បើពូកែរ និង ធ្វើតាមការឲ្យមេរៀននោះ លោក      ជេម ស.សុខ ប្រហែលជាធ្វើសេដ្ឋី និង 
មិននៅត្រឹមតែអាំងមាន់លក់នោះទេ។ 

យើងសង្ឃឹមថា មតិមហាជនខ្មែរដឹងថា លោក     ជេម ស.សុខ សរសេរកុហក ដើម្បីគាំទ្រ យួន និង 
ក្រុមគណៈបក្សប្រជាជនតែប៉ុណ្ណោះ។ 

មិនដឹងយកលេសអ្វី ដើម្បី កុំឲ្យគេថាខ្លួន គាំទ្រ យួន និង ក្រុមគណៈបក្សប្រជាជន 
តាំងតែយកលេសថា ខំធ្វើការចិញ្ចឹមជីវិត មិនដេក មិនសំរាក​ និង


សុខចិត្តដេកស្លាប់នៅបរទេស ហើយ សរសេរច្រំដែលៗថាស្រឡាញ់ជាតិណាស់ 
ដូចពួកខ្មែរក្រហមក្តី   ពួកគណៈបក្សប្រជាជនក្តី នៅពេលដែលពួកវាកំពុងបំផ្លាញជាតិ 
វានាំគ្នាស្រែក ថាវាស្រឡាញ់ជាតិណាស់។

មនុស្សដែលស្រែកច្រំដែលអ្វីមួយ គឺតែងតែធ្វើប្រចាស់ ដើម្បីចៀសវាលឲ្យគេចោទ។

លិម គិម​យ៉ា





> Message du 22/12/12 16:04
> De : "James Sok" 
> A : "Camdisc" , "Karuna Heng" , "Sithan Hin" , "kok sap" , "Thida Khus" , 
> "[email protected]" , "[email protected]" , "[email protected]" , 
> "[email protected]" , "[email protected]" , "Gaffa Peangmeth" , 
> "[email protected]" , "[email protected]" , "[email protected]" , 
> "[email protected]" , "[email protected]" , "[email protected]" 
> , "[email protected]" , "[email protected]" , "[email protected]" , 
> "[email protected]" , "Chao Lok Ta" , "thavro phim" , "Khmer-Air-Force" 
> , "Kim-Ya Lim" , "[email protected]" , "[email protected]" , 
> "[email protected]" , "[email protected]" , "Kem-Sos" 
> Copie à : 
> Objet : Economic factor ....
> 
>

 
          អ្វីដែលខ្ញុំបាទនឹងនិយាយតទៅនេះ 
មិនមែនជារឿងបន្ទោសបង្អាប់ចំពោះខ្មែរយើងឡើយ​ ផ្ទុយ​ទៅវិញ 
គឺជារឿងប្រាថ្នាចង់ឲ្យបានសុខចំរើនទៅវិញទេ ។ ជាធម្មតាកើតមកជាខ្មែរ 
តែងចង់ឲ្យប្រទេស​ជាតិចំរ៉ុងចំរើន ។ ខ្ញុំបាទសង្កេតឃើញថា 
ខ្មែរយើងភាគច្រើនធ្វើកិច្ចការអ្វីមួយ មិនសូវគិតអំពីសេដ្ឋកិច្ច​ទេ ។ បើចង់កសាងវត្ត 
គឺរកលុយកសាងតែវត្ត ឥតសូវគិតអំពីសេចក្ដីត្រូវការ និង ការថែរក្សាជួសជុល​វត្តទេ ។ 
បើចង់បើកសមាគមមនុស្សធម៌ ឥតគិតគំរោងថវិកា និង ធនធានដ៏ទៃទៀតឡើយ ។ បើគិត​ចង់​ជួយអ្វី 
ក៏ជួយបានមួយភ្លែត រួចក៏មិនដឹងរកធនធានអីមកជួយទៀតទេ ។ បើធ្វើនយោបាយ 
ឥត​មាន​គិត​អំពីមូលដ្ឋានសេដ្ឋកិច្ចទេ អាងដើរសុំលុយគេ សូម្បីតែតួនាទីក៏ត្រូវលក់ដែរ 
ព្រោះគ្មានមធ្យោបាយសេដ្ឋ​កិច្ច ។ ទាំងឡាយនេះ គឺជាចំណុចខ្វះខាតរបស់ខ្មែរយើងភាគច្រើន 
។ វាគឺជាកង្វះខាតខាងវិស័យ​​សេដ្ឋកិច្ច ។ កង្វះខាតនេះ កើតឡើងចាប់តាំងពីមេដំបូល 
(ថ្នាក់ដឹកនាំ) រហូតមកដល់ប្រជាជនធម្មតា គឺ​​ខ្មែរយើងមិនសូវគិតអំពីសដ្ឋកិច្ចទេ 
គិតចង់ធ្វើក៏ធ្វើទៅ មានក៏ចាយ បាយក៏ស៊ី អាសន្នក៏ដាក់មេផាយ ។ កង្វះខាត​នេះ 
គឺជាចំណែកចូលរួមបង្កើតបញ្ហាក្នុងសង្គមជាតិខ្មែរយើងរាល់ថ្ងៃ ។
 
ដោយសារខ្វះខាតខាងសេដ្ឋកិច្ច ពោលគឺគ្មានចំណេះដឹង និង 
ការយកចិត្តទុកដាក់ខាង​វិស័យ​សេដ្ឋកិច្ច ខ្មែរយើងភាគច្រើនចូលចិត្តផ្លូវកាត់​ 
ដូចជាចង់ធ្វើលោកធំ ទិញសញ្ញាប័ត្រ ទិញតួនាទី អែប​អប​ដើម្បីបានលាភសក្ការៈ 
ពុករលួយសព្វបែបសព្វយ៉ាង ដើម្បីឆាប់បានអ្វីខ្លួនប្រាថ្នា 
មិនគិតថានឹងអាច​កសាងជីវភាពយ៉ាងណាក្រៅពីនេះទេ ។ រឿងនេះ 
ក្លាយជារឿងស្មុគស្មាញធ្ងន់ធ្ងរក្នុងសង្គមខ្មែរយើង ដែលជាបញ្ហាលំបាកដោះស្រាយណាស់ 
តែបើខ្មែរយើងមិនខិតខំដោះស្រាយទេ បញ្ហាវាចេះតែកើត​ឡើងមិនឈប់ 
រួចហើយវារឹតរួតខ្មែរយើងឲ្យចុះខ្សោយទៅៗជាលំដាប់មិនខាន ។
 
សូមក្រឡេកមើលបញ្ហាស្រុកខ្មែរ ។ ម្នាក់ៗគិតតែពីនិយាយរឿងនយោបាយ ព្រោះងាយនិយាយ​ណាស់ 
(ជាពិសេសឥតរៀនខាងនយោបាយអីទេ គ្រាន់បើកមាត់និយាយទៅស្រួលសឹងអី) ។ 
ជាការ​ងាយណាស់​នឹង​ជេរយួន ​ថាយួនវាឈ្លានពានលេបទឹកដី, 
ងាយចោទប្រកាន់ខ្មែរគ្នាឯងថាជាកញ្ជះយួន, ថាជាក្បត់ជាតិ, ថាពុករលួយបំផ្លាញជាតិ, 
ថារំលោភបំពាន, ថាក្រាញអំណាច ជាដើម ។ល។  និយាយ​ជាបែបន​យោបាយហ្នឹង គឺស្រួលនិយាយណាស់ 
តែឥតមានដំណោះស្រាយអីរួចទេ ដល់មាននរណា​ម្នាក់​និយាយអំពីការរកដំណោះស្រាយវិញ 
ក៏បឹតមាត់នៅស្ងៀមឈឹង ហើយបើសង្កត់សួររកដំណោះ​ស្រាយ ក៏កើត​ចិត្ត​ខឹងភ្លាម 
កើតការចោទប្រកាន់បន្ដទៀត ព្រោះមិនដែលបានសិក្សាអំពីបញ្ហាអ្វីទេ 
ចេះ​តែ​បន្ទោស​បរទេស​យួន សៀម ចិន បារាំង អាមេរិកាំង ទៅស្រួលជាង ។ល។
 
ប្រសិនបើយើងគ្មានសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ចបាន ខ្លួនយើងនឹងធ្លាក់ខ្សោយ 
ឈានដល់​គ្រួសារ​​ខ្សោយ សហគមន៍ខ្សោយ ឈានដល់ប្រទេសជាតិខ្សោយ ។ កាលណាយើងខ្សោយ 
បរទេស​ឈ្លាន​ពាន មនុស្សខូចរំលោភបំពាន យើងមិនអាចទប់ទល់វាបានទេ ។ 
អញ្ចឹងរឿងសេដ្ឋកិច្ចនេះ​សំខាន់​ណាស់​សំរាប់​ខ្មែរយើងរស់ ។ 
ដូច្នេះខ្មែរយើងគប្បីពង្រីកពង្រឹងចំណេះដឹងខាងសេដ្ឋកិច្ច ។ 
យើង​បបួល​គ្នារៀន​អំពីសេចក្ដីត្រូវការ និង ធនធាន, ខាត និង ចំណេញ, ការចាត់ចែង និង 
ចែកចាយ ផលិតកម្ម ជាដើម ។ល។ យើងបបួលគ្នាឈប់ខ្ជឹល 
ព្រោះកាលណាខ្ជឹលយើងច្បាស់ជាមិនរៀនឡើយ ។
 
                                                          អរគុណ
 
                                                          ជេម ស.សុខ 
 

>

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
>
> [ Economic-factor-12222012.pdf (64.7 Ko) ]

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to