សម្តេច ហ៊ុន សែន និង អាប់ភីស៊ីត ជួបគ្នា ១៥ នាទីនៅព្រុចសែល
ដោយ : សំអូន (ថ្ងៃទី 5 តុលា 2010) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាស្វាគមន៍លោក អាប់ភីស៊ីត វាចាជីវ៉ា ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបគ្នា រយៈពេលខ្លីជាមួយលោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត កាលពីថ្ងៃទី៤ ខែតុលា ម្សិលមិញនេះ ។ យោងតាមសេចក្តីរាយការណ៍ពីទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានឲ្យដឹងថា ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញ បេសកកម្មការងា រនៅរាជធានីព្រុចសែល ពោលគឺនៅក្រោយចន្លោះកិច្ច ជ្រុំកំពូល នៃមេដឹកនាំអាស៊ី-អឺរ៉ុបលើកទី៨ សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទល់មុខគ្នាទ្វេភាគីជាមួយលោក អាប់ភីស៊ីត វីចា ជីវ៉ា ដើម្បីត្រួតពិនិត្យគ្នា លើការរីកចំរើននានា បន្ទាប់ពីជំនួប ដែលបានធ្វើឡើង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០ នៅបុរីញូយ៉ក ។ លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា : ទាំងសម្ដេចតេជោ និងលោក អាប់ភីស៊ីត បានវាយតំលៃខ្ពស់ ចំពោះការរីកចំរើននានា ក្នុងរយៈពេលដ៏ខ្លីកន្លងមកនេះ ក្នុងការជំរុញ កិច្ចសហប្រតិបត្ដិការ នៃប្រទេសទាំងពីរ ។ នៅក្នុងជំនួបពិភាក្សាដែលបានធ្វើឡើង ក្នុងរយៈពេលប្រមាណជាង ១៥ នាទី នោះលោក អាប់ភីស៊ីត បានជំរាបជូនសម្ដេចតេជោថា ភាគីថៃបាន គោរពអញ្ជើញលោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសថៃ ដែលនិងធ្វើឡើងនៅពាក់កណ្ដាលខែតុលានេះ រួមទាំងការផ្លាស់ប្ដូរ លើវិស័យវប្បធម៌ និងសិល្បៈនៃប្រទេសទាំងពីរ ផងដែរ ។ នៅក្នុងជំនួបនោះដែរប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរក៏ បានផ្ដោតការយកចិត្ដទុកដាក់ ទៅលើប្រធានបទនានា ស្ដីពីការកែសំរួលកងទ័ព នៃប្រទេសទាំងពីរ ឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញដូចគ្នា និង មុនព្រឹត្ដិការណ៍ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ។ ជាមួយគ្នានេះប្រមុខ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាត់ទុកថា វត្ដមានកងទ័ពនៅវត្ដកែវ សិក្ខាគីរីស្វារៈ និងតំបន់មួយចំនួនទៀត គឺជាឈ្នួនផ្ទុះ និង ប៉ះទង្គិចដាក់គ្នាដោយអាវុធ ប្រសិនបើមានការភ័នច្រឡំអ្វីមួយកើតឡើង ។ តាមរយៈកិច្ចពិភាក្សាគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេស ទាំងពីរសន្យាថា និងជួបពិភាក្សាគ្នាជាបន្ដទៅទៀត នៅក្នុងចន្លោះនៃ កិច្ចប្រជុំកំពូលអាស៊ាន លើកទី១៧ នៅប្រទេសវៀតណាម ចុងខែតុលាខាង មុខ ដើម្បីបន្ដដោះស្រាយនូវរាល់បញ្ហា ដែលនៅសេសសល់ធ្វើយ៉ាងណា ដើម្បីបង្កើនជំនឿទុកចិត្ដគ្នាឲ្យកាន់តែខ្លាំងថែមទៀត ពិសេសផ្ដល់ ភាពកក់ក្ដៅ សំរាប់ប្រជាជាតិ នៃប្រទេសទាំងពីរកម្ពុជា-ថៃ ។ គួររំលឹកថា នៅក្នុងជំនួបកាលពីថ្ងៃទី២៤ ខែកញ្ញា ២០១០ នៅបុរី ញូវយ៉កសហរដ្ឋអាមេរិក ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា- ថៃ បានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួនរួមមាន ទី១. ធ្វើយ៉ាងណា ជៀសវៀងការប៉ះទង្គិចគ្នា រួមទាំងការប្រឈមដោយកំលាំងយោធា, ទី២. ជំរុញកិច្ចសហប្រតិបត្ដិការ លើការផ្លាស់ប្ដូរវិស័យសិល្បៈ និងកីឡាពី គ្នាទៅវិញទៅមក, ទី៣. រួមគ្នាពិនិត្យលទ្ធភាព ក្នុងការបើកច្រកស្ទឹង បត់សំដៅធ្វើយ៉ាងណារក្សាច្រកទ្ធារអន្ដរជាតិ- ប៉ោយប៉ែត ជាច្រក ទេសចរ និងច្រកទ្ធារថ្មីស្ទឹងបត់ជាច្រកទ្ធារសំរាប់ការផ្លាស់ ប្ដូរ ពាណិជ្ជកម្ម និងទី៤. ជំរុញការត្រួតពិនិត្យរួមគ្នានូវរាល់ព័ត៌មាន ដែលផ្សព្វផ្សាយនៅតាម បណ្ដាញសារព័ត៌មាននៃប្រទេសទាំងពីរ ធ្វើយ៉ាងណា ដើម្បីជៀសវៀងការយល់ច្រឡំពីគ្នាទៅវិញទៅមក ពិសេសការវាយប្រហារទៅលើ ប្រមុខដឹកនាំរដ្ឋាភិបាលទាំងពីរ ដែលនិងនាំឲ្យមានការប្រឈមមុខដាក់ គ្នា ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

