ក្រុម​គ្រូបង្រៀន ប្រារព្ធ​ទិវា​គ្រូបង្រៀន ខណៈ​ដែល​សមត្ថកិច្ច​ប៉ូលីស
រារាំង​មិន​ឲ្យ​ដើ​រហែ​ក្បួន


ដោយ : លីហូវ (ថ្ងៃទី 5 តុលា 2010)

Ywe0ytu2y2
​ ក្រុម​គ្រូបង្រៀន​លើក​បដា និង​ឈរ​ថ្លែងការណ៍ ដើម្បី​សាទរ​ទិវា
គ្រូបង្រៀន ថ្ងៃ​៥​តុលា ក្នុងពេល​ដែល​សមត្ថកិច្ច​ប៉ូលីស រារាំង​មិន​ឲ្យ
ដើរហើ​ក្បួន និង​មិន​ឲ្យ​គ្រូបង្រៀន ជួបជុំ នៅ​មុខ​អតីត​អគារ​រដ្ឋសភា ជិត
ព្រះបរមរាជវាំង នា​ព្រឹក​ថ្ងៃទី​៥​តុលា ឆ្នាំ​២០១០៕

Ognlzjnjod
​លោក រ៉ុង ឈុន និងលោក ជា មុនី ដឹកនាំ​ក្រុម​គ្រូបង្រៀន​ប្រារព្ធ​ទិវា
គ្រូបង្រៀន​ពិភពលោក ថ្ងៃ​៥​តុលា ក្នុងពេល​ដែល​សមត្ថកិច្ច​ប៉ូលីស រារាំង
មិន​ឲ្យ​ដើរហើ​ក្បួន និង​មិន​ឲ្យ​គ្រូបង្រៀន ជួបជុំ នៅ​មុខ​អតីត​អគារ
រដ្ឋសភា ជិត​ព្រះបរមរាជវាំង នា​ព្រឹក​ថ្ងៃទី​៥​តុលា ឆ្នាំ​២០១០៕

Nwqwy2vjnt
សមត្ថកិច្ច ​ប៉ូលីស​រាប់សិប​នាក់ ឈរ​បិទផ្លូវ និង​រារាំង មិន​ឲ្យ​លោកគ្រូ
រ៉ុង ឈុន ជួបជុំ​នៅលើ​សួនច្បារ មុខ​អតីត​អគារ​រដ្ឋសភា ជិត​ព្រះបរមរាជវាំង
នា​ព្រឹក​ថ្ងៃទី​៥​តុលា ឆ្នាំ​២០១០៕

Zti1nmfhod
សមត្ថកិច្ច ​ប៉ូលីស​រាប់សិប​នាក់ ឈរ​បិទផ្លូវ និង​រារាំង មិន​ឲ្យ​លោកគ្រូ
រ៉ុង ឈុន ជួបជុំ​នៅលើ​សួនច្បារ មុខ​អតីត​អគារ​រដ្ឋសភា ជិត​ព្រះបរមរាជវាំង
នា​ព្រឹក​ថ្ងៃទី​៥​តុលា ឆ្នាំ​២០១០៕
1 of 4
ភ្នំពេញ: សមាគម​គ្រូបង្រៀន របស់លោក រ៉ុង ឈុន បាន​ជួបជុំ​លើក​បដា និង
ថ្លែងការណ៍ នៅមុខ​ទីស្នាក់ការ​សមាគម ស្ថិត​ក្នុង​ខណ្ឌ​ចំការមន ដើម្បី
សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ ៥ តុលា​។ ការជួបជុំ​របស់​ក្រុម
គ្រូបង្រៀន​នោះ ត្រូវបាន​រាំងផ្លូវ ដោយ​របង​ដែក និង​សមត្ថកិច្ច​ប៉ូលីស
រាប់សិប​នាក់ ឈរ​ពាំង ហាមឃាត់ មិន​ឲ្យ​ក្រុម​គ្រូបង្រៀន​ប្រមាណ ២០០ នាក់
ដើរ​ហែ​ក្បួន​តាម​ដងផ្លូវ ដើម្បី​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា និង​នៅ​ក្រសួង
អប់រំ ឡើយ​។

​    ​នៅឯ​មុខ​អតីត​អគារ​រដ្ឋសភា ខាងត្បូង​ព្រះបរមរាជវាំង សមត្ថកិច្ច
ប៉ូលីស​ប៉េ​អ៊ឹម​រាប់សិប​នាក់ ក៏​ត្រូវបាន​ដាក់ពង្រាយ បិទផ្លូវ និង​ឈរ
រារាំង មិន​ឲ្យ​ក្រុម​របស់​លោក រ៉ុង ឈុន ជួបជុំ​លើ​សួនច្បារ តាម
ការគ្រោងទុក​ទេ​។
​    ​យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន និង​លោក ជា មុនី រួមទាំង​លោកស្រី មូរ សុខ
ហួរ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ដើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ
អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​ គ្រាប់បែក ថ្ងៃទី​៣០ ខែ​មីនា
ឆ្នាំ​១៩៩៧ និង​ថ្លែងការណ៍​ថ្កោលទោស ចំពោះ​ការរារាំង​របស់​ក្រុម
សមត្ថកិច្ច​ប៉ូលីស​។
​    ​នៅ​ឯមុខ​ទីស្នាក់ការ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្ថិតនៅ
ផ្ទះ​លេខ ៥៤ អឺ​ហ្សេ​រ៉ូ ផ្លូវ​លេខ ៩៥ សង្កាត់​បឹង​កេងកង ៣ ខណ្ឌចំការមន
ក្រុម​គ្រូបង្រៀន​ប្រមាណ ២០០ នាក់ បាន​ឈរ​លើក​បដា និង​ថ្លែងការណ៍ ដើម្បី
សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ​៥​តុលា​។
​    ​ក្រុម​គ្រូបង្រៀន បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល យកចិត្តទុកដាក់​ចំពោះ
តួនាទី​របស់​គ្រូបង្រៀន និង​លើកកម្ពស់​កម្រិតជីវភាព​របស់​គ្រូបង្រៀន
ជាដើម​។
​    ​នៅក្នុង​ឱកាស​អបអរ​សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ​៥​តុលា​នេះ
សមាគម​គ្រូបង្រៀន​របស់​លោក រ៉ុង ឈុន បាន​លើកឡើង​នូវ​សំណើ ៧ ចំណុច ដាក់
ជូន​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ដើម្បី​បាន
ពិចារណា យកចិត្តទុកដាក់​គិតគូរ និង​ដោះស្រាយ រួមមាន​៖ ទី​១-​តម្លើង
ប្រាក់​បៀវត្សរ៍​អប្បបរមា ១ លាន​រៀល ក្នុង​មួយ​ខែៗ ជូន​គ្រូបង្រៀន​។ ទី
២-​តម្លើង​ប្រាក់​ក្នុង​មួយ​កាំ ចំនួន ២០.០០០ រៀល ជូន​គ្រូបង្រៀន​។ ទី​៣-
តម្លើង​ប្រាក់​ឧបត្ថម្ភ​កូន ចំនួន ៣០.០០០ រៀល និង​ប្រពន្ធ​ចំនួន ៤៥.០០០
រៀល ក្នុង​មួយ​ខែៗ​។ ទី​៤-​តម្លើង​ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ ចំនួន
២០.០០០ រៀល ជូន​គ្រូ​បឋម និង​គ្រូ​មត្តេយ្យ​។ ទី​៥- តម្លើង​ប្រាក់​ម៉ោង
បន្ថែម ក្នុង​មួយ​ម៉ោង សម្រាប់​គ្រូ​អនុវិទ្យាល័យ​ចំនួន ១០.០០០ រៀល និង
វិទ្យាល័យ​ចំនួន ១៥.០០០ រៀល​។ ទី​៦-​ត្រូវ​ផ្តល់​នូវ​ប្រាក់​បំណាច់​ឆ្នាំ
ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ ចំនួន ១៥០.០០០ រៀល និង​ប្រាក់​បុណ្យ
ភ្ជុំ ចំនួន ១៥០.០០០ រៀល ជូន​គ្រូបង្រៀន និង​ទី​៧-​កុំឲ្យ​មាន​ការរើសអើង
ចំពោះ​គ្រូបង្រៀន ក្នុងការ​តម្លើង​ឋានៈ ឬ​តម្លើង​កាំ​ប្រាក់ និង​បញ្ឈប់
ការគាបសង្កត់ បំភិតបំភ័យ និង​ការរើសអើង​សេរីភាព​សមាគម មកលើ​លោក​គ្រូ
អ្នកគ្រូ ពេល​ចូលរួម​ជាមួយ​សមាគម​។
​    ​ក្រុម​គ្រូបង្រៀន ក៏​បាន​ឧទ្ទិស​ឲ្យ​ស្មារតី​នៃ​ទិវា​គ្រូបង្រៀន
ពិភពលោក ថ្ងៃ​៥​តុលា ថ្ងៃនេះ ផ្តល់​ដំណោះស្រាយ​ជូន​គ្រូបង្រៀន​នូវ
លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ប្រកប​ដោយ​កិត្តិយស និង​មាន​ជីវភាព​សមរម្យ​៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to