Cher Mr. Kim ya LIM: I think, you should improve your Khmer writing...though you made an orthographic mistakes in writing Khmer?
The above is just my personal opinion. 2013/5/20 Kim ya LIM <[email protected]> > ភ័ពសំណាងដែលប្រជាពលរដ្ឋខ្មែរត្រូវតែចាប់យក > > > > កាលពីឆ្នាំ ១៩៧៥ របបកុម្មុយនិសបានទទួលជោគជ័យ ដោយសង្គ្រាមនៅប្រទេសទាំងពីរ > គឺប្រទេសខ្មែរ និងយួនខាងត្បូង ក្រោយពីទ័ព សហរដ្ឋអាមេរិកដកចេញ > ដោយគោរពទៅតាមសន្ធិសញ្ញាឈប់ច្បាំងកាលពីថ្ងៃទី ២៧ មករា ១៩៧៣ រវាងអាមេរិក > សាធារណរដ្ឋយួនខាងជើង សាធារណរដ្ឋយួនខាងត្បូង និងរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ន > សាធារណរដ្ឋយួនខាងត្បូង ដែលគេហៅថាយៀកកុងនោះ។ > > សាធារណរដ្ឋយួនខាងជើងមិនបានគោរពសន្ធិសញ្ញានេះទេ។ > យួនខាងជើងបានលើកទ័ពមកវាយយួនខាងត្បូង ក្រោយពីការដកទ័ពអាមេរិកាំងចេញ។ > ហើយយួនខាងជើង និង យៀកកុងបានយកជ័យជំនៈលើយួនខាងត្បូង ដោយចូលព្រៃនគរ > ដែលហៅសព្ធថ្ងៃ ក្រុងហូជីមិញ កាលពីថ្ងៃទី ៣០ មេសា ១៩៧៥។ > ឯចំណែកខ្មែរក្រហមបានយកជ័យជំនៈ ចូលភ្នំពេញ កាលពីថ្ងៃទី ១៧ មេសា ១៩៧៥។ > > នៅពេលពួកកុម្មុយនិសទាំងពីរនេះចូលមកកាន់អំណាចភ្លាម ប្រជាពលរដ្ឋទាំងពីរប្រទេស > ខ្មែរ និង យួន ភ័យស្លន់ស្លោ នាំគ្នារត់ភៀសខ្លួនចោលស្រុករាប់សែននាក់ > ហើយជាច្រើនបាត់បង់ជីវិត តាមសមុទ្រ ជាន់មីន > សំលាប់ដោយពួកប្រដាប់អាវុទ្ធកុម្មុយនិស។ > > ការភ័យស្លន់ស្លោនេះជាការត្រឹមត្រូវ > ពីព្រោះពួកកុម្មុយនិសទាំងពីរនេះរំលោភលើសិទ្ធិប្រជាពលរដ្ឋគ្រប់បែបយ៉ាង។ > បើគិតពីចំនួនជនរងគ្រោះដល់ជីវិត > ក្នុងរយៈពេលដែលពួកកុម្មុយនិសទាំងពីរនេះកាន់អំណាច រហូតមកដល់សព្ធថ្ងៃ > ឃើញថាចំនួនជាច្រើនលាននាក់។ > > នៅពេលជាមួយគ្នានោះ > ពួកអ្នកដឹកនាំយួនខាងជើងមិនត្រឹមតែក្បត់នឹងសហមិត្តអាវុទ្ធយៀកកុងនោះទេ > ដែលសន្យាថាព្រមឲ្យមានស្វ័យភាពដល់ជនជាតិគេ ពួកអ្នកដឹកនាំយួនខាងជើង បានចាប់ និង > សំលាប់អ្នកដឹកនាំយៀកកុង ទាំងអស់ លើកលែងតែខ្លះសុខចិត្តចូលបំរើគេដោយអត់ហ៊ានតវ៉ា > ឯអ្នកផ្សេងទៀតត្រូវរត់ចោលស្រុក ជាប់គុក ឬ ស្លាប់។ អ្នកដឹកនាំយៀកកុងអស់នេះ > ភាគច្រើនជាជនជាតិភាគតិច រស់ នៅ លើតំបន់យួនខាងត្បូង ដែលមិនមែនជាជនជាតិយួន > ដូចពួកនៅខាងជើង ដោយប្រទេសយួនមានជនជាតិទៅដល់ ៥៤។ > > ក្នុងចំណោមទាំង ជនជាតិ ៥៤ នោះ ដែលចែកទៅតាមក្រុម ដែលមានដើមកំណើត ភាសា ៥ > និយាយមិនដូចគ្នា។ មាន ២១ ក្រុមជនជាតិ ដែលភាសារដើមជាខ្មែរ ( ប្រហែលជា ២១ > ខេត្តខ្មែរដែលយួនវាយក ហើយវាចែកជាជនជាតិទៅតាមខេត្ត) (១) ។ > ហេតុនេះហើយបានជាយើងសង្គេតឃើញអាណិកជនយួនរស់នៅស្រុកខ្មែរសព្ធថ្ងៃនិយាយខ្មែរច្បាស់ជាងពួកយួននៅមុនឆ្នាំ > ១៩៧០។ បានសេចក្តីថាពួកអាណិកជនយួនរស់នៅស្រុកខ្មែរសព្ធថ្ងៃគឺជាជនជាតិ > ដែលមានភាសារដើមជាខ្មែរ និង ចាម ដែលរស់នៅតាមទល់ដែន និង ខាងត្បូងស្រុកយួន។ > > គង់តែសព្ធថ្ងៃនេះក៏ដោយ ក៏ប្រជាពលរដ្ឋប្រទេសទាំងពីរនេះ > រកមធ្យោបាយរត់ចេញពីប្រទេសទៅរស់នៅប្រទេសក្រៅ ដោយមានឋានៈ និង ងារត្រឹមណាក៏ដោយ > ដោយយល់ថាប្រទេសទាំងពីរនេះគ្មានអនាគតសោះឡើយ (២)។ ការដែលយល់យ៉ាងដូច្នេះ > ពីព្រោះពួកកុម្មុយនិសកាន់អំណាច ហើយពួកអស់នេះកាន់អំណាចតាំងពីជិត ៤០ ឆ្នាំមកហើយ > គ្រាន់តែនៅប្រទេសខ្មែរ ដូរតែអ្នកដឹកនាំពីពួក ប៉ុលពត មក ហេងសំរិន ជាសិម និង > ហុនសែន តែប៉ុណ្ណោះ ដែលដឹកនាំគណបក្សប្រជាជន។ > > កាលពីឆ្នាំ ២០១១ គណបក្សប្រជាជន ហៅ " ប្រជ " បានធ្វើបុណ្យរំឭកខួប > ឆ្នាំ៦០ពីកំណើតបក្សនេះ នៅឆ្នាំ ១៩៥១។ ឃើញថា គណបក្សប្រជាជន ហៅ " ប្រជ " > នៅតែកាន់លិទិ្ធកុម្មុយនិសដដែល > គង់តែនៅប្រទេសខ្មែរមានរដ្ឋធម្មនុញ្ញជាសេរីក៏ដោយ ដែលមានចែងនៅក្នុង > រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ១៩៩៣ ។ > > រដ្ឋធម្មនុញ្ញនេះកើតឡើងក្រោយពីពេលបោះឆ្នោតឆ្នាំ ១៩៩៣ > បន្ទាប់ពីសន្ធិសញ្ញាទីក្រុងប៉ារីស កាលពីទី ២៣ តុលា ១៩៩១។ > សហគមអន្តរជាតិបានសំរេចជួយធានាដល់ប្រទេសខ្មែរឲ្យមានសន្តិភាព គោរពសិទ្ធិមនុស្ស > និង ការពារបូរណភាពទឹកដី ក្រោយពីប្រទេសខ្មែរទទួលរងទុក្ខវេទនា > ដែលគ្មានអ្វីប្រៀបបាន និង ក្រោមការត្រួតត្រាពីសំណាក់យួន។ > > ក្រោយពីសោកនាដកម្មនេះ ប្រជាពលរដ្ឋខ្មែរមានភ័ពសំណាង > ដោយមានការធានាអះអាងពីសហគមអន្តរជាតិ អាចនឹងជ្រើសរើសអ្នកដឹកនាំខ្លួនដោយសេរីបាន។ > ឯចំណែកប្រជាពលរដ្ឋយួន គ្មានវាសនាដូច ប្រជាពលរដ្ឋខ្មែរទេ > ដែលគេមិនអាចជ្រើសរើសអ្នកដឹកនាំដោយសេរី > បានសេចក្តីថាប្រជាពលរដ្ឋយួនរស់នៅក្រោមនិមលិទិ្ធកុម្មុយនិសតទៅអនាគត > ដែលមិនដឹងជាថ្ងៃណាមួយនឹងគេចផុតទេ > គង់តែប្រជាពលរដ្ឋយួនស្អប់ខ្ពើមអ្នកដឹកនាំខ្លួនយ៉ាងដូចម្តេចក៏ដោយ។ > > ហេតុដូច្នេះហើយ > ប្រជាពលរដ្ឋទាំងអស់នៅប្រទេសខ្មែរត្រូវតែចាប់ឲ្យជាប់កុំឲ្យភ័ពសំណាងដ៏ល្អនិង > ដ៏សំខាន់នេះគេចផុតទៀតដូចនៅពេលមុនៗ ដោយចាញ់បោក ការកុហករបស់គណបក្ស កុម្មុយនិស > ប្រជាជន ហៅ " ប្រជ " ដែលគេកុហក និង សំឡុត។ ត្រូវយើងដឹងថា គណបក្សប្រជាជន ហៅ " ប្រជ > " ជាគណបក្សកុម្មុយនិស ហេតុនេះរបៀបត្រួតស្រុកក៏ជាកុម្មុយនិស > គឺរំលោភលើសិទ្ធិប្រជាពលរដ្ឋ ដែលគេសង្គេតឃើញគ្រប់វេលា រហូតដល់សហគមអន្តរជាតិ > តាមរយៈអ្នកតំណាងរបស់គេតែងតែរំឭកពីការរំលោភលើការសន្យារបស់រាជរដ្ឋភិបាលនៅក្នុង > សន្ធិសញ្ញាទីក្រុងប៉ារីស ស្តីអំពីសិទ្ធិមនុស្ស។ > > ហេតុនេះ ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែនាំគ្នាទៅបោះឆ្នោត នៅថ្ងៃទី ២៨ > កក្កដា ២០១៣ ខាងមុខ ដើម្បីរើសតំណាងរាស្ត្រ ខាងបក្សសេរី ដូររាជរដ្ឋាភិបាល > កាន់អំណាចដោយ គណបក្សប្រជាជន កុម្មុយនិស រំលោភសិទ្ធិមនុស្ស។ > > លិម គិម យ៉ា > > បេក្ខជនតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នៅខេត្ត កំពង់ធំ > > _______________________ > > (១) ឥឡូវគេចង់បំបែកខ្មែរយើងទៀត ដោយគេដាក់ឈ្មោះឲ្យខ្មែរ ជាជាតិកម្ពុជា > > (២) គង់តែគ្រួសារ ហិនតូ ក្មួយ ហុនសែន ក៏ទៅរស់នៅអូស្រាលី > ហើយគ្រួសារអ្នកធំៗជាច្រើនក៏រត់មកនៅបរទេសដែរ។ > > -- > -- > You received this message because you are subscribed to the Google Groups > "Cambodia Discussion (CAMDISC) - www.cambodia.org" group. > This is an unmoderated forum. Please refrain from using foul language. > Thank you for your understanding. Peace among us and in Cambodia. > > To post to this group, send email to [email protected] > To unsubscribe from this group, send email to > [email protected] > For more options, visit this group at > http://groups.google.com/group/camdisc > Learn more - http://www.cambodia.org > --- > You received this message because you are subscribed to the Google Groups > "Cambodia Discussion (CAMDISC) - www.cambodia.org" group. > To unsubscribe from this group and stop receiving emails from it, send an > email to [email protected]. > For more options, visit https://groups.google.com/groups/opt_out. > > > -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out.

