សម្តេច​តេជោ​ហ៊ុន​សែន​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​កម្ពុជា​មួយ​ក្រុម​ចូល
រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អ៊ឺរ៉ុប​លើក​ទី​៨
(02/10/2010 Time10:20am)
      ភ្នំពេញ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន​នាយក​រដ្ឋ
មន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​នៅ​វេលា​ម៉ោង​៧​យប់​ ថ្ងៃទី០១ខែតុលា
បានដឹក​នាំ​គណៈ​ប្រតិ​ ភូ​កម្ពុជា​មួយ​ក្រុមទៅចូល​រួម​កិច្ច​ប្រជុំ​កំពូល
អាស៊ី-អ៊ឺរ៉ុប​លើក ​ទី​៨ ដែល​នឹង​ចាប់ ផ្តើម​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី៥ខែ
តុលា​ខាង​មុខ​នេះ​នៅ​ទីក្រុងប៊្រុចសែល ប្រទេស​ប៊ែល​ហ្ស៊ីក​។
      យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ
ថ្ងៃ​ទី ​២៨ខែ​កញ្ញា ឆ្នាំ​២០១០​នេះ​បាន​អោយ​ដឹង​ថា សម្តេច​តេជោ​នឹង​ដឹក
នាំ​គណៈ​ប្រតិ​ភូ​កម្ពុជា​ រួម​មាន​ឯកឧត្តម ហោ ណាំហុង ឧបនាយក​រដ្ឋមន្រ្តី
រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស និង​ឯក​ឧត្តម ចម ប្រសិទ្ធ ទេស រដ្ឋមន្រ្តី
រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម ដើម្បី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល
អាស៊ី-អ៊ឺរ៉ុប​តប​តាម​ការ អញ្ជើញ​របស់​ឯកឧត្តម អ៊ែមេន វ៉ាន់រ៉ុមពុយ
ប្រធាន​ក្រុម​ប្រឹក្សា​អ៊ឺរ៉ុប​ និង​ឯកឧត្តម អ៊ីវ ឡឺទែម នាយក​រដ្ឋ
មន្រ្តី​នៃ​ប្រទេស​ប៊ែលហ្សិក​។
    សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​បន្ត​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រទេស
សំរប​សំរួល ​របស់ អាស៊ាន​សម្តេច​តេជោហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​បើក
កិច្ច​ប្រជុំ​ក្នុង​នាម​សមាជិក ​ក្រុម ប្រទេស​អាស៊ាន​ទាំង​អស់ នៅ​ថ្ងៃ​ទី
៤​ខែ​តុលា និង​ក្នុង​អំឡុង​ពេល​សម័យ​ប្រជុំ ពេញ​អង្គ នៅ​ថ្ងៃ​ទី៥​ខែ​តុលា
ឆ្នាំ​២០១០។សម្តេច​តេជោ នឹង​ធ្វើ​បទ​អន្តរាគមន៍​ផ​ងដែ​រលើ​ប្រធាន​បទ​ ការ
អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

      កិច្ច​ប្រជុំ​កំពូល​អាស៊ី​-អ៊ឺរ៉ុប​លើក​ទី​៨នឹង​ធ្វើ​ឡើង​ក្រោម
ប្រធាន​បទ គុណ​ភាព​នៃ​ជីវិត​ នឹង​អនុម័ត នូវ​ឯក​សារ​សំខាន់​ពីរ គឺ
សេចក្តី​ប្រកាស​របស់​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អ៊ឺរ៉ុប​លើក​ទី៨
និង សេចក្តី​ថ្លែង​ការណ៍​របស់​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អ៊ឺរ៉ុប​លើក​ទី​៨
ស្តី​ ពី វិបត្តិ​សេដ្ឋកិច្ច​សាកល​លោក ​។
  សេចក្តី​ប្រកាស​បាន​អោយ​ដឹង​ដែរ​ថា ក្រៅ​ពី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល
អាស៊ី​-អ៊ឺរ៉ុប​លើក​ទី៨ នេះ ឯក​ឧត្តម ឧបនាយក​រដ្ឋ​មន្រ្តី ហោ ណាំហុង​នឹង
ជួប​ពិភាក្សា​ជា​ទ្វេភាគី​ជា​មួយ​ឯក​ឧត្តម សាហ៍ ម៉ាមូដ ឃូរ៉េស៊ី រដ្ឋ
មន្រ្តី​ការបរទេស​ប៉ាគី​ស្ថាន​ផង​ដែរ​៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to