វាអីចឹងឯង  របបមួយដែលកាន់អំណាចផ្តាច់ការណ៍ បែបរបបកុម្មុយនីស 
វាពិបាកណាស់នឹងធ្វើស្រុកទេសអោយស្ងប់ស្ងៀម 

រវល់តែឈ្លោះគ្នា ដណ្តើមអំណាច  ក្រាញនៅកាន់អំណាច អស់មួយជីវឹត !! ។ 

មើល មើល៍ នៅប្រទេសកូរេខាងជើង គេអោយកូន មិនដែលធ្វើទាហ៊ានផង ស្រាប់តែអោយពាក់ផ្កាយបួន 
ដើម្បីបន្តធ្វើប្រមុខរដ្ឋ ។

ខ្ញុំសង្ស័យថា តទៅមុខទៀត គេនឹងអោយកូនង៉ាទើបនឹងកើត ពាក់ផ្កាយលើសពីនេះទៅទៀត 
ដើម្បីត្រួតត្រាស្រុកគេ ? ពិភពលោក 

នាំគ្នាចំអកអោយ គួរអោយចង់សើចមែនឬទេ ? ។ ស្រុកខ្មែរ មើលទៅ ក៍ចង់ធ្វើរបៀបនេះដែរ?​ ។ 
ហ៊ីស អីក៍ខុសគេម្លេះ ។ 

មើលទៅបញ្ហាស្រុកខ្មែរ បែបទៅពឹងពាក់អន្តរជាតិ ៖ អ.ស.ប , អឺរុប (ប្រុចសែល), 
ប្រទេសអាស៊ាន ។ល។​និង ។ល។ បែបអត់ផ្លូវ 

ទេ មើលទៅ? ។ ឃើញថា ពិភពលោក ក៍បិតភ្នែកដែរ 
គ្មាននរណាគេឈឺក្បាលនឹងសុខទុក្ខរបស់រាស្ត្រខ្មែរឡើយ ។ មើលទៅវាទាល់ 

តែ.....។ 

 

De : [email protected] [mailto:[email protected]] De la part de 
Watkeo Kuma
Envoyé : jeudi 30 septembre 2010 09:42
À : camdisc fan
Objet : RE: 
សម្តេច​តេជោ​ជម្រុញ​អោយ​មេបក្សប្រឆាំង​ប្តឹង​សម្តេច​ទៅ​តុលា​ការប៊ែល​ហ្ស៊ីក​ទៀត​ពេល​សម្តេច​ទៅ​ប្រជុំ​នៅ​ទីនោះ

 

ឈ្លោះគ្នានៅលើគ្រែមិនអស់ចិត្ត នាំគ្នាទៅស្រាតមុខសាធារណៈជន ។ 
ទាំងលោកសមរង្សី និងសម្តេចតេជោហ៊ុនសែន ហាក់បីដូចប្តីប្រពន្ធមិនព្រម
រួមដំណេកក្រេបទឹកឃ្មុំទឹកខ្មេះអ្វីបន្តិចសោះឡើយ!....។
 
​ 
> Date: Thu, 30 Sep 2010 00:22:25 -0400
> Subject: 
> សម្តេច​តេជោ​ជម្រុញ​អោយ​មេបក្សប្រឆាំង​ប្តឹង​សម្តេច​ទៅ​តុលា​ការប៊ែល​ហ្ស៊ីក​ទៀត​ពេល​សម្តេច​ទៅ​ប្រជុំ​នៅ​ទីនោះ​
> From: [email protected]
> To: [email protected]
> 
> សម្តេច​តេជោ​ជម្រុញ​អោយ​មេបក្សប្រឆាំង​ប្តឹង​សម្តេច​ទៅ​តុលា​ការប៊ែល
> ហ្ស៊ីក​ទៀត​ពេល​សម្តេច​ទៅ​ប្រជុំ​នៅ​ទីនោះ
> (29/09/2010 Time10:25am)
> ភ្នំពេញ៖ សម្តេច ​តេជោ​ហ៊ុន​សែន​បាន​ជម្រុញ​អោយ​មេបក្ស​ប្រឆាំង
> ប្តឹង​សម្តេច​បន្ត​ទៀត​ទៅ​ តុលាការ​ទីក្រុង​ប្រ៊ុច​សែល ប្រទេស​ប៊ែល
> ហ្ស៊ីក នៅ​គ្រាដែល​សម្តេច​នឹង​ដឹក​នាំ​គណ:ប្រតិ​កម្ពុជា​មួយ​ក្រុម​ទៅ​ចូល
> រួមកិច្ច ​ប្រជុំ​កំពូល​អាស៊ី-អ៊ឺរ៉ុប​លើក ​ទី​៨ ដែល​នឹង​ចាប់​ផ្តើម​ពី
> ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី៥ខែ​តុលា​ខាង​មុខ​នេះ​។
> ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា
> នៅ​ វិទ្យាស្ថានជាតិ​អប់​រំ នាព្រឹក​ថ្ងៃ​ទី​២៩ខែ​កញ្ញា​ឆ្នាំ​២០១០​នេះ
> សម្តេច​បាន​មាន​ប្រសាសន៍​ថា មេបក្ស​ប្រឆាំង​ក្នុង​កំឡុង​ពេល​ដែល​សម្តេច
> កំពង់​តែ​មាន​វត្ត​មាន​នៅ​ សហរដ្ឋអាមេរិក​ ដើម្បី​ចូល​រួម​កិច្ច
> ប្រជុំមេដឹកនាំ​នៃ​បណ្តារ​ប្រទេស​ដែល​ជា​សមាជិក​ អាស៊ាន-អាមេរិក​លើក​ទី២
> នោះ ​មេបក្ស​ប្រឆាំង​បាន​ប្តឹង​សម្តេច ដោយ​ចោទ​ប្រកាន់​ថា សម្តេច​អាច​ជា
> ជន​នៅ​ពី​ក្រោយកា​រវាយ​ប្រហារ​ដោយ​គ្រាប់​បែក​កាល​ពី​ឆ្នាំ​ ១៩៩៧ នៅ​មុខ
> អតីត​អាគារ​រដ្ឋ​សភា ក្បែរ​ព្រះបរម​វាជ​វាំង​។
> សម្តេច​បាន​បន្ត​ថា «ឆ្កែ​ខាំ​ខ្ញុំ ខ្ញុំ​មិន​ខាំ​ឆ្កែ​វិញ​ទេ តែ
> ខ្ញុំយក​ជើង​ទាត់​វា​តែ​ម្តង​ ចាំ​ទៅ​អាវ៉ា បើ​ស្គាល់​ហ៊ុន សែន​មិន
> ច្បាស់ រៀន​ស្គាល់​អោយ​បាន​ច្រើន​ជាង​នេះ​»។
> សម្តេច​បាន​ព្រមាន​ទៅ​មេបក្ស​ប្រឆាំង​ដែល​កំពង់​គៀងគរ​មនុស្ស​មួយ
> ក្តាប់​ តូច​នៅ​ក្រៅ​ប្រទេស​អោយ​ចូល​រួម​ស្អប់​រដ្ឋាភិបាល​ខ្លួន​ឯង​នោះ
> ថា «កូន​សោរ សម្រាប់​មេបក្ស​ប្រឆាំង​វិល​ចូល​ស្រុក​វិញ​នោះគឺ​នៅ​ហ្នឹង
> ហ៊ុន សែន ហើយ​ គ្មាន​តុលាការ​ណា​ហ៊ាន​ធ្វើអ្វី​ហ៊ុន សែន​ទេ ក្នុង​នោះ​ក៏
> រាប់​បញ្ចូល​ទាំង​តុលាការ​នៅ​អាមេរិច​ផង​ដែរ​»។
> សម្តេច​បាន​បញ្ជាក់​ជា​លើក​ចុង​ក្រោយ​ថា ចំពោះ​ករណី​របស់
> មេបក្សប្រឆាំង​នេះ ​ទោះ​ជា​លុត​ជង្គង់​អង្វរ​ក៏​សម្តេច​មិន​ដក​ពាក្យ
> បណ្តឹង​វិញ​ដែរ​។
> គួរ​បញ្ជាក់ថា តាម​រយ:​ប្រសាសន៍​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេ
> ជោ​ហ៊ុន​ សែន​នេះ គឺ​ជា​ការព្រមាន​ចំៗ​លើក​ដំបូង​ក្រោយ​ពេល​សម្តេច​បាន
> ដឹក​នាំ​គណ:​ប្រតិ​ ភូកម្ពុជា​វិល​មក​ពី​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ
> អាទិត្យ​ចុង​សប្តាហ៍​មុន​។
> ចំពោះ​វត្ត​មាន​របស់​សម្តេច​តេជោ នៅ​ក្រុង​ប្រ៊ុច​សែល ប្រទេស
> បែលហ្ស៊ីក​នោះ ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា​បង្ហាញ​ថា ក្នុង​នាម
> កម្ពុជា​ជា​ប្រទេស​សំរប​សំរួល របស់ អាស៊ាន​សម្តេច​តេជោហ៊ុន សែន នឹង​ថ្លែង
> សុន្ទរកថា​បើក​កិច្ច​ប្រជុំ​ក្នុង​នាម​សមាជិក ​ក្រុម ប្រទេស​អាស៊ាន​ទាំង
> អស់ នៅ​ថ្ងៃ​ទី​៤​ខែ​តុលា និង​ក្នុង​អំឡុង​ពេល​សម័យ​ប្រជុំ ពេញ​អង្គ នៅ
> ថ្ងៃ​ទី៥​ខែ​តុលា​ឆ្នាំ​២០១០។សម្តេច​តេជោ នឹង​ធ្វើ​បទ​អន្តរាគមន៍​ផ​ងដែ
> រលើ​ប្រធាន​បទ​ ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។
> កិច្ច​ប្រជុំ​កំពូល​អាស៊ី​-អ៊ឺរ៉ុប​លើក​ទី​៨នឹង​ធ្វើ​ឡើង​ក្រោម
> ប្រធាន​បទ គុណ​ភាព​នៃ​ជីវិត​ នឹង​អនុម័ត នូវ​ឯក​សារ​សំខាន់​ពីរ គឺ
> សេចក្តី​ប្រកាស​របស់​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អ៊ឺរ៉ុប​ លើក​ទី៨
> និង សេចក្តី​ថ្លែង​ការណ៍​របស់​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អ៊ឺរ៉ុប​លើក​ទី​៨
> ស្តី​ ពី វិបត្តិ​សេដ្ឋកិច្ច​សាកល​លោក ។
> ក្រសួង​ការ​បរទេស​បញ្ជាក់ថា សម្តេច​តេជោ​នឹង​ដឹក​នាំ​គណៈ​ប្រតិ​ភូ
> ចេញពីប្រទេសកម្ពុជានៅថ្ងៃទី១ខែតុលា តាម​ការ​អញ្ជើញ​​របស់​ឯកឧត្តម អ៊ែមេន
> វ៉ាន់រ៉ុមពុយ ប្រធាន​ក្រុម​ប្រឹក្សា​អ៊ឺរ៉ុប​ និង​ឯកឧត្តម អ៊ីវ ឡឺទែម
> នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​ប៊ែលហ្សិក​៕
> 
> -- 
> You received this message because you are subscribed to the Google Groups 
> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> This is an unmoderated forum. Please refrain from using foul language. 
> Thank you for your understanding. Peace among us and in Cambodia.
> 
> To post to this group, send email to [email protected]
> To unsubscribe from this group, send email to 
> [email protected]
> For more options, visit this group at http://groups.google.com/group/camdisc
> Learn more - http://www.cambodia.org

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Watkeo Kuma
      • ... Krakmo Kaing

Reply via email to