នេះគ្រាន់តែជារឿងនៅស្រុកថៃ ចុះរឿងខ្មែរវិញ ? ។ បើតាមខ្ញុំយល់ យើងមាន១០០ ទៅ១០០០ ដង 
ដែលប៉ះពាល់​

ទៅដល់សតិអារម្មណ៍របស់ប្រជាបលរដ្ឋខ្មែរយើងខ្លាំងណាស់ ។ 

 

De : [email protected] [mailto:[email protected]] De la part de 
Perom Uch
Envoyé : lundi 12 décembre 2011 17:47
À : [email protected]
Objet : បាតុកម្ម​តវ៉ា​ប្រឆាំង​ច្បាប់​ការពារ​ព្រះមហាក្សត្រ

 

 

 

---------- Forwarded message ----------
From: Dina Lim <>
Date: 2011/12/11
Subject: [CANCAMBODIA] FYI
To: [email protected]



  <http://www.khmer.rfi.fr/sites/khmer.filesrfi/rfi_logo.png> 

ចុះ​ផ្សាយ​ក្នុង RFI (http://www.khmer.rfi.fr <http://www.khmer.rfi.fr/> )

  _____  


បាតុកម្ម​តវ៉ា​ប្រឆាំង​ច្បាប់​ការពារ​ព្រះមហាក្សត្រ


Created 2011-12-10 12:39

ដោយ ឈាង បុប្ផា

ថៃ 

0 

ជាព្រឹត្តិការណ៍​ដ៏​កម្រ​កើតមាន នៅក្នុង​ប្រវត្តិសាស្រ្ត​ថៃ។ ប្រជាជន​ថៃ 
ជាង​មួយរយ​នាក់​បាន​ធ្វើ​បាតុកម្ម កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដើម្បី 
ចេញមុខ​ការពារ​បុរស​ចំណាស់​ម្នាក់ ដែល​តុលាការ​បាន​កាត់ទោស ឲ្យ​ជាប់គុក ២០ឆ្នាំ 
ពី​បទ​និយាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ។ 

នេះ​ជាលើក​ទីមួយ​ដែល​គេ​ឃើញ​ប្រជាជន​ថៃ​ហ៊ាន​ចេញ​តវ៉ា 
ប្រឆាំង​នឹង​ការអនុវត្តន៍​ច្បាប់​ការពារ​ព្រះរាជវង្ស ដែល​គេ​ចាត់ទុកថា 
មាន​លក្ខណៈ​តឹងតែង​បំផុត នៅក្នុង​ពិភពលោក។

 

នរណា​ក៏​ដឹង​ដែរ​ថា ប្រជាជន​ថៃ​គោរព​យ៉ាង​ជ្រាលជ្រៅ​បំផុត​ព្រះរាជបល្ល័ង្ក។ 
ប្រជាជន​ថៃ​គ្រប់រូប​តែងតែខ្លាច មិន​ហ៊ាន​និយាយ​ប៉ះពាល់​ទៅ​ដល់​ព្រះមហាក្សត្រ ហើយ 
ពួកគេ ជា​ទូទៅ​ថ្កោលទោស​ដល់​អ្នក​ដែល​ហ៊ាន​និយាយ​ជេរប្រមាថ​ព្រះមហាក្សត្រ 
ឬ​គ្រួសារ​ព្រះរាជវង្ស។
 
ប៉ុន្តែ ចម្លែកអ្វី​តែ​ប្រជាជន​ថៃ​ជាង​មួយ​រយនាក់​ដែល​បាន​ធ្វើ​បាតុកម្ម 
កាលពី​ថ្ងៃ​ម្សិលមិញ។ ពួកគេ​ទាំងនេះ​បាន​ចេញមុខ​ការពារ លោក​Ampon Tangnoppakul 
​បុរស​ចំណាស់​វ័យ ៦១​ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស 
កាលពី​ខែ​វិច្ឆិកា​ឲ្យ​ជាប់គុក​២០ឆ្នាំ។ តាមអ្នកគាំទ្រ​តាអំពុង 
(Ampon)ច្បាប់​ការពារ​ព្រះមហាក្សត្រ​មិន​ច្បាស់លាស់ 
ហើយការដាក់ទណ្ឌកម្ម​ទៅលើ​តាអំពុង​ធ្វើ​ឡើង​ដោយ​មិន​សមស្រប។
 
តា​អំពុង ដែល​ត្រូវ​ប្រជាជន​គាំទ្រ​ដាក់ឈ្មោះ​ថា តា​ SMS 
ត្រូវ​បាន​តុលាការ​រកឃើញ​ថា គាត់​បាន​សរសេរ​សារ​និយាយ​ប៉ះពាល់​ដល់​ព្រះរាជិនី​ថៃ។ 
តុលាការ​បាន​បង្ហាញ​ថា 
តា​អំពុង​បាន​ផ្ញើ​សារ​រិះគន់​ប្រភេទ​នេះ​ចំនួន​បួន​ទៅកាន់​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ
 លោក​អាភីស៊ីត វីចាជីវ៉ា។ តាអំពុង​ផ្ទាល់​បាន​ឆ្លើយ​បដិសេធ​ការចោទប្រកាន់ ដោយ​ថា 
គាត់​មិនទាំង​ចេះ​សរសេរ​ផ្ញើ​សារ​តាមទូរស័ព្ទ​យ៉ាងម៉េច​ផង។
 
នៅក្នុង​ប្រទេស​ថៃ ច្បាប់ 
ការពារ​ព្រះមហាក្សត្រ​ត្រូវ​គេ​អនុត្ត​យ៉ាងតឹងរ៉ឹង​បំផុត។ 
អ្នកដែល​ហ៊ាន​និយាយ​ប៉ះពាល់ 
ឬ​ជេរប្រមាថ​ត្រូវ​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ជាប់គុក​យ៉ាងតិច ១៥ឆ្នាំ។ 
គ្រប់ៗ​គ្នា​ដឹង​ថា មាន​ខ្សែបន្ទាត់​ក្រហម​មួយ​នេះ ដែល​គេ​មិន​ត្រូវ​ឆ្លងកាត់ 
ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ដឹង​ថា 
តើ​ខ្សែក្រហម​នោះ​នឹង​លាត​សន្ធឹង​ចប់​ត្រឹមណានោះទេ។ ករណី​របស់​តា អំពុង ឬ​តា SMS 
គឺ​ជា​ឧទាហរណ៍ស្រាប់។ 
ដើម្បី​បិទខ្ទប់​មិន​ឲ្យ​មាន​ការនិយាយ​ប៉ះពាល់​ទាល់តែ​សោះ​ដល់​ព្រះមហាក្សត្រ​នោះ 
អាជ្ញាធរ​ថៃ​ទើបចេញ​ការអនុវត្តន៍ថ្មី។ គ្រាន់តែ​ចុចលើ​សញ្ញាចូលចិត្ត 
ឬ​ធ្វើ​អត្ថាធិប្បាយ​លើ​អត្ថបទ​ក្នុង​Facebook 
ក៏​ត្រូវ​ជាប់ទោស​ក្នុង​បទ​ជេរប្រមាថ​ព្រះមហាក្សត្រ ដែរ។ ចំណែក ការសរសេរ​ផ្ញើសារ 
មួយ ​តាមទូរស័ព្ទ​រិះគន់ ​ដែល​ប៉ះពាល់​ដល់​ព្រះចេស្តា​ព្រះមហាក្សត្រ 
ត្រូវទទួល​ទោស​ជាប់គុក ៥ឆ្នាំ។ ក្នុង​ករណី​តាអំពុង គាត់​ត្រូវ​ជាប់គុក​២០ឆ្នាំ 
ពីព្រោះ​គេ​ចោទ​គាត់​ថា បាន​សរសេរ​សារ​រិះគន់​ដល់​ទៅ ៤ដង។
 
អង្គការ​ការពារ​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​ក្តីកង្វល់​ពីករណី​របស់​តាអំពុង។ 
កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី ៩ ធ្នូ ជនជាតិ​អាមេរិក 
ដើមកំណើត​ថៃ​ក៏ទើប​ត្រូវ​បាន​តុលាការ​ថៃ កាត់ទោស​ឲ្យ​ជាប់គុក​ពីរឆ្នាំ កន្លះ 
ក្នុង​បទ​ចោទប្រកាន់​ដូចគ្នានេះ។ គេ​បាន​វាយតម្លៃ​ថា មាន​មនុស្ស​ច្រើន​ជាង 
២០០​នាក់​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​ពីបទ​ជេរប្រមាថ ព្រះមហាក្សត្រ 
ឬ​គ្រួសារ​ញាតិវង្ស​ថៃ។ 
បណ្តឹង​ចោទ​ប្រកាន់​ពីបទ​ជេរប្រមាថ​ព្រះមហាក្សត្រ​បាន​កើន​ឡើង សឹង​ទ្វេដង 
ចាប់តាំងពី​មាន​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន។ ក្រុមប្រឆាំង 
និងបញ្ញវន្ត​ថៃ​មួយ​ចំនួនធ្លាប់​​រិះគន់​ថា 
រដ្ឋាភិបាល​លោក​អាភីស៊ីត​បាន​យកលេស​ប្រើច្បាប់​ប្រឆាំង​ជេរប្រមាថ​ព្រះមហាក្សត្រ​ដើម្បី​កំចាត់​ក្រុមគណបក្ស​ប្រឆាំង។
 
ការអនុវត្តន៍​កាន់តែ​ច្រើន និង​មិនសមស្រប​ពីសំណាក់​​អាជ្ញាធរ 
រហូត​ធ្វើ​ឲ្យ​អង្គការ​ការពារ​សិទ្ធិមនុស្ស​រិះគន់​រដ្ឋាភិបាល​ថៃ​ពីរឿង​បិទសិទ្ធិ​សេរីភាព​ប្រជាជន។
 ការរិះគន់ និង​ការចេះ​តែ​ចាប់ ចោទប្រកាន់ និង​ការបិទសេរីភាព​ច្រើន​ជ្រុល 
លើ​ប្រព័ន្ធ​អ៊ីនធ័រណេត បាន​ធ្វើឲ្យ​​ប្រជាជន​ចាប់ផ្តើម​សង្ស័យ 
លើ​ការអនុវត្តន៍​ច្បាប់​ប្រឆាំង​ការជេរប្រមាថ​ព្រះមហាក្សត្រ។ ថ្មីៗ 
ក្នុង​កិច្ចពិភាក្សា ឬ​សន្និសីទ 
ក្រុមបញ្ញវន្ត​ថៃ​ហ៊ាន​ចោទ​ជាសំណួរ​ពី​គោលដៅ​ច្បាប់ 
ចំណែក​ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ទាមទារ​ឲ្យ​ប្រទេស​ថៃ​កែប្រែ​បន្ធូរ​ច្បាប់ឡើង​វិញ៕

 

  
<http://www.khmer.rfi.fr/sites/khmer.filesrfi/imagecache/rfi_169_large/sites/images.rfi.fr/files/aef_image/2011-12-09T105851Z_1528300684_GM1E7C91GZ901_RTRMADP_3_THAILAND.JPG>
 

ប្រជាជន​ថៃ​ជាង​មួយ​រយ​នាក់​ធ្វើ​បាតុកម្ម​ការពារ​តា​អំពុង​ដែល​តុលាការ​ចោទ​ប្រកាន់​ពីបទ​ជេរប្រមាថ​ព្រះមហាក្សត្រ
 

©Reuters

 <http://www.khmer.rfi.fr/desk-bopha-bon-thailande-10-12-11> 
សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា​ [1] 

 
<http://www.khmer.rfi.fr/Thai%20historian%20to%20be%20charge%20for%20monarchy%20comments>
 ប៉ូលិស​កោះហៅ​សាស្រ្តាចារ្យ​សកលវិទ្យាល័យ 
ក្រោម​បទ​ចោទ​ប្រកាន់​ជេរប្រមាថ​ព្រះមហាក្សត្រ [2] 

 
<http://www.khmer.rfi.fr/Thai%20army%20chief%20issues%20royal%20debate%20warning>
 ប្រមុខ​យោធា​ថៃ​ប្តឹង​មេដឹកនាំ​ក្រុម​អាវក្រហម​​ពី​បទ​ជេរប្រមាថ​ព្រះមហាក្សត្រ 
[3] 

 <http://www.khmer.rfi.fr/Thai%20red%20shirt%20return%20to%20jail> 
មេដឹកនាំ​ក្រុមអាវក្រហម​ពីរនាក់​ទៀត​ចូលគុក​ដោយ​រឿងជេរ​ប្រមាថ​ព្រះរាជវង្ស​ថៃ [4] 

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជាប់​ចោទ​ពី​បទ​ប្រមាថ​ព្រះចេស្តា [5] 

  _____  

អាសយដ្ឋាន URL: 
http://www.khmer.rfi.fr/thais_people_protest_after_court_condamn_61_old_man_for_lese_majeste

Links:
[1] http://www.khmer.rfi.fr/desk-bopha-bon-thailande-10-12-11
[2] http://www.khmer.rfi.fr/Thai historian to be charge for monarchy comments
[3] http://www.khmer.rfi.fr/Thai army chief issues royal debate warning
[4] http://www.khmer.rfi.fr/Thai red shirt return to jail
[5] 
http://www.khmer.rfi.fr/asia/20100619-រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជាប់​ចោទ​ពី​បទ​ប្រមាថ​ព្រះចេស្តា

Erreur ! Nom du fichier non spécifié.

-- 
*****
* You received this message because you have subscribed to the Cambodian 
Academic Network Mailing List http://groups.google.com/group/cancambodia 
* Blog: http://cancambodia.info/
* You're also cordially invited to visit and contribute to www.cambosastra.org





 

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to