មែនទេនទៅ !ប្រទេសមួយចំនួនដែលសហរដ្ឋអាមេរិកបានលប់ចោលនូវប្រាក់បំណុល គឺអាមេរិកធ្វើឡើង
តែចំពោះប្រទេសណាដែល អាមេរិកអាចដឹកច្រមុះបាន  ។ ចំពោះកម្ពុជាវិញ គឺកម្ពុជា
ត្រូវបានចិនដីគោកប៉ាវយកដាច់ទៅហើយ ៗណាមួយវិញទៀត អាមេរិក
កំពុងចាប់ផ្ដើមច្រណែនចិនដីគោក  ដោយសារថា
ចិនកំពុងតែមានសន្ទុះសេដ្ឋកិច្ចខ្លាំងក្លាណាស់   ។
ដូច្នេះប្រទេសដែលចិនបានដឹកច្រមុះខ្មែរហើយនោះ
គឺអាមេរិកនឹងមិនព្រមធ្វើការលប់បំណុលចោលជាដាច់ខាត     ។

បំណុលទាំងនេះ​​ រដ្ឋាភិបាលខ្មែរ​ត្រូវតែសងវិញ  ដើម្បីកុំអោយជំពាក់គុណអាមេរិក ។
ព្រោះថា កាលណាជំពាក់សគុណគេ  គឺធ្វើអីមួយ ត្រូវខ្លាចចិត្តគេជាដរាប  ។

បើជំនាន់សង្គ្រាមនៅប្រទេសអៀរ៉ាក់  ពេលហ្នុង បើខ្មែរយើងបានបញ្ជូនកងទ័ព
ទៅជួយអាមេរិក ​ឬក៏បានគាំទ្រគោលជំហរអមេរិកដែរនោះ  សំម្លេះ
រដ្ឋាភិបាលអាមេរិកនឹងប្រាកដជាលប់ចោលប្រាក់បំណុលទាំងអស់នោះជាមិនខាន៕

2010/10/2 Campatriot People Power CPP កម្លាំងអ្នកស្នេហាជាតិ
<[email protected]>:
> អាមេរិកបដិសេធមិនលុបចោលប្រាក់បំណុលរបស់កម្ពុជា
> ដោយ ហាស់ សាន
> 2010-10-02
>
> មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងសភាតំណាងរាស្ត្រ
> អាមេរិកាំង កាលពីថ្ងៃ៣០ កញ្ញា បានជួបប្រជុំគ្នាដើម្បីជជែកអំពី
> ប្រាក់បំណុលដែលកម្ពុជាខ្ចី អាមេរិក កាលពីសម័យសង្គ្រាមទសវត្សរ៍
> ឆ្នាំ១៩៧០។
>
>
>
> ក្រសួងការបរទេសនៃសហរដ្ឋអាមេរិកបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាមេរិក
> លុបចោលប្រាក់ដែលរដ្ឋាភិបាលកម្ពុជា ជំពាក់សហរដ្ឋអាមេរិក វានឹងអាច
> ក្លាយទៅជាគំរូអាក្រក់មួយទៅថ្ងៃមុខ។
>
> លោក ចូសែហ្វ យន់ (Joseph Yun) ជំនួយការឧបការីរដ្ឋមន្ត្រីក្រសួង
> ការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និង
> ប៉ាស៊ីហ្វិក មានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជា ជំពាក់ប្រាក់
> អាមេរិកាំង តែកម្ពុជាមានសមត្ថភាពសងបំណុលដល់ប្រទេសដទៃទៀត។
>
> លោក យន់ មានប្រសាសន៍ទៀតថា ប្រាក់ជំពាក់នោះ ត្រូវបានប្រទេសកម្ពុជា
> ខ្ចីដោយមានកម្រិតការប្រាក់ទាប សម្រាប់យកទៅប្រើប្រាស់លើវិស័យ
> កសិកម្មតាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មកម្ល៉េះ។ លោក យន់ បន្តថា គិតដល់
> ចុងឆ្នាំ២០០៩ ប្រាក់ជំពាក់នោះទាំងដើមទាំងការមានចំនួន ៤៤៥លាន
> ដុល្លារសហរដ្ឋអាមេរិក។
>
> ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងរាស្ត្រ អេនី ហ្វាឡេអូម៉ាវ៉េហ្គា (Eni
> Faleomavaega) លើកហេតុផលថា កម្ពុជាបានឆ្លងកាត់សោកនាដកម្មច្រើនពេក
> ណាស់ហើយ ហើយសហរដ្ឋអាមេរិក ក៏មានចំណែកក្នុងព្រឹត្តិការណ៍នោះខ្លះ
> ដែរ។ បើគិតតាមសីលធម៌គួរតែរដ្ឋការក្រុងវ៉ាស៊ីនតុន ធ្វើវិភាគទាន
> ជួយកម្ពុជាផង ព្រោះថា សហរដ្ឋអាមេរិកក៏ធ្លាប់លុបចោលបំណុលចាស់
> ដល់ប្រទេសអ៊ីរ៉ាក់ ជាច្រើនពាន់លានដុល្លារ ហើយប្រទេសយូហ្គោស្លាវី
> ក៏សហរដ្ឋអាមេរិក លុបចោលបំណុលជាង ៥០០លានដុល្លារដែរ។
>
> សូមជម្រាបថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានហៅបំណុលនោះថា
> ជាបំណុលគួរខ្ពើមរអើម បន្សល់ទុកតាំងពីរបប លន់ នល់៕
>

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to