ខ្ញុំ សាម៉ាឌី! សូមអគុណចំពោះមិត្តទាំងឡាយណាដែលធ្លាប់បាន ទស្សនាទំព័រប្លក់របស់ខ្ញុំ ពិសេសគឺខាង ខេអាយមីឌា តែខ្ញុំសូមសរសេរបញ្ជាក់ម្ដងទៀតថា កាលពីលើកមុន ខេអាយ បានយកអត្ថបទ របស់ខ្ញុំទៅចុះផ្សាយក្នុងទំព័ររបស់គេ ប៉ុន្តែខ្ញុំសូមផ្ដាំទៅវិញផងថា អគុណដែលអានប្លក់របស់ខ្ញុំ តែមុននឹងយកអត្ថបទ ទៅចុះផ្សាយនោះសូម មេត្តាសុំការអនុញ្ញាតិពីខ្ញុំផង ព្រោះថា ទំព័រខេអាយជាទំព័រដែលល្បីក្នុងសកម្មភាពបញ្ចេញមតិ ឬ រិះគន់រដ្ឋាភិបាល ដែលក្នុងមួយថ្ងៃៗ មានចំនួនទស្សនារហូតដល់រាប់រយ រាប់ពាន់នាក់ ដូចនេះហើយការចុះផ្សាយគ្រប់អត្ថបទរបស់ ខេអាយទាំងអស់ ភាគច្រើនសុទ្ធតែធ្វើអោយ មន្ត្រីរដ្ឋាភិបាល មិនមានការពេញចិត្តនោះទេ ទោះជាសរសេរល្អ បែបណាក៏ដោយ។
ក្នុងករណីដែលចុះផ្សាយអត្ថបទរបស់អ្នកដទៃនេះ (អត្ថបទខ្ញុំ) នោះវាអាចចះឥទ្ធិពលមិនល្អដល់ សុវត្ថិភាពរបស់ខ្ញុំ។ ដូចនេះខ្ញុំសង្ឃឹមថា ខេអាយ នឹងយោគយល់ផង លោកអ្នកដឹងស្រាប់ហើយថា សង្គមខ្មែរយើងវា របៀបមេចនោះ។ សូមមើលអត្ថបទទាំងស្រុងរបស់ខ្ញុំ ដោយចុចទីនេះ <http://learn4khmer.wordpress.com/2011/06/19/my-blog-in-kimedia/> -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

