ប្រជាជនខ្មែរគឺមានជំងឺបាក់ស្បាតផ្លូវចិត្តទាំងអស់ដូចគ្នា Posted on April 15, 2013<http://www.sophanseng.info/2013/04/%e1%9e%91%e1%9f%81%e1%9e%96%e1%9e%80%e1%9f%84%e1%9e%9f%e1%9e%9b%e1%9f%92%e1%9e%99%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%93%e1%9e%99%e1%9f%84%e1%9e%94%e1%9e%b6%e1%9e%99%e1%9e%81%e1%9f%92%e1%9e%98/> by CambodiaTreks <http://www.sophanseng.info/author/cambodiatreks/>
[ A+ ] <http://www.sophanseng.info/2013/04/%e1%9e%91%e1%9f%81%e1%9e%96%e1%9e%80%e1%9f%84%e1%9e%9f%e1%9e%9b%e1%9f%92%e1%9e%99%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%93%e1%9e%99%e1%9f%84%e1%9e%94%e1%9e%b6%e1%9e%99%e1%9e%81%e1%9f%92%e1%9e%98/#> /[ A- ]<http://www.sophanseng.info/2013/04/%e1%9e%91%e1%9f%81%e1%9e%96%e1%9e%80%e1%9f%84%e1%9e%9f%e1%9e%9b%e1%9f%92%e1%9e%99%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%93%e1%9e%99%e1%9f%84%e1%9e%94%e1%9e%b6%e1%9e%99%e1%9e%81%e1%9f%92%e1%9e%98/#> កាលពីថ្ងៃមុន ខ្មុំបានសរសេរពីទេពកោសល្យប្រជាភិថុតរបស់អ្នកនយោបាយជាភាសាអង់ គ្លេស ដែលទេពកោសល្យនេះមានភាពខុសគ្នារវាងអ្នកនយោបាយនិន្នាការប្រជាធិបតេយ្យ និងអ្នកនយោបាយនិន្នាការកុម្មុយនីស។ អ្នកវិទ្យាសាស្រ្តនយោបាយមានគំនិតតែមួយដូចគ្នា គឺអ្នកនយោបាយដែលឈរជួរមុខគេគឺជាអ្នកដែលពូកែខាងប្រើល្បិចកលប្រជាភិថុត(manipulations). ខ្ញុំប្រាថ្នាចង់ឃើញអ្នកដឹកនាំខ្មែរអនុវត្តប្រសិទ្ធិភាពជាមេដឹកនាំដោយការយកតំរាប់តាមលោក ប្រធាធិបតីសហរដ្ឋអាមេរិក George Washington។ បន្ទាប់ពីលោកមានអំណាចគ្រប់យ៉ាងក្នុង ដៃ រៀបចំប្រទេសប្រកបដោយនីតិរដ្ឋហើយ លោកបានកំណត់អណត្តិរបស់លោកតាមច្បាប់ ហើយគាំទ្ររៀបចំអោយមានការបោះឆ្នោតជ្រើសរើសប្រធាធិបតីថ្មីដោយសុចរិតយុត្តិធម៌។ *លោកបានក្លាយជាបីតាជាតិដ៏អស្ខារ្យម្នាក់ចាប់តាំងពីថ្ងៃទី៤ មីនា ១៧៩៧តរៀងមក។* ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំម្សាញ់ បញ្ខស័ក ព.ស.២៥៥៧ នេះ អ្នកនយោបាយខ្មែរខិតខំ បញេ្ចញទេពកោសល្យរបស់ខ្លួនដើម្បីទាក់ទាញអ្នកគាំទ្រ។ អ្នកដែលមានលុយជួលប្រព័ន្ធផ្សព្វ ផ្សាយបានច្រើនឫអ្នកដែលប្រើអំណាចគ្រប់គ្រងផ្តាច់មុខនូវប្រព័ន្ធផ្សព្វផ្សាយតែម្នាក់ឯងរឹតតែ អាចបញ្ជ្រាបល្បិចកលប្រជាភិថុតរបស់ខ្លួនបានកាន់តែច្រើន។ [image: Manipulation]<http://www.sophanseng.info/wp-content/uploads/2013/04/Manipulation.jpg>ចំរៀងថ្មីរបស់ផលិតកម្មថោន ចំណងជើងថា សម្លក្តាម ច្រៀងដោយលោកពែកមីពិតជាទាញ ចំណាប់អារម្មណ៍របស់ខ្ញុំជាខ្លាំង។ ខ្ញុំមិនអាចដឹងពីគោលបំណងនៅពីក្រោយឆាកនៃបទចំរៀង នេះទេ តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺ៖ [image: Manipulation1]- ផលិតកម្មថោនបានឃោសនាស្រាបៀរកម្ពុជាទាំងស្បត ទាំងសេចរឿង និងដបគឺជាបន្ទាត់ព្រំ ដែនខ្មែរ - អត្ថន័យចំរៀងគឺពិតជាចូលជ្រៅទៅក្នុងបេះដូងកសិករខ្មែរដែលមានដល់ទៅ៩០ភាគរយ នៃប្រជាពលរដ្ឋទាំងអស់ - ទំនុកត្រង់ថា ពីដើមមានស្រូវម៉ែឳភ្ជួរនឹងសត្វគោ សម័យតេជោភ្ជួរនឹងអាគោយន្ត ពិតជា បង្ហាញនូវទេពកោសល្យយ៉ាងពិតប្រាកដមែន សំរាប់ប្រជាកសិករនិងយុវជនខ្មែរពិតជាមិនអាចប្រកែកបាននូវទំនុកបទមួយនេះ។ បើសិនជាខ្ញុំ នៅជាក្មេងឃ្វាលគោ ខ្ញុំនឹងច្រៀងបទថ្មីយ៉ាងពេញនិយមនេះនៅលើដើមទ្រយឹងជារៀងរាល់ថ្ងៃ ប្រណាំងជាមួយវាយោយោលយោកជាក់ជាមិនខាន។ ហើយខ្ញុំក៏នឹងមិនបានគិតប្រៀបធៀបថា៖ - ផលិតផលស្រូវរបស់ខ្ញុំនៅលើទីផ្សារគឺមានតំលៃនៅតែទ្រឹងដដែល ដើរមិនទាន់អតិផរណា ទំនិញទីផ្សារដូចជាស្បែកជើងខោអាវដែលខ្ញុំកំពុងស្លៀកពាក់ និងសាំងគោយន្តជាដើម - នេះមិនគិតដល់គោយន្តដែលខ្ញុំជំពាក់ធនាគារមានកំរិតផ្កាប្រាក់ដល់ទៅ១០ភាគរយ ហើយឆ្នាំ ក្រោយធនាគារនឹងយកគោយន្តវិញព្រមទាំងប្លង់ដីភូមិរបស់ខ្ញុំទៅជាមួយដែរ។ - ខ្ញុំក៏មិននឹកគិតដល់ផ្លូវថ្នល់មានសភាពល្អជាងមុនយ៉ាងច្រើន ទោះបីមានការជួសជុលជារៀង រាល់ឆ្នាំក៏ដោយ ថាខ្លួនខ្ញុំត្រូវជំពាក់យ៉ាងតិច១៥០០ដុល្លា ដើម្បីសងទៅម្ខាស់បំណុលវិញ។ ជីវិតខ្ញុំក៏ប្រហែលជាមិនខុសពីជីវិតកសិករខ្មែរដ៏ទៃផ្សេងទៀតទេ ដែលអត្ថន័យជីវិតគឺការសុំតែ រស់តែប៉ុណ្ណោះ៖ - សុំតែរស់ ពីព្រោះជីវិតជិតនឹងស្លាប់ដោយរបបវាលពិឃាដ - សុំតែរស់ ពីព្រោះជីវិតជិតនឹងស្លាប់ដោយសង្រ្គាមឈ្លានពានពីបរទេស - សុំតែរស់ ពីព្រោះជីវិតជិតនឹងស្លាប់ដោយសារតែសង្គ្រាមស៊ីវិលច្បាំគ្នាឯង - សុំតែរស់ ពីព្រោះខ្ញុំមិនហ៊ានតទល់នឹងតុលាការនិងអាជ្ញាធរឡើយ ខ្ញុំគិតថាខ្លួនខ្ញុំព្រមទាំងមិត្តកសិករទាំងអស់ពិតជាមានជំងឺបាក់ស្បាតផ្លូវចិត្ត (Trauma) ហើយ។ ជំងឺនេះទាមទារពេលវេលានិងថវិការជាច្រើនដើម្បីព្យាបាល។ តើខ្ញុំមានសមត្ថភាពណាទៅគិត ដល់រោគសញ្ញានៃជំងឺនេះ បើរោគឃ្លាន ខ្លៅ ខ្លាច ស៊ីរូងផៃ្ទក្នុងនិងចាក់ស្អិតជាប់ក្នុងបេះដូងរួច ទៅហើយនោះ។ ខ្ញុំគិតថា មិនមែនតែរូបខ្ញុំនិងមិត្តកសិករទេដែលមានជំងឺទាំងបួននេះ មិត្តរួមប្រទេសទាំងអស់ ទាំងស្តេចផែនដី នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការស៊ីវិល កងប្រដាប់អាវុធ និយោជិក-និយោជក កម្មករជាដើម សុទ្ធតែធ្លាប់ឆ្លងកាត់បទពិសោធន៍ជីវិតពីអតីតកាលដូចៗ គ្នា ហើយអ្នកទាំងអស់គ្នាសុទ្ធតែរស់នៅក្នុងភូមិសាស្រ្តតែមួយជាមួយគ្នា អញ្ខឹងមេរោគជំងឺ បាក់ស្បាតផ្លូវចិត្តនេះឆ្លងគ្នាទៅវិញទៅមកគ្មានថ្នាំបង្ការឡើយ។ កំសួលនៃជំងឺនេះបានរើមក ក្រៅស្បែកអោយយើងឃើញដូចជា៖ - សម្តេចតេជោប្រាថ្នាធ្វើនាយករដ្ឋមន្រ្តីអស់មួយជីវិត - មន្រ្តីរាជការស៊ីវិលបែងចែកតួនាទីខ្លួនឯងមិនដាច់ស្រឡះទេរវាងបំរើជាតិនិងបំរើគណបក្ស នយោបាយ - ម្នាក់ៗជឿទៅលើការសូកប៉ាន់ យកចិត្តចៅហ្វាយនាយ ការពារក្រុមបក្សពួកខ្លួន ជាជាងគិត នាំគ្នាយកច្បាប់ជាធំ - នៅពេលដែលមានក្តីបារម្មណ៍ពីការស្លាប់ដោយគ្រោះថ្នាក់ចរាចរ ហើយស្បតហាមផឹកស្រា ពេលបើកបរមានអក្សរតូចមិនច្បាស់ដូចយីហោស្រាទាំងឡាយឡើយ ដែលផ្សព្វផ្សាយនៅលើ ប្រពន្ធ័ទូរទស្សន៍គ្រប់ប៉ុស្តិ៍ វិទ្យុគ្រប់រលកធាតុអាកាស កាសែត ទីធ្លាវត្ត តាមផ្លូវ តាមផ្សារ តាមរោងក្រសាល វីឌីអូឌីស-ថាសស៊ីឌី ប្រព័ន្ធអិនតើនិត និងបរិវេណប្រាសាទអង្គរវត្ត - កិច្ចការពារទឹកដីគឺធានាដោយច្បាប់ មិនមែនដោយសំលេងប្រជាជនទេ។ បើនរណាហ៊ាន និយាយពីរឿងព្រំដែន ជននោះអាចនឹងត្រូវជាប់គុកឫផ្តន្ទាទោសបទឧក្រិដ្ឋជាដើម។ - សេដ្ឋកិច្ចគឺទីផ្សារសេរី មានន័យថា អាតូចស៊ីតូច អាធំស៊ីធំ រកស៊ីតាមជើងភ្នំ ផឹកទឹកតាមដង អូរ។ - បញ្ហាសង្គមគឺការបន្តរស់តទៅទៀតបន្ទាប់ពីរបបខ្មៅងងឹតត្រូវបានរលាយខ្លួនបាត់ទៅ។ សូមទស្សនាបទចំរៀង ច្រៀងដោយលោកពែក មី របស់ផលិតកម្មថោននូវអត្ថន័យទាំងស្រុង ដូចតទៅ ហើយខ្ញុំនឹងត្រូវឡើងដើមទ្រយឹងឥឡូវនេះផងដែរ។ RELATED POSTS -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out.

