សម្តេចតេជោ៖សមយុទ្ធបាញ់គ្រាប់ពិតនិងការទិញរថក្រោះមិនមែន ដើម្បីសង្កត់តុចរចានោះទេ bayontv.com.kh (29/09/2010 Time1:44pm)
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងការទិញរថក្រោះមិនមែនជាការដាក់ គំនាបនៅលើតុចរចាជាមួយ នាយករដ្ឋមន្រ្តីថៃនោះទេ។ ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សានៅ វិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១០នេះសម្តេច បានមានប្រសាសន៍ថា «ពាក់ព័ន្ធនឹងការដឹករថក្រោះ និងរថពាសដែក និង ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅខេត្តបាត់ដំបង កន្លងទៅនេះ សម្ដេចបានមានប្រសាសន៍ថា នេះមិនមែនជាការដាក់គំនាបនៅលើតុចរចា ជាមួយនាយករដ្ឋមន្រ្តីថៃ នោះទេ បើទោះបីជាមិនមានជំនួបរវាង នាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ ក៏អាវុធនោះនៅតែដឹកមកប្រទេស កម្ពុជាដែរ»។ គួរបញ្ជាក់ថា នៅដើមខែកញ្ញានេះកម្ពុជាបានទទួលរថក្រោះនិងរថពាស ដែកចំនួន៩៦ គ្រឿង ដែលកម្ពុជាបានកុម្ម៉ង់ទិញពីប្រទេសមួយនៅ អឺរ៉ុបខាងកើត។ដោយឡែក កាលពីសប្តាហ៍មុនផងដែរ កម្ពុជាក៏បានធ្វើ សមយុទ្ធបាញ់គ្រាប់ពិតជាលើកទី០២ផងដែរ ក្រោយពេលដែលកម្ពុជាបាន ធ្វើសមយុទ្ធបាញ់កាំជ្រូចហ្វូងប្រភេទBM-21 នៅក្នុងខេត្តកំពង់ ឆ្នាំងនោះ។ សម្តេចបញ្ជាក់ថា ទាំងការទិញរថក្រោះ រថពាសដែក និងការធ្វើយុទ្ធ បាញ់ពិតនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបងនោះវាជារឿងគាប់ ជួនប៉ុណ្ណោះ ទោះជាមិនមានកិច្ចជួបចរចារក៏កម្ពុជាធ្វើកិច្ចការ ទាំងអស់នោះ ផងដែរ។ ទោះជាបែបនេះក្តីសម្តេចបានបញ្ជាក់ថា ទាំងរថក្រោះនិងរថពាសដែល កម្ពុជាកុម្ម៉ង់ទិញនោះ មិនមានត្រឹមតែ៩៦គ្រឿងនោះទេ គឺមានច្រើន ទៀត ហើយយុទ្ធោបករណ៍ទាំងអស់នោះនឹងមកដល់កម្ពុជានាពេលខាងមុខ នេះ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

