សុំទោះលោក ហ្សេម ខ្ញុំមិនគួរនិយាយមែន ធ្វើឧ្យលោកស្រែក ទាត់តុ ទាត់កៅអី ដូច្នេះសោះ 
។  ព្រះពុទ្ធមាន
ព្រះពុទ្ធដិការថា បុគ្គលណាមានសេចកី្កខឹងក្រោធហើយ 
បុគ្គលនោះរមែងមើលមិនឃើញនូវយោជន៍ខ្លួនឯង នឹងប្រយោជន៍អ្នកដ៍ទៃឡើយ ។
សូមអភ័យទោស
ពីខ្ញុំ វណ្ណ ប្រសើរ



-----Original Message-----
From: James Sok <[email protected]>
To: Camdisc <[email protected]>; SOTHONN CHIM <[email protected]>; 
Karuna Heng <[email protected]>; Sithan Hin <[email protected]>; 
Dywanthan Sok <[email protected]>; kok sap <[email protected]>; Thida Khus 
<[email protected]>; chal.ou <[email protected]>; hoksavan 
<[email protected]>; aryasatya <[email protected]>; kenneth.aryasatya 
<[email protected]>; kuchlysr <[email protected]>; Gaffa Peangmeth 
<[email protected]>; khmeryoung <[email protected]>; peangmeth 
<[email protected]>; born-chhay.min <[email protected]>; 
chhoeurm.nouth <[email protected]>; pekthovtan <[email protected]>; 
prak_em <[email protected]>; rithy_komar <[email protected]>; pin.y 
<[email protected]>; khmerelibre <[email protected]>; penbona2 
<[email protected]>; Pangsokheoun <[email protected]>; Chao Lok Ta 
<[email protected]>; thavro phim <[email protected]>; Khmer-Air-Force 
<[email protected]>; Kim-Ya Lim <[email protected]>; nokoreach 
<[email protected]>; samothsakou <[email protected]>; dykareth 
<[email protected]>; rithkomar <[email protected]>
Sent: Tue, Dec 4, 2012 5:03 am
Subject: Viet, Corruption, Landgrab.... people know what to do...




និយាយដដែលៗតែនៅមិនយល់ 
ថាប្រជាជនរាប់លាននាក់លោកមិនជឿលើពាក្យឃោសនារបស់គណបក្ស​ជំទាស់ទេ 
ពីព្រោះលោកក្រឡេកមើលក្នុងរយៈកន្លងមក ថានរណាខ្លះបានធ្វើអ្វីខ្លះចំពោះលោក។ 
ឃោសនា​រឿង​យួនរំលោភទឹកដី និង យួនចូលពេញស្រុក ប្រជាជនលោកដឹងទាំងអស់ហ្នឹង 
តែលោកមិនដែលបានឃើញ​នរណា​ដោះស្រាយ​អីទេបានតែប្រូដាក់លោក ដូច្នេះប្រជាជនលោកមិនជឿ ។ 
ឃោសនារឿងពុករលួយ ប្រជាជន​ក៏លោកដឹង 
ថាតាំងពីកំពូលផែនដី​ខ្មែរចុះមកក្រោមនិងក្នុងចំណោមប្រជាជនទាំងអស់ 
គឺពុករលួយទាំងអស់គ្នា ដូច្នេះលោកមិនជឿថាមានអីប្លែកទេ ។ទន្សោងគោព្រៃ តូចស៊ីតាមតូច 
ធំស៊ីតាមធំ អាធំអត់អីស៊ីៗអាតូច។ ប្រជាជនលោកគិតថានេះជាធម្មជាតិរបស់​សង្គមខ្មែរទៅហើយ 
។

ឃោសនារឿងរំលោភយកដីធ្លីក៏ប្រជាជនលោកដឹងរឿងពិត 
ថាបញ្ហាដីធ្លីអស់ហ្នឹងកើតឡើងដោយសារស្រុកខ្មែរ​មាន​បញ្ហាប្លង់កម្មសិទ្ធ។ 
បញ្ហាប្លង់កម្មសិទ្ធនេះ មិនមែនដោះស្រាយដោយធ្វើបាតុកម្ម 
ឬស្រែកឲ្យអន្ដរជាតិជួយ​នោះទេមិនមែនជារឿងគណបក្សនយោបាយ 
ឬក្រុមអង្គការសង្គមស៊ីវិលគាំទ្ររៀបចំបាតុកម្មនោះទេ 
វាត្រូវ​ដោះ​ស្រាយដោយការបង្កើតច្បាប់និង អនុវត្តច្បាប់ស្ដីពីកម្មសិទ្ធ ។ 
ប្រជាជនលោកដឹងច្បាស់ពីរឿងនេះ លោកដឹងថា​​​ការទាមទារអត់មានប្លង់នោះវាយ៉ាងម៉េច.... 
ប្លង់ទន់នោះវាយ៉ាងម៉េច....ប្លង់រឹងនោះវាយ៉ាងម៉េច? 
ហើយលោក​ក៏​ដឹងថាហ្នឹងជាមុខរបររកស៊ីរបស់ពួកមេខ្យល់របស់ពួកអ្នកកាសែតខ្មែរ និង បរទេស 
...​របស់អ្នកនយោបាយ...និង ពួកអង្គការសង្គមស៊ីវិល ។ប្រជាជនលោកមិនមែនភ្លើទេ 
លោកដឹងទេតើ!!! ដូច្នេះហើយ​លោក​មិន​កំរើកទេ ។ 
នរណាកំរើកក៏កំរើកទៅព្រោះជាមុខរបររបស់គេ ...នរណាចាញ់បោកគេក៏ចាញ់ទៅ 
តាមយថាកម្មរបស់​មនុស្ស​ដែលចូលចិត្តល្បែងអស់ហ្នឹង។ 

សូមជម្រាបថានៅស្រុកខ្មែរ គេអាចធ្វើបាតុកម្មឬការដង្ហែរណាមួយក៏បានដែរ 
ឲ្យតែមានលុយចេញថ្លៃបាយទឹក​ថ្លៃសាំងម៉ូតូ ឬបញ្ចុះបញ្ចូលថានឹងបានលុយបានឡើងថ្លៃជាដើម 
។ មនុស្សឆ្លាតក៏មានច្រើន រីឯមនុស្សដាច់យ៉ៃ​ប្រថុយផ្សងសំណាងក៏មានច្រើន។ 
តែប្រជាជនភាគច្រើនមិនឆោតល្ងង់ទេ លោកឆ្លាតណាស់ ជាពិសេសលោក​មហាសែនឆ្លាតខាងខូច 
ខាងពុករលួយខាងស្រែកទ្រហ៊ោយំទាមសិទ្ធិ 
...​សូម្បីតែខ្មោចងាប់ទៅហើយក៏គេ​អាច​លើកយកមករកស៊ីបានដែរ។ 
ដោយឡែកមានប្រជាជនមួយចំនួនទៀត លោកមិនរវល់នឹងរឿងអស់ហ្នឹងទេ 
លោកគិតតែពីខិតខំរកស៊ីកសាងជីវភាពលោក​មិន​ចំណាយពេលយកខ្លួនទៅធ្វើជាឧបករណ៍របស់នរណា​ឡើយ 
រួចហើយលោកក៏មានជីវភាពល្អប្រសើរបស់លោកទៅចំណែកឯអ្នកចូលចិត្តផ្សងសំណាងជាមួយសិទ្ធិ​មនុស្ស
 ជាមួយហាងឆេងចាប់ដី ជាមួយនយោបាយ ក៏ចេះតែរស់តាមរបៀបលោកបានជ្រើសរើសហ្នឹងទៅ។


-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org"; group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
 

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to