នេះគឺជាលទ្ធផលចេញ​ពីសេចក្ដីអំពាវ​នាវ 
កុំឲ្យ​អ្នកសង្កេតការណ៍បោះឆ្នោ​ត​អន្ដរជាតិទៅជិតកម្ពុជា។
នេះក៏ជាប់​ទាក់ទងនិងសេចក្ដីអំពាវនាវឲ្យកាត់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា។ 
ឥណ្ឌាធ្លាប់បានជួយឧបត្ថម្ភកម្ពុជាតាំង​ពីសម័យហេងសំរិន
(1979-1991) មកម្លេះ។ ឥណ្ឌាជាពួកប្លុកសូវៀត និងជាមិត្តជិតស្នឹតនិងវៀតណាម 
ជាពួក​ដែលបានគាំទ្រឲ្យ
អ.ស.ប. ដេញខ្មែរក្រហមចេញពីកៅអី 
និងជារនុកសំខាន់នៅក្នុងចលនាប្រទេសមិនចូល​បក្ស​សម្ព័ន្ធ។
បក្សគេ ពួកគេ គ្នីគ្នាគេ តែងជួយគ្នាទៅវិញទៅមក។ 
ខ្មែរដែលគាំទ្របក្សសង្គ្រោះជាតិមានយល់ដឹង​រឿង​កំប៉ិកកំប៉ុកនេះឬទេ?
 
________________________________
 From: PuppyXpress <[email protected]>
To: camdisc <[email protected]> 
Sent: Friday, August 9, 2013 1:28 PM
Subject: Fwd:ទូត​ឥណ្ឌា​បដិសេធ អំពី​ការចោទប្រកាន់ចំពោះរឿងទឹកខ្មៅ
  
-

Dear All, 

FYI...! 

Best -

Ratana 

==============
http://www.fpmonline.net/article/32124

ទូត​ឥណ្ឌា​បដិសេធ អំពី​ការចោទប្រកាន់ ដែលថា​ទឹកខ្មៅ​ជ្រលក់​ដៃ នៅពេល​បោះឆ្នោត 
អាច​លុប​ជ្រះ​ 
ដោយ ៖ CEN/រតនា
(ចេញផ្សាយថ្ងៃទី 09-08-2013, 5:44 pm)
ភ្នំពេញ: ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ម្សិលមិញ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង 
បានទទួល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា លោក ឌី​ណេ​ស ប៉ាត​ណែ​ត​។ ទូត​ឥណ្ឌា 
បាន​បដិសេធ​នូវ​ការលើកឡើង​ដែលថា ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ 
សម្រាប់​សម្គាល់​អ្នកបោះឆ្នោត គឺ​លុបលាង មិន​ជ្រះ​នោះទេ​។​  
​ក្នុងឱកាស​នោះ លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌា 
បាន​កោតសរសើរ​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ថា បាន​ប្រព្រឹត្តទៅ​ល្អ 
ថ្វី​ត្បិត​មាន​បញ្ហា​បន្តិចបន្តួច​កើតឡើង​ក៏ដោយ ហើយ​ថា​លទ្ធផល 
ដែល​កើតចេញពី​ការបោះឆ្នោត​នេះ គឺអាច​ទទួលយកបាន​។
​ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​បដិសេធ​អំពី​ការចោទប្រកាន់​ដែលថា 
ទឹកខ្មៅ​ជ្រលក់​ដៃ នៅពេល​បោះឆ្នោត ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​នោះ 
គឺអាច​លុប​ជ្រះ​។ តាមពិត​ទឹកខ្មៅ​នោះ លុបលាង​មិន​ជ្រះ​ទេ​។​
​លោក ឌី​ណេ​ស ប៉ាត​ណែ​ត បញ្ជាក់ថា មាន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន 
បាន​សួរ​លោក​អំពី​បញ្ហា​ទឹកខ្មៅ​នេះ ប៉ុន្តែ​លោក​ថា លុះត្រា​ណា​យក​ទឹកខ្មៅ​នោះ 
មក​ជ្រលក់​នៅមុខ​លោក ហើយ​បើ​ឃើញថា លុបលាង​ជ្រះ​មែន ទើប​លោក​ជឿ​។
​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍ប្រាប់​លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​វិញ​ថា 
បញ្ហា​ទឹកខ្មៅ​នេះ គឺជា​ការ​ចោទ​ប្រកាសន់​របស់​គណបក្សប្រឆាំង ប៉ុណ្ណោះ​។
​លោក​បញ្ជាក់ថា កម្ពុជា​បានទទួល​ជំនួយ និង​ទិញ​ទឹកខ្មៅ​ខ្លះ​ពី​រដ្ឋាភិបាល​ឥណ្ឌា 
សម្រាប់​បោះឆ្នោត​ចំនួន ១០​លើក​រួចមកហើយ គឺ​មិន​ដែលមាន​បញ្ហា​អ្វី​នោះទេ​។ 
​នៅក្នុង​ជំនួប​នោះដែរ លោក  ស ខេង 
បានលើកឡើង​អំពី​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ឥណ្ឌា កាន់តែ​ប្រសើរ 
ហើយ​ដែល​ឥណ្ឌា តែងតែ​ជួយ​បណ្តុះបណ្តាល​ដល់​មន្ត្រីនគរបាល​កម្ពុជា​៕​ 

-- 
"There's only one corner of the universe you can be certain of improving, and 
that's your own self."
~ Aldous Huxley

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org/
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/groups/opt_out.

Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/groups/opt_out.

Reply via email to