រឿងតាសុខ នឹកស្រុកចង់កើតជាខ្មែរឡើងវិញ ! តាសុខ ជាចាស់ព្រឺទ្ធាចារ្យម្នាក់ បានសំដីសំដៅ សំនួនវោហារល្អណាស់ ។ គាត់ឧស្សាហ៍ចុះឡើងពីខាងជើង មកខាងត្បូងផ្នែកខាងកើតអាមេរិក ។ ពេលថ្មីៗនេះ គាត់បានមកលេងតំបន់ខ្ញុំ ផ្នែកខាងលិចអាមេរិកនេះ ។ ជាចៃដន្យ ខ្ញុំបានជួបគាត់ ពេលកំពុងជាប់ដៃលេងអុកជាមួយមិត្តចាស់របស់គាត់ម្នាក់ ដែលជាអ្នកបាត់ដំបង ដូចគ្នា ។ បន្ទាប់ពីបានសួរសុខទុក្ខគ្នា ទៅវិញទៅមក គាត់បានសួរខ្ញុំថា "ក្មួយ" ... ដែលឧស្សាហ៍ទៅលេងស្រុកខ្មែរដែរទេ ?" - ខ្ញុំឆ្លើយថា ៖ បានពីរ បីដងដែរ "ពូ" - មិនជាញឹកញាប់ទេ ព្រោះសោហ៊ុយថ្លៃពេក ......... ។ ក្រោយពីបាននិយាយគ្នា ពីនេះ - ពីនោះ ប្រហែលជាមួយម៉ោងក្រោយមក ក៏ចូលមកដល់រឿង "នឹកស្រុកខ្មែរ" ។ គាត់ថា ៖ ក្មួយអឺយខ្ញុំសព្វថ្ងៃ បាយមិននឹក ទឹកមិនស្រេកទេ ! កាលបើដាក់ក្បាលដល់ខ្នើយកាលណា អាចិត្តនោះ វាចេះតែនឹកស្រុកកំណើត ។ ខ្ញុំតាំងចិត្តថាឈប់គិតទៅហើយ - តែវាចេះ តែនៅនឹកគិត ! ។ ឯងចាស់ទៅហើយ ទៅរកអីបានក្មួយអើយ ... នៅស្រុកខ្មែរ ចំណាស់នេះហើយ ។ មានលុយបន្តិចបន្ទួច សព្វថ្ងៃនេះ សម្រាប់តែធ្វើបុណ្យ ទានហ្នឹងឯង ! ។ - ខ្ញុំក៏សួរកាត់គាត់ថា ៖ អេ៎ ពូ... ម៉េចក៏មិនទុកលុយទៅលេងស្រុកខ្មែរទៅ ធ្វើបុណ្យអីក៏ច្រើនម្លេះ ? ពូ ប្រាថ្នាយ៉ាងម៉េច ខ្លះពេលធ្វើបុណ្យម្តងៗនោះ ? - ក្មួយអើយ ! ពូគិតថា បើមិនបានជាកើតនៅឋានសួគ៌ ជាទេព្តាអីនឹងគេ ក៏ហីទៅចុះ អោយតែបានកើតជាខ្មែរ ! ព្រោះពូស្រឡាញ់ខ្មែរណាស់ ... - ខ្ញុំក៏បន្តសួរគាត់ដោយឆ្ងល់ទៅទៀតថា ៖ ចុះបើពូបានកើតជាមនុស្សខ្មែរវិញ តើពូកើតនៅស្រុកខ្មែរ នៅក្បែរវត្តពៅធិ៍ ខេត្តបាត់ដំបងនោះអី ? - ទេក្មួយអើយ ! កើតនៅស្រុកអាមេរិក នៅ នូវ-យ៉ក ... រដ្ឋដែលពូនៅសព្វថ្ងៃនេះណា៎ ! ... - នៅម្តុំណាទៅពូ ? នៅ Harlem ឬ Bronx ឬអី ? បើនៅ Harlem នោះគ្រប់ទឹកតែម្តង .... ខ្មែរអង្គរចំហើយពូអើយ ! .... តាសុខធ្វើក្បាលងីងើៗ ហាក់ដូចជាយល់ខ្លះ មិនយល់ខ្លះសំដីរបស់ខ្ញុំ ។ តែទោះជាយ៉ាងណា តាក្មេងនេះ បើស្តាប់ មួយភ្លែតទៅ ហាក់ដូចជាវ៉ូសវ៉ាសគ្រាន់បើដែរ ក្នុងចំណោមខ្មែរគ្នាឯង ។ សម្រាប់ខ្ញុំ វាជាការមួយគួរអោយរីករាយ បន្តិចដែរ ដោយបាននិយាយលេងជាមួយមនុស្សប្រភេទនេះ .... ព្រោះវាកម្រនឹងបានជួប ។ ក្នុងបទសន្ទានា រវាងតាសុខ និងខ្ញុំ វាបានធ្វើអោយខ្ញុំនឹកក្នុងចិត្តថា តាមមើលៗទៅ តាសុខនេះជាមនុស្សម្នាក់ឆ្លាត ក៏ដូចជាល្ងង់ ។ តែមិត្តភក្តី៍គាត់ ចេះតែសរសើរថា កាលពីក្មេង អាសុខវាជាក្មេងឆ្លាត ។ វាមិនសូវចេះនៅស្ងៀមទេ ។ ស្ងាត់ៗ អាសុខវាលួចបានមាន់ពីណា ពីណីមួយមកស្ងោរ - រួចវាតែងតែប្រកូកប្រកាសហៅគ្នីគ្នា មកស៊ី ..... ។ ------ PS : តាសុខ តាមពិតទៅ អាយុប្អូនខ្ញុំមួយគំនរផង តែដោយគាត់ទំពែកក្បាល ពោះកំប៉ោង ហើយធ្លាប់ជាជើងហ៊ឺហាពីមុនផង គាត់ហាក់ដូចជាចាស់មុនអាយុ ។ តែន្ហើយចុះ មិនជាស្អីទេ គាត់ហៅខ្ញុំ "ក្មួយ" ហើយខ្ញុំហៅគាត់ "ពូ" វិញនោះ វាមិនជាការ ទាស់ខុសអីដែរ ។ Papillon November 2012 -------- ________________________________
Why a lot of Cambodian Students don’t go back to Cambodia after finishing their study abroad? http://khmerstudentatx.wordpress.com/2012/05/03/why-a-lot-of-cambodian-students-dont-go-back-to-cambodia-after-finishing-their-study-abroad/ -- ***************** Perom Uch http://www.linkedin.com/in/peromuch http://www.cambodia.org/about/ http://ibuddhi.blogspot.com/2007_12_01_archive.html ************************************************************** -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

