លោកពូក្រាក់ម៉ូ ការធ្វើបាតុកម្មគឺមានពីរបែបប័ទ្ធ ១៖ គឺបាតុកម្មក្នុងន័យប្រឆាំង ។ ២៖ គឺបាតុកម្មក្នុងន័យស្ថាបនា ។ បាតុកម្មប្រឆាំង គឺគេនាំគ្នាទៅជេរតេះដៀល បន្តុះបង្អាប់ ។ បាតុកម្មស្ថាបនា គឺគេនាំគ្នាស្នើសុំ ឬរំលឹកដាស់តឿន ជាដើម ។ តាមខ្ញុំដឹង អនិកជនខ្មែរនៅបរទេសមួយចំនួន ពួកគេតែងតែធ្វើបាតុកម្មប្រឆាំង ។ ខ្ញុំជឿថា បើអនិកជនខ្មែរទាំងនោះ នាំគ្នាធ្វើបាតុកម្មក្នុងន័យស្ថាបនាទៅវិញ គឺច្បាស់ជាមានតំណាងរាជរដ្ឋាភិបាល ចេញមកជួបចរចាគ្នាជាមិនខាន ។ តែបើអនិកជនខ្មែរទាំងនោះ នាំគ្នាធ្វើបាតុកម្មក្នុងន័យប្រឆាំងទៅវិញ ពួករាជរដ្ឋាភិបាលប្រាកដជា ស្អប់ពួកនោះ ដល់ឆ្អឹងជាមិនខាន ហើយមិនទៅ អើពើរវីរវល់ និងព្រឹត្តការណ៍នេះសោះឡើយ ព្រោះថាពួករាជរដ្ឋាភិបាលទាំងនោះ ពួកគេក៏ជាប្រថុជ្ជនដូចអ្នកគេរាល់គ្នាដែរតើ ៕
-- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

