https://www.youtube.com/watch?feature=player_embedded&v=mdC0J3ldVnc
 
----- Forwarded Message -----
From: Khoar Chev <[email protected]>
To: "[email protected]" <[email protected]> 
Sent: Thursday, August 8, 2013 10:45 PM
Subject: The army was order to take an oath to protect Hun Sen and his seat..
  
gust 11, 2013
 
​កងទ័ព​ការពារជាតិ​ត្រូវ​បាន​បង្គាប់​ឲ្យ​ស្បថ​ការពារ​តំណែង​នាយករដ្ឋមន្ត្រី​ហ៊ុន 
សែន​​ 
https://www.youtube.com/watch?feature=player_embedded&v=mdC0J3ldVnc 

ដោយ៖​ ថុល ស្រី​លក្ខណ៍ ញឹម សុខន និង ​អ៊ឹង ប៊ុនថន​​ | ថ្ងៃព្រហស្បត្តិ៍ ទី8 ខែសីហា 
ឆ្នាំ2013, ម៉ោង 05:53 PM​ VOD
​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ដែល​ច្បាប់​កំណត់ថា ជា​អ្នក​ការពារ​ជាតិ 
ការពារ​រាជ​ប​ល័​ង្គ និង​ការពារ​ប្រជាជន​ខ្មែរ​នោះ 
ត្រូវបាន​គេបង្គាប់​ឲ្យស្បថ​បន្ថែមទៀត កាល​ពី​ថ្ងៃ​ទី០​៧​ ខែ​សីហា​
 ឆ្នាំ​២០១៣នេះ ឲ្យ​ការពារ​ក្រុមគ្រួសារ និង​តំណែង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​
តាម​វីដេអូ បង្ហោះ​​ក្នុងប្រព័ន្ធ​អ៊ិន​ធើណេ​ត ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៧​ ខែ​សីហា 
កង​​យុទ្ធ​ពល​ខេមរភូមិន្ទ​មួយក្រុម ត្រូវបាន​គេ​និយាយ​នាំមុខ​ឲ្យ​ស្បថ 
សច្ចា​ប្រណិ​ធាន ៦​ចំណុច ដូច​ជា ប្តេជ្ញា​ការពារ រាជ​​ប​ល័​ង្គ 
ការពារ​បូរ​ណភាព​ទឹកដី ជា​ពិសេស​​ការពារ​
 ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន ​សែន 
និង​​ទប់ស្កាត់​ការធ្វើ​បាតុកម្ម​​ទម្លាក់​ពី​​អំណាច ៖ "ប្តេជ្ញាៗ អនុវត្ត​តាមៗ 
បទ​បញ្ជាៗ ការ​ពារៗ បង្ក្រាបៗ ទប់​ស្កាត់អំពើកុប​កម្ម​ៗ បាតុកម្ម​​ខុស​ច្បាប់ៗ 
ដែល​ប៉ុនប៉ងផ្តួល​រំលំៗ សម្តេច​តេជោ​សែនៗ របស់​ពួក​ជ្រុល​និយមៗ ក្រុម​ប្រ​ឆាំងៗ 
និង​ស្ថាន​ភាព​ៗ អសន្តិ​សុខ​ផ្សេង​ៗ​ក្នុង​សង្គមៗ
 ឲ្យ​បាន​ដាច់​ខាតៗ សូម​សច្ចាៗៗៗ"។
​ការបញ្ជាឲ្យ​កងទ័ព​ស្បថ​នេះ ធ្វើឡើងបន្ទាប់​ពី​គណបក្ស​ប្រឆាំង​គំរាម​ដឹកនាំ 
ធ្វើ​បាតុកម្ម​ទូទាំងប្រទេស ដើម្បី​ទាមទា​រក​យុទ្ធ​ធម៌​ជូន​ម្ចាស់​ឆ្នោត 
ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ អះអាង​ថា​ខ្លួន​បាន​ឈ្នះ​ការបោះឆ្នោត 
អាណត្តិ​ទី​៥​នេះ។​

​ប្រធាន​សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា
 ​លោក កៅ ពឿ​ន យល់ថា ពាក្យសម្បថ​របស់​ទាហាន​នៅពេលនេះ ហាក់​កំពុង​គំរាមកំហែង 
ប្រជាពលរដ្ឋ ឲ្យ​​បាក់​ស្បាត និង​ភ័យខ្លាច 
លែង​ហ៊ាន​​ទាមទារ​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន​ ៖ "គិតថាវា​មិន​ល្អ 
ជា​​សញ្ញា​អសន្តិ​សុខសម្រាប់​ប្រជា​ពលរដ្ឋ​របស់​យើង 
ព្រោះ​ប្រជា​ពលរដ្ឋ​របស់​យើង​​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច 
ហើយ​ដល់​ពេល​​មក​ស្បថ​បង្ក្រាប​បាតុ​កម្ម​
 កូដ​កម្មអី​ខុស​ច្បាប់​អី​អញ្ចឹង"។​

​ក្រុម​មន្ត្រី​ក្រសួង​ការពារ​​ជាតិមួយចំនួន​មិនអាច​ទាក់ទង​បាន​ទេ​។ 
ប៉ុន្តែ​អគ្គបញ្ជាការរង​នៃ​កង​យុទ្ធ​ពល​ខេមរៈ​ភូមិន្ទ 
និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​លោក​នាយក​​​រដ្ឋមន្ត្រី​គឺ លោក ហ៊ី​ង ប៊ុន​ហៀ​ង 
មានប្រសាសន៍ថា ការស្បថ​​នេះ ធ្វើឡើង​បន្ទាប់​ពី បញ្ចប់​​វគ្គ​របស់​កង​កម្លាំង​​យោធា
 តែ​លោក​បាន​បិទ​ទូរស័ព្ទ​នៅ​​ពេល​សួរ​ពី​មូល​ហេតុ​ 
នៃ​ការស្បថ​ឲ្យ​ការពារ​គ្រួសារ​​លោក​នាយករដ្ឋមន្ត្រី​​នោះ​ ៖ 
"ទេ​ហើយ​ចុះ​អ្នក​​​ឯង​មិន​សួរ​ច្បាប់ 
ហើយ​កង​ទ័ព​ម្នាក់​ៗ​ក្រែង​ស្មោះ​ត្រង់ជាតិ​មាតុ​ភូមិ ការ​ពារ​ជាតិ​សាសនា​ 
ព្រះ​មហា​ក្សត្រ និង​រដ្ឋ​ធម្ម​នុញ្ញ រឿង​ហ្នឹង​យក​ទៅសួរ​ឯក​ឧត្តម​​ឧប​ ទៀ បាញ់​ 
ទៀត​ទៅ"។

អ្នកវិភាគ​នយោបាយ
 លោក​បណ្ឌិត សុខ ទូច អះអាងថា សម្បថ​​៦​ប្រការ​នេះ​ 
មាន​ចំណុច​ខ្លះ​ត្រូវ​ច្បាប់​និង​ចំណុច​ខ្លះ​ខុសច្បាប់​ ៖ 
"តាម​ពិត​កង​ទ័ព​បម្រើ​ឲ្យ ការ​ពារ​ទឹក​ដី​ ការ​ពារ​រដ្ឋ​ធម្ម​នុញ្ញ 
និង​​ព្រះ​មហា​ក្សត្រ​ជា​ដើម ដល់​ពេល​ការ​ពារ​គ្រួសារ​អី​ទៀត 
អាហ្នឹង​វា​ជា​រឿង​ចម្លែក​ ហើយ​បើ​រឿង​បង្ក្រាប​រឿង​អី​បាតុ​កម្ម
 មិន​ទៅ​ជា​នីតិ​វិធី​​ច្បាប់​​របស់​កង​កម្លាំង​ទេ 
ព្រោះ​យើង​កាន់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ ប្រជា​ជន​មាន​សិទ្ធិ​បញ្ចេញ​យោ​បល់ 
និង​សេរិភាព​ក្នុង​ការ​​ធ្វើ​បាតុកម្ម​"។

តាម​លទ្ធផល​បណ្តោះអាសន្ន​ បង្ហាញថា គណបក្ស​ប្រជាជន​​កម្ពុជា 
បាន​បាត់បង់​អាសនៈ​ក្នុង​សភា យ៉ាងតិច ២២​អាសនៈ ដែល​​ពីមុន​មាន​៩០​អាសនៈ​នោះ 
ប៉ុន្តែ​គណបក្ស​នេះ អះអាងថា
 ខ្លួន​នៅតែ​ឈ្នះ​ការបោះឆ្នោត​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា 
ខ្លួន​ទេ​ជា​អ្នកឈ្នះឆ្នោត ដោយ​ទទួល​បាន​៦៣​អាសនៈ ហើយ​បើ​ គ.ជ.ប 
ប្រកាស​ថា​បក្សប្រឆាំង​នេះ​ចាញ់ 
នោះ​ខ្លួន​នឹង​ដឹកនាំ​ពលរដ្ឋ​ធ្វើបាតុកម្ម​នៅ​ទូទាំង​ប្រទេស​៕
 
-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/groups/opt_out.

Reply via email to