ខ្មែរក្រោមចង់រក្សាអត្តសញ្ញាណវត្តសាមគ្គីរង្សី ដោយ សុខ សេរី 2010-10-04
ប្រជាពលរដ្ឋដែលមានដើមកំណើតខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេស កម្ពុជាមួយចំនួនកំពុងតែមានការព្រួយបារម្ភខ្លាច ក្រែងក្រសួង ធម្មការ និងសាសនាប្រទេសកម្ពុជា តែងតាំងព្រះចៅអធិការថ្មី ដែលមិន មានដើមកំណើតខ្មែរកម្ពុជាក្រោម នៅវត្តសាមគ្គីរង្សី ដើម្បីជំនួស ព្រះសង្ឃ យឿង ស៊ិន ដែលបានសុគតទៅហើយនោះ។ RFA សកម្មជនការពារសិទ្ធិ និងសេរីភាពខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេស កម្ពុជា បានឲ្យដឹងថា ពួកគាត់នឹងសុំស្នើក្រសួងធម្មការ និងសាសនា កម្ពុជា តែងតាំងព្រះសង្ឃចៅអធិការថ្មី ដែលមានដើមកំណើតខ្មែរ កម្ពុជាក្រោម នៅវត្តសាមគ្គីរង្សី ដើម្បីបន្តវេនដឹកនាំ ក្រោយពី ព្រះចៅអធិការ គឺព្រះសង្ឃ យឿង ស៊ិន បានសុគតទៅ កាលពីថ្ងៃទី២៨ ខែ កញ្ញាថ្មីៗ នេះ ដោយរោគាពាធ។ ព្រះសង្ឃ យឿង ស៊ិន ដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោម បានដឹក នាំវត្តសាមគ្គីរង្សី នៅជាយទីក្រុងភ្នំពេញ តាំងពីឆ្នាំ១៩៩២ មក គឺ ជាវត្តរបស់ខ្មែរកម្ពុជាក្រោមតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។ ព្រះអង្គក៏ជាប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម នៅក្នុង ប្រទេសកម្ពុជាផងដែរ។ ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជា លោក ថាច់ សាង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែ តុលាថា លោកចង់រក្សាអត្តសញ្ញាណខ្មែរកម្ពុជាក្រោម នៅវត្តសាមគ្គី រង្សីនោះ។ លោកបានជួបប្រជុំជាច្រើនលើកថ្មីៗ នេះ ដើម្បីសម្រេច ស្នើសុំ។ ប្រភពពីសកម្មជនការពារសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម បានឲ្យ ដឹងថា នៅក្នុងវត្តសាមគ្គីរង្សី មានព្រះសង្ឃខ្មែរកម្ពុជាក្រោម ចំនួនប្រមាណ ៣០អង្គ។ តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី លោក យន្ត ថារូ និងជាប្រធាន មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា លោកគាំទ្រសំណើនេះ។ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក ឈន អៀម បានមានប្រសាសន៍ថា សំណើពីមិត្តសមាគមខ្មែរកម្ពុជាក្រោមនោះ គឺថ្នាក់លើជាអ្នក សម្រេច។ ប្រភពមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា បច្ចុប្បន្នមានវត្តព្រះពុទ្ធសាសនាចំនួន ៤.៣៩២វត្ត នៅក្នុងប្រទេស កម្ពុជា និងមានព្រះសង្ឃចំនួន ៥៦.០០០អង្គ។ ក្រៅពីនេះ កម្ពុជាមាន ព្រះវិហារកាតូលិក ព្រះវិហារចាម ព្រះវិហារចិន និងព្រះវិហារវៀតណាម ជាច្រើនទៀត៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

