាស៊ានសម្តេចតេជោហ៊ុន សែន នឹងថ្លែង
សុន្ទរកថាបើកកិច្ចប្រជុំក្នុងនាមសមាជិក ក្រុម ប្រទេសអាស៊ានទាំង
អស់ នៅថ្ងៃទី៤ខែតុលា និងក្នុងអំឡុងពេលសម័យប្រជុំ ពេញអង្គ នៅ
ថ្ងៃទី៥ខែតុលាឆ្នាំ២០១០។សម្តេចតេជោ នឹងធ្វើបទអន្តរាគមន៍ផងដែ
រលើប្រធានបទ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
កិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី៨នឹងធ្វើឡើងក្រោម
ប្រធានបទ គុណភាពនៃជីវិត នឹងអនុម័ត នូវឯកសារសំខាន់ពីរ គឺ
សេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប លើកទី៨
និង សេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី៨
ស្តី ពី វិបត្តិសេដ្ឋកិច្ចសាកលលោក ។
ក្រសួងការបរទេសបញ្ជាក់ថា សម្តេចតេជោនឹងដឹកនាំគណៈប្រតិភូ
ចេញពីប្រទេសកម្ពុជានៅថ្ងៃទី១ខែតុលា តាមការអញ្ជើញរបស់ឯកឧត្តម អ៊ែមេន
វ៉ាន់រ៉ុមពុយ ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប និងឯកឧត្តម អ៊ីវ ឡឺទែម
នាយករដ្ឋមន្រ្តីនៃប្រទេសប៊ែលហ្សិក៕
--
You received this message because you are subscribed to the Google Groups
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language.
Thank you for your understanding. Peace among us and in Cambodia.
To post to this group, send email to [email protected]
To unsubscribe from this group, send email to
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org