- Dear All, FYI...!
Best - Ratana ============== http://www.fpmonline.net/article/32124 ទូតឥណ្ឌាបដិសេធ អំពីការចោទប្រកាន់ ដែលថាទឹកខ្មៅជ្រលក់ដៃ នៅពេលបោះឆ្នោត អាចលុបជ្រះ *ដោយ ៖ CEN/រតនា* (ចេញផ្សាយថ្ងៃទី 09-08-2013, 5:44 pm) ភ្នំពេញ: នៅទីស្តីការក្រសួងមហាផ្ទៃ ម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា លោក ឌីណេស ប៉ាតណែត។ ទូតឥណ្ឌា បានបដិសេធនូវការលើកឡើងដែលថា ទឹកខ្មៅជ្រលក់ម្រាមដៃ សម្រាប់សម្គាល់អ្នកបោះឆ្នោត គឺលុបលាង មិនជ្រះនោះទេ។ ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌា បានកោតសរសើរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាថា បានប្រព្រឹត្តទៅល្អ ថ្វីត្បិតមានបញ្ហាបន្តិចបន្តួចកើតឡើងក៏ដោយ ហើយថាលទ្ធផល ដែលកើតចេញពីការបោះឆ្នោតនេះ គឺអាចទទួលយកបាន។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតឥណ្ឌា បានបដិសេធអំពីការចោទប្រកាន់ដែលថា ទឹកខ្មៅជ្រលក់ដៃ នៅពេលបោះឆ្នោត ដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌានោះ គឺអាចលុបជ្រះ។ តាមពិតទឹកខ្មៅនោះ លុបលាងមិនជ្រះទេ។ លោក ឌីណេស ប៉ាតណែត បញ្ជាក់ថា មានអង្គការសង្គមស៊ីវិលជាច្រើន បានសួរលោកអំពីបញ្ហាទឹកខ្មៅនេះ ប៉ុន្តែលោកថា លុះត្រាណាយកទឹកខ្មៅនោះ មកជ្រលក់នៅមុខលោក ហើយបើឃើញថា លុបលាងជ្រះមែន ទើបលោកជឿ។ លោកឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍ប្រាប់លោកឯកអគ្គរដ្ឋទូតឥណ្ឌាវិញថា បញ្ហាទឹកខ្មៅនេះ គឺជាការចោទប្រកាសន់របស់គណបក្សប្រឆាំង ប៉ុណ្ណោះ។ លោកបញ្ជាក់ថា កម្ពុជាបានទទួលជំនួយ និងទិញទឹកខ្មៅខ្លះពីរដ្ឋាភិបាលឥណ្ឌា សម្រាប់បោះឆ្នោតចំនួន ១០លើករួចមកហើយ គឺមិនដែលមានបញ្ហាអ្វីនោះទេ។ នៅក្នុងជំនួបនោះដែរ លោក ស ខេង បានលើកឡើងអំពីទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា កាន់តែប្រសើរ ហើយដែលឥណ្ឌា តែងតែជួយបណ្តុះបណ្តាលដល់មន្ត្រីនគរបាលកម្ពុជា៕ -- "There's only one corner of the universe you can be certain of improving, and that's your own self." ~ Aldous Huxley -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out.

