គម្រោងបាតុកម្មប្រឆាំងសម្តេច ហ៊ុន សែន នៅប្រ៊ុចសែល ត្រូវបានហាមឃាត់
ដោយ : លីហូវ (ថ្ងៃទី 4 តុលា 2010) ភ្នំពេញ: លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលប្រទេសប៊ែលហ្សិក បានហាមឃាត់ក្រុមខ្មែរវង្វេងជាតិ មួយក្រុម មិនឲ្យធ្វើបាតុកម្ម ប្រឆាំងនឹងវត្តមានរបស់សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងប្រ៊ុចសែល នាថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១០។ លោក កុយ គួង បានបន្ថែមថា ក្រុមខ្មែរវង្វេងជាតិមួយក្រុមនោះ ត្រូវបានរដ្ឋាភិបាលប្រទេសប៊ែលហ្សិក បានហាមឃាត់មិនឲ្យធ្វើបាតុកម្ម ល្ងីល្ងើរបែបនេះ កើតឡើងបានទេ ដោយសារតែកិច្ចប្រជុំអាស៊ី-អឺរ៉ុប វា សំខាន់។ ដូច្នេះគេមិនឲ្យក្រុមខ្មែរវង្វេងជាតិមួយក្រុមនោះ ទៅ រំខានដល់កិច្ចប្រជុំឡើយ។ លោក កុយ គួង ក៏បានបញ្ជាក់ថា រដ្ឋាភិបាលប៊ែលហ្សិក បានដាក់ កម្រិតតឹងរឹង ដើម្បីទប់ស្កាត់មិនឲ្យក្រុមខ្មែរវង្វេងជាតិនោះ ធ្វើ បាតុកម្មទេ។ បើហ៊ានធ្វើបាតុកម្ម ប្រឆាំងវត្តមានសម្តេចតេជោ ហ៊ុន សែន ដែលគេគ្រោងធ្វើនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១០ ដែលជាថ្ងៃបើក កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី៨ នោះអាជ្ញាធរប៊ែលហ្សិកនឹងចាប់ ខ្លួន។ សូមរម្លឹកថា អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងអាមេរិក លើក ទី២ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១០ មានពលរដ្ឋខ្មែរមួយក្រុម បានធ្វើបាតុកម្ម លើកបដា ប្រឆាំងនឹង វត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុមបាតុកម្ម បានទាមទារឲ្យសម្តេចនាយករដ្ឋមន្ត្រី គោរព សិទ្ធិមនុស្ស បញ្ឈប់ការប្តឹងផ្តល់លើមេដឹកនាំគណបក្សប្រឆាំង និង បំបាត់អំពើពុករលួយ ជាដើម។ ក៏ប៉ុន្តែរដ្ឋាភិបាល បានចាត់ទុកថា បាតុកម្មនោះ គឺជាក្រុម គណបក្សប្រឆាំង ដែលព្យាយាមតាមយាយីរំខាន តែមិនអាចធ្វើអ្វី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើយ។ យ៉ាងណាក៏ដោយ សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស បានបង្ហាញថា ក្នុងនាមកម្ពុជា ជាប្រទេសសម្របសម្រួលរបស់អាស៊ាន នៅក្នុង កិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង ថ្លែងសុន្ទរកថា នាពិធីបើកកិច្ចប្រជុំ ក្នុងនាមសមាជិកក្រុមប្រទេស អាស៊ានទាំងអស់ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១០ និងក្នុងអំឡុងពេល សម័យប្រជុំពេញអង្គ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១០ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងធ្វើបទអន្តរាគមន៍លើប្រធានបទ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ សេចក្តីជូនព័ត៌មាន ក៏បានបន្ថែមថា កិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុប លើកទី៨ ធ្វើក្រោមប្រធានបទ គុណភាពនៃជីវិត។ នៅពេលបិទបញ្ចប់ នៃកិច្ចប្រជុំ ក៏នឹងមានចេញនូវឯកសារលទ្ធផលសំខាន់ពីរ គឺទី១- សេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី៨ និងទី២-សេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំកំពូអាស៊ី-អឺរ៉ុប លើក ទី៨ ស្តីពី វិបត្តិសេដ្ឋកិច្ចសាកលលោក។ ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី៨ សេចក្តី ជូនព័ត៌មានរបស់ក្រសួងការបរទេស ក៏បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងជួបពិភាក្សាទ្វេភាគី ជាមួយលោក សាហ៍ ម៉ាមូដ ឃូរ៉េស៊ី ( Shah Mahmood Qureshi ) រដ្ឋមន្ត្រីការបរទែស ប៉ាគីស្ថាន៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

