gust 11, 2013 កងទ័ពការពារជាតិត្រូវបានបង្គាប់ឲ្យស្បថការពារតំណែងនាយករដ្ឋមន្ត្រីហ៊ុន សែន https://www.youtube.com/watch?feature=player_embedded&v=mdC0J3ldVnc
ដោយ៖ ថុល ស្រីលក្ខណ៍ ញឹម សុខន និង អ៊ឹង ប៊ុនថន | ថ្ងៃព្រហស្បត្តិ៍ ទី8 ខែសីហា ឆ្នាំ2013, ម៉ោង 05:53 PM VOD កងយុទ្ធពលខេមរភូមិន្ទដែលច្បាប់កំណត់ថា ជាអ្នកការពារជាតិ ការពាររាជបល័ង្គ និងការពារប្រជាជនខ្មែរនោះ ត្រូវបានគេបង្គាប់ឲ្យស្បថបន្ថែមទៀត កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣នេះ ឲ្យការពារក្រុមគ្រួសារ និងតំណែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តាមវីដេអូ បង្ហោះក្នុងប្រព័ន្ធអ៊ិនធើណេត ឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា កងយុទ្ធពលខេមរភូមិន្ទមួយក្រុម ត្រូវបានគេនិយាយនាំមុខឲ្យស្បថ សច្ចាប្រណិធាន ៦ចំណុច ដូចជា ប្តេជ្ញាការពារ រាជបល័ង្គ ការពារបូរណភាពទឹកដី ជាពិសេសការពារ ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទប់ស្កាត់ការធ្វើបាតុកម្មទម្លាក់ពីអំណាច ៖ "ប្តេជ្ញាៗ អនុវត្តតាមៗ បទបញ្ជាៗ ការពារៗ បង្ក្រាបៗ ទប់ស្កាត់អំពើកុបកម្មៗ បាតុកម្មខុសច្បាប់ៗ ដែលប៉ុនប៉ងផ្តួលរំលំៗ សម្តេចតេជោសែនៗ របស់ពួកជ្រុលនិយមៗ ក្រុមប្រឆាំងៗ និងស្ថានភាពៗ អសន្តិសុខផ្សេងៗក្នុងសង្គមៗ ឲ្យបានដាច់ខាតៗ សូមសច្ចាៗៗៗ"។ ការបញ្ជាឲ្យកងទ័ពស្បថនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងគំរាមដឹកនាំ ធ្វើបាតុកម្មទូទាំងប្រទេស ដើម្បីទាមទារកយុទ្ធធម៌ជូនម្ចាស់ឆ្នោត ដែលគណបក្សប្រឆាំងមួយនេះ អះអាងថាខ្លួនបានឈ្នះការបោះឆ្នោត អាណត្តិទី៥នេះ។ ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា លោក កៅ ពឿន យល់ថា ពាក្យសម្បថរបស់ទាហាននៅពេលនេះ ហាក់កំពុងគំរាមកំហែង ប្រជាពលរដ្ឋ ឲ្យបាក់ស្បាត និងភ័យខ្លាច លែងហ៊ានទាមទារនូវអ្វីដែលខ្លួនចង់បាន ៖ "គិតថាវាមិនល្អ ជាសញ្ញាអសន្តិសុខសម្រាប់ប្រជាពលរដ្ឋរបស់យើង ព្រោះប្រជាពលរដ្ឋរបស់យើងកំពុងតែមានការភ័យខ្លាច ហើយដល់ពេលមកស្បថបង្ក្រាបបាតុកម្ម កូដកម្មអីខុសច្បាប់អីអញ្ចឹង"។ ក្រុមមន្ត្រីក្រសួងការពារជាតិមួយចំនួនមិនអាចទាក់ទងបានទេ។ ប៉ុន្តែអគ្គបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រីគឺ លោក ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា ការស្បថនេះ ធ្វើឡើងបន្ទាប់ពី បញ្ចប់វគ្គរបស់កងកម្លាំងយោធា តែលោកបានបិទទូរស័ព្ទនៅពេលសួរពីមូលហេតុ នៃការស្បថឲ្យការពារគ្រួសារលោកនាយករដ្ឋមន្ត្រីនោះ ៖ "ទេហើយចុះអ្នកឯងមិនសួរច្បាប់ ហើយកងទ័ពម្នាក់ៗក្រែងស្មោះត្រង់ជាតិមាតុភូមិ ការពារជាតិសាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ រឿងហ្នឹងយកទៅសួរឯកឧត្តមឧប ទៀ បាញ់ ទៀតទៅ"។ អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច អះអាងថា សម្បថ៦ប្រការនេះ មានចំណុចខ្លះត្រូវច្បាប់និងចំណុចខ្លះខុសច្បាប់ ៖ "តាមពិតកងទ័ពបម្រើឲ្យ ការពារទឹកដី ការពាររដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រជាដើម ដល់ពេលការពារគ្រួសារអីទៀត អាហ្នឹងវាជារឿងចម្លែក ហើយបើរឿងបង្ក្រាបរឿងអីបាតុកម្ម មិនទៅជានីតិវិធីច្បាប់របស់កងកម្លាំងទេ ព្រោះយើងកាន់លិទ្ធិប្រជាធិបតេយ្យ ប្រជាជនមានសិទ្ធិបញ្ចេញយោបល់ និងសេរិភាពក្នុងការធ្វើបាតុកម្ម"។ តាមលទ្ធផលបណ្តោះអាសន្ន បង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបាត់បង់អាសនៈក្នុងសភា យ៉ាងតិច ២២អាសនៈ ដែលពីមុនមាន៩០អាសនៈនោះ ប៉ុន្តែគណបក្សនេះ អះអាងថា ខ្លួននៅតែឈ្នះការបោះឆ្នោត។ ចំណែកគណបក្សសង្គ្រោះជាតិ អះអាងថា ខ្លួនទេជាអ្នកឈ្នះឆ្នោត ដោយទទួលបាន៦៣អាសនៈ ហើយបើ គ.ជ.ប ប្រកាសថាបក្សប្រឆាំងនេះចាញ់ នោះខ្លួននឹងដឹកនាំពលរដ្ឋធ្វើបាតុកម្មនៅទូទាំងប្រទេស៕ -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out.

