Congrats for your candidate in Kg Thom! It's a good memory in Khmer history. 
Regards;

UB




________________________________
 From: Kim ya LIM <[email protected]>
To: [email protected]; Sithan Hin <[email protected]>; Supharidh Hy 
<[email protected]>; kok sap <[email protected]>; Thida Khus 
<[email protected]>; "[email protected]" <[email protected]>; 
"[email protected]" <[email protected]>; 
"[email protected]" <[email protected]>; 
"[email protected]" <[email protected]>; Gaffa Peangmeth 
<[email protected]>; "[email protected]" <[email protected]>; 
"[email protected]" <[email protected]>; "[email protected]" 
<[email protected]>; "[email protected]" <[email protected]>; 
"[email protected]" <[email protected]>; "[email protected]" 
<[email protected]>; Chao Lok Ta <[email protected]>; thavro phim 
<[email protected]>; Rithy <[email protected]>; "[email protected]" 
<[email protected]>; Khmer-Air-Force <[email protected]>; 
"[email protected]" <[email protected]>; Sakou Samoth
 <[email protected]>; "[email protected]" <[email protected]>; Kem-Sos 
<[email protected]> 
Sent: Monday, May 20, 2013 5:02 PM
Subject: ភ័ពសំណាងដែលប្រជាពលរដ្ឋខ្មែរ ត្រុវតែចាប់យក
 

----- Forwarded Message -----


  This message is eligible for Automatic Cleanup! ([email protected]) Add 
cleanup rule | More info 

ភ័ពសំណាងដែលប្រជាពលរដ្ឋខ្មែរត្រូវតែចាប់យក
 
កាលពីឆ្នាំ ១៩៧៥ របបកុម្មុយនិសបានទទួលជោគជ័យ ដោយសង្គ្រាមនៅប្រទេសទាំងពីរ 
គឺប្រទេសខ្មែរ និងយួនខាងត្បូង ក្រោយពីទ័ព សហរដ្ឋអាមេរិកដកចេញ 
ដោយគោរពទៅតាមសន្ធិសញ្ញាឈប់ច្បាំងកាលពីថ្ងៃទី ២៧ មករា ១៩៧៣ រវាងអាមេរិក 
សាធារណរដ្ឋយួនខាងជើង សាធារណរដ្ឋយួនខាងត្បូង និងរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ន 
សាធារណរដ្ឋយួនខាងត្បូង ដែលគេហៅថាយៀកកុងនោះ។
សាធារណរដ្ឋយួនខាងជើងមិនបានគោរពសន្ធិសញ្ញានេះទេ។ 
យួនខាងជើងបានលើកទ័ពមកវាយយួនខាងត្បូង ក្រោយពីការដកទ័ពអាមេរិកាំងចេញ។ ហើយយួនខាងជើង 
និង យៀកកុងបានយកជ័យជំនៈលើយួនខាងត្បូង ដោយចូលព្រៃនគរ ដែលហៅសព្ធថ្ងៃ ក្រុងហូជីមិញ 
កាលពីថ្ងៃទី ៣០ មេសា ១៩៧៥។ ឯចំណែកខ្មែរក្រហមបានយកជ័យជំនៈ ចូលភ្នំពេញ កាលពីថ្ងៃទី 
១៧ មេសា ១៩៧៥។
នៅពេលពួកកុម្មុយនិសទាំងពីរនេះចូលមកកាន់អំណាចភ្លាម ប្រជាពលរដ្ឋទាំងពីរប្រទេស ខ្មែរ 
និង យួន ភ័យស្លន់ស្លោ នាំគ្នារត់ភៀសខ្លួនចោលស្រុករាប់សែននាក់ 
ហើយជាច្រើនបាត់បង់ជីវិត តាមសមុទ្រ ជាន់មីន សំលាប់ដោយពួកប្រដាប់អាវុទ្ធកុម្មុយនិស។ 
ការភ័យស្លន់ស្លោនេះជាការត្រឹមត្រូវ 
ពីព្រោះពួកកុម្មុយនិសទាំងពីរនេះរំលោភលើសិទ្ធិប្រជាពលរដ្ឋគ្រប់បែបយ៉ាង។ 
បើគិតពីចំនួនជនរងគ្រោះដល់ជីវិត ក្នុងរយៈពេលដែលពួកកុម្មុយនិសទាំងពីរនេះកាន់អំណាច 
រហូតមកដល់សព្ធថ្ងៃ ឃើញថាចំនួនជាច្រើនលាននាក់។
នៅពេលជាមួយគ្នានោះ 
ពួកអ្នកដឹកនាំយួនខាងជើងមិនត្រឹមតែក្បត់នឹងសហមិត្តអាវុទ្ធយៀកកុងនោះទេ 
ដែលសន្យាថាព្រមឲ្យមានស្វ័យភាពដល់ជនជាតិគេ ពួកអ្នកដឹកនាំយួនខាងជើង បានចាប់ និង 
សំលាប់អ្នកដឹកនាំយៀកកុង ទាំងអស់ លើកលែងតែខ្លះសុខចិត្តចូលបំរើគេដោយអត់ហ៊ានតវ៉ា 
ឯអ្នកផ្សេងទៀតត្រូវរត់ចោលស្រុក ជាប់គុក ឬ ស្លាប់។ អ្នកដឹកនាំយៀកកុងអស់នេះ 
ភាគច្រើនជាជនជាតិភាគតិច រស់
 នៅ លើតំបន់យួនខាងត្បូង ដែលមិនមែនជាជនជាតិយួន ដូចពួកនៅខាងជើង 
ដោយប្រទេសយួនមានជនជាតិទៅដល់ ៥៤។ 
ក្នុងចំណោមទាំង ជនជាតិ ៥៤ នោះ ដែលចែកទៅតាមក្រុម ដែលមានដើមកំណើត ភាសា ៥ 
និយាយមិនដូចគ្នា។ មាន ២១ ក្រុមជនជាតិ ដែលភាសារដើមជាខ្មែរ ( ប្រហែលជា ២១ 
ខេត្តខ្មែរដែលយួនវាយក ហើយវាចែកជាជនជាតិទៅតាមខេត្ត) (១) ។ 
ហេតុនេះហើយបានជាយើងសង្គេតឃើញអាណិកជនយួនរស់នៅស្រុកខ្មែរសព្ធថ្ងៃនិយាយខ្មែរច្បាស់ជាងពួកយួននៅមុនឆ្នាំ
 ១៩៧០។
 បានសេចក្តីថាពួកអាណិកជនយួនរស់នៅស្រុកខ្មែរសព្ធថ្ងៃគឺជាជនជាតិ 
ដែលមានភាសារដើមជាខ្មែរ និង ចាម ដែលរស់នៅតាមទល់ដែន និង ខាងត្បូងស្រុកយួន។
គង់តែសព្ធថ្ងៃនេះក៏ដោយ ក៏ប្រជាពលរដ្ឋប្រទេសទាំងពីរនេះ 
រកមធ្យោបាយរត់ចេញពីប្រទេសទៅរស់នៅប្រទេសក្រៅ ដោយមានឋានៈ និង ងារត្រឹមណាក៏ដោយ 
ដោយយល់ថាប្រទេសទាំងពីរនេះគ្មានអនាគតសោះឡើយ (២)។ ការដែលយល់យ៉ាងដូច្នេះ 
ពីព្រោះពួកកុម្មុយនិសកាន់អំណាច ហើយពួកអស់នេះកាន់អំណាចតាំងពីជិត ៤០ ឆ្នាំមកហើយ 
គ្រាន់តែនៅប្រទេសខ្មែរ ដូរតែអ្នកដឹកនាំពីពួក ប៉ុលពត មក ហេងសំរិន ជាសិម
 និង ហុនសែន តែប៉ុណ្ណោះ ដែលដឹកនាំគណបក្សប្រជាជន។
កាលពីឆ្នាំ ២០១១ គណបក្សប្រជាជន ហៅ " ប្រជ " បានធ្វើបុណ្យរំឭកខួប 
ឆ្នាំ៦០ពីកំណើតបក្សនេះ នៅឆ្នាំ ១៩៥១។ ឃើញថា គណបក្សប្រជាជន ហៅ " ប្រជ " 
នៅតែកាន់លិទិ្ធកុម្មុយនិសដដែល គង់តែនៅប្រទេសខ្មែរមានរដ្ឋធម្មនុញ្ញជាសេរីក៏ដោយ 
ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ១៩៩៣ ។
រដ្ឋធម្មនុញ្ញនេះកើតឡើងក្រោយពីពេលបោះឆ្នោតឆ្នាំ ១៩៩៣ 
បន្ទាប់ពីសន្ធិសញ្ញាទីក្រុងប៉ារីស កាលពីទី ២៣ តុលា ១៩៩១។ 
សហគមអន្តរជាតិបានសំរេចជួយធានាដល់ប្រទេសខ្មែរឲ្យមានសន្តិភាព គោរពសិទ្ធិមនុស្ស និង 
ការពារបូរណភាពទឹកដី ក្រោយពីប្រទេសខ្មែរទទួលរងទុក្ខវេទនា ដែលគ្មានអ្វីប្រៀបបាន និង 
ក្រោមការត្រួតត្រាពីសំណាក់យួន។
ក្រោយពីសោកនាដកម្មនេះ ប្រជាពលរដ្ឋខ្មែរមានភ័ពសំណាង 
ដោយមានការធានាអះអាងពីសហគមអន្តរជាតិ អាចនឹងជ្រើសរើសអ្នកដឹកនាំខ្លួនដោយសេរីបាន។ 
ឯចំណែកប្រជាពលរដ្ឋយួន គ្មានវាសនាដូច ប្រជាពលរដ្ឋខ្មែរទេ 
ដែលគេមិនអាចជ្រើសរើសអ្នកដឹកនាំដោយសេរី 
បានសេចក្តីថាប្រជាពលរដ្ឋយួនរស់នៅក្រោមនិមលិទិ្ធកុម្មុយនិសតទៅអនាគត 
ដែលមិនដឹងជាថ្ងៃណាមួយនឹងគេចផុតទេ
 គង់តែប្រជាពលរដ្ឋយួនស្អប់ខ្ពើមអ្នកដឹកនាំខ្លួនយ៉ាងដូចម្តេចក៏ដោយ។
ហេតុដូច្នេះហើយ 
ប្រជាពលរដ្ឋទាំងអស់នៅប្រទេសខ្មែរត្រូវតែចាប់ឲ្យជាប់កុំឲ្យភ័ពសំណាងដ៏ល្អនិង 
ដ៏សំខាន់នេះគេចផុតទៀតដូចនៅពេលមុនៗ ដោយចាញ់បោក ការកុហករបស់គណបក្ស កុម្មុយនិស 
ប្រជាជន ហៅ " ប្រជ " ដែលគេកុហក និង សំឡុត។ ត្រូវយើងដឹងថា គណបក្សប្រជាជន ហៅ " ប្រជ 
" ជាគណបក្សកុម្មុយនិស ហេតុនេះរបៀបត្រួតស្រុកក៏ជាកុម្មុយនិស 
គឺរំលោភលើសិទ្ធិប្រជាពលរដ្ឋ
 ដែលគេសង្គេតឃើញគ្រប់វេលា រហូតដល់សហគមអន្តរជាតិ 
តាមរយៈអ្នកតំណាងរបស់គេតែងតែរំឭកពីការរំលោភលើការសន្យារបស់រាជរដ្ឋភិបាលនៅក្នុង 
សន្ធិសញ្ញាទីក្រុងប៉ារីស ស្តីអំពីសិទ្ធិមនុស្ស។
ហេតុនេះ ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែនាំគ្នាទៅបោះឆ្នោត នៅថ្ងៃទី ២៨ កក្កដា 
២០១៣ ខាងមុខ ដើម្បីរើសតំណាងរាស្ត្រ ខាងបក្សសេរី ដូររាជរដ្ឋាភិបាល កាន់អំណាចដោយ 
គណបក្សប្រជាជន កុម្មុយនិស រំលោភសិទ្ធិមនុស្ស។
លិម គិម យ៉ា
បេក្ខជនតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នៅខេត្ត កំពង់ធំ 
_______________________
(១) ឥឡូវគេចង់បំបែកខ្មែរយើងទៀត ដោយគេដាក់ឈ្មោះឲ្យខ្មែរ ជាជាតិកម្ពុជា
(២) គង់តែគ្រួសារ ហិនតូ ក្មួយ ហុនសែន ក៏ទៅរស់នៅអូស្រាលី 
ហើយគ្រួសារអ្នកធំៗជាច្រើនក៏រត់មកនៅបរទេសដែរ។
-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/groups/opt_out.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/groups/opt_out.


Reply via email to