-
Maybe China wants to use Cambodian government including military to serve
its interests
អគ្គនាយិកា វិទ្យាស្ថានខុងជឺ ទីស្នាក់ការកណ្តាល បំពេញទស្សនកិច្ចនៅ
បញ្ជាការដ្ឋាន កងពលតូចលេខ៧០
<http://2011-06-14-02-39-55/64975-2013-05-29-09-35-49.html>
Wednesday, 29 May 2013 16:29 ដោយ៖ដើមអម្ពិល(DAP)-ID:078
[image: 
E-mail]<http://component/mailto/?tmpl=component&link=07550c266a3683af1b52b008442c27af4c8dc41a>[image:
Print]<http://2011-06-14-02-39-55/64975-2013-05-29-09-35-49.html?tmpl=component&print=1&layout=default&page=>[image:
PDF] <http://2011-06-14-02-39-55/64975-2013-05-29-09-35-49.pdf>

*រាជធានីភ្នំពេញ៖* តបតាមការអញ្ជើញ របស់លោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់
នាយរងសេនាធិការ ចម្រុះនៃ កងយោធពល ខេមរភូមិន្ទនិង ជាមេបញ្ជាការ កងពលតូចលេខ៧០
លោកស្រីបណ្ឌិត ស៊ី លីង អគ្គនាយិកាវិទ្យា ស្ថាន ខុងជឺ ទីស្នាក់ការកណ្តាល
បានដឹកនាំគណៈប្រតិភូមក បំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងពលតូច នាព្រឹក
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣។

មេបញ្ជាការកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងឲ្យដឹងថា
ក្រោមកិច្ចសហ ប្រតិបត្តិការ ល្អរវាងប្រទេសទាំងពីរ កម្ពុជា-ចិន
វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជាថ្នាក់រៀន ភាសាចិន
មួយត្រូវបានបើកជាផ្លូវការ ក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០ កាលពីថ្ងៃទី២៨
ខែមីនា ឆ្នាំ២០១១ កន្លង ទៅនេះ ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានថ្លែងទៅកាន់
គណៈប្រតិភូចិនអំពីវីរភាព របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការកសាងសន្តិភាព
និងកិច្ចអភិវឌ្ឍជាតិ ហើយជាពិសេសគឺការពង្រឹងនិង ពង្រីកទំនាក់ទំនងល្អ
កន្លងមករវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដែលបានលាតសន្ធឹងពីថ្នាក់
ដឹកនាំដល់ប្រជាជន ពីទីប្រជុំជនដល់ជនបទ។

អគ្គនាយិកាវិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល លោកស្រីបណ្ឌិត ស៊ី លីង
បានសម្តែងនូវការកោតសរសើរ ចំពោះ ភាពរីកចម្រើន របស់បញ្ជាការដ្ឋាន កងពលតូចលេខ៧០
ហើយក៏បានថ្លែងអំណរគុណចំពោះ ការគាំទ្រនិង យកចិត្ត ទុកដាក់
របស់ថ្នាក់ដឹកនាំរបស់បញ្ជាការដ្ឋានកងពលតូចលេខ៧០ ក្នុងការផ្តល់ថ្នាក់រៀនសម្រាប់
បំប៉ន ភាសាចិន និងការផ្តល់ទីកន្លែងស្នាក់នៅ
អាហារនិងមធ្យោបាយធ្វើដំណើរដល់គ្រូបង្រៀន ជនជាតិចិនដែល ស្នាក់នៅក្នុង
បញ្ជាការដ្ឋានកងពលតូចលេខ៧០ ហើយជាពិសេស ថ្ងៃនេះលោកស្រីបានទទួលមហាកិត្តិយស
យ៉ាងក្រៃលែងដោយបានទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ បំផុតពីលោកឧត្តមសេនីយ៍ឯក ម៉ៅ
សុផាន់។

ក្រោយពីបានទៅទស្សនកិច្ចថ្នាក់រៀនភាសាចិន
និងទីកន្លែងនានារបស់បញ្ជាការដ្ឋានកងពលតូចលេខ៧០ លោក
ស្រីបណ្ឌិតបានថ្លែងឲ្យដឹងទៀតថា “ខ្ញុំមានមោទនភាពណាស់
ដោយបានឃើញនូវសមិទ្ធផលជាច្រើន ដែលថ្នាក់ រៀនភាសាចិន
នៅក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០ សម្រេចបានក្នុងរយៈពេលដ៏ខ្លី”។

គួរបញ្ជាក់ផងដែរថា តាមរយៈសមិទ្ធផលថ្នាក់រៀននេះ វិទ្យាស្ថាន
ខុងជឺទីស្នាក់ការកណ្តាល បានសម្រេចកាលពី ដើមខែឧសភា ឆ្នាំ២០១៣
ក្នុងការប្រែក្លាយថ្នាក់រៀនភាសាចិននេះឱ្យទៅជាថ្នាក់រៀនខុងជឺ (Confucius
Classroom) ដែលទទួលបានថវិកាដោយផ្ទាល់ ពីវិទ្យាស្ថានខុងជឺ ទីស្នាក់ការកណ្តាល
ហើយដែលត្រូវបើក សម្ពោធ ស្លាកនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣
ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាវិមានសន្តិភាព ៕

[image: Photo by DAP-News]

[image: Photo by DAP-News]

[image: Photo by DAP-News]

[image: Photo by DAP-News]

[image: Photo by DAP-News]

[image: Photo by DAP-News]

[image: Photo by DAP-News]



 ​
>
>
>  -



-- 
*


-- 
"There's only one corner of the universe you can be certain of improving,
and that's your own self."
~ Aldous Huxley

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/groups/opt_out.


Reply via email to