ចំណែក "James Sok" ដែលប្រដិតរឿងខ្មែរពីដើម ដើម្បីគាំទ្រយួនឲ្យត្រួតស្រុកខ្មែរនោះយ៉ាងដូចម្តេចដែរ?
> Message du 10/08/13 16:18 > De : "James Sok" > A : "Camdisc" , "Supharidh Hy" , "kok sap" , "[email protected]" , > "[email protected]" , "[email protected]" , "Gaffa Peangmeth" , > "[email protected]" , "[email protected]" , "[email protected]" > , "Chao Lok Ta" , "thavro phim" , "Sakou Samoth" , "[email protected]" , > "Kem-Sos" > Copie à : > Objet : Invented stories or disinformation? > > ពត៌មានដែលទំនងជាប្រឌឹតឡើងដោយគ្មានមូលដ្ឋាន 1. បារាំងឲ្យយោបល់ សម រង្ស៊ី ថាកុំឲ្យវិលទៅកម្ពុជាវិញ? --- រឿងនេះដូចជាមិនទំនងទេ ព្រោះថានយោបាយបារាំងកាន់ជើងរដ្ឋាភិបាល ហ៊ុន សែន តាំងពីដើមមក។ បារាំងមិនគាំទ្រ សម រង្ស៊ី ទេ ហើយក៏គ្មានគោលនយោបាយអ្វីសម្រាប់បក្សសង្រ្គោះជាតិដែរ ព្រោះបារាំងដឹងច្បាស់ថាស្រុកខ្មែរឋឹតក្រោមឥទ្ធិពលវៀតណាម ដែលបារាំងទទួលស្គាល់តាំងពីណាពីណីមក។ 2. ចិនដឹកគ្រឿងអាវុធឲ្យរដ្ឋាភិបាល ហ៊ុន សែន រាល់យប់តាមច្រកកំពង់សោម? --- រឿងនេះមិនទំនងទេ ព្រោះអ្នកប្រឌឹតរឿងមិនយល់សាច់ការ។ ចិនបានផ្ដល់គ្រឿងអាវុធឲ្យរដ្ឋាភិបាល ហ៊ុន សែន រហូតមកហើយក៏មិនបានលាក់លៀមអីទេ។ អាវុធចិនតែងមានការត្រួតពិនិត្យពីនាវាចរយួនមិនដែលខាន។ រឿងនេះចិនក៏ដឹង ហើយចិនមិនរំខានចិត្តយួនទេ។ ដូច្នេះចិនមិនបាច់ដឹកអាវុធទៅស្រុកខ្មែរពេលយប់ទេ ហើយក៏មិនចាំបាច់ខំដឹកឥឡូវនេះទេ ព្រោះរដ្ឋាភិបាល ហ៊ុន សែន មានអាវុធគ្រប់គ្រាន់។ 3. អាមេរិកាំងអាចអន្ដរាគមន៍នៅស្រុកខ្មែរតាមផ្លូវយោធា? --- មិនខ្មោចទេ... អាមេរិកាំងទៅច្បាំងដើម្បីអ្វី? ពីណាពីណីមកស្រុកខ្មែរមិនដែលស្ថឹតនៅក្រោមក្រសែភ្នែកអាគាំងទេ។ សម័យ និច សុន អាមេរិកាំងពង្រីកសង្គ្រាមដើម្បីដកកងទ័ពចេញពីវៀតណាមតាមការអនុវត្តន៍នៃ «ដុកទ្រីនរបស់ និច សុន» ដែលលោក វីល្លីយាម សក្រស់ ហៅថា «របាំរាំក្រៅរោង» គឺគេដុតស្រុកខ្មែរចោលដោយមិនឈឺក្បាលឡើយ។ អាមេរិកាំងកំពុងយកវៀតណាមទៅរំខានចិន ដើម្បីពន្យុះឲ្យរឹតតែទាស់គ្នា ក្នុងគោលបំណងបើកទីផ្សារលក់អាវុធយោធភ័ណ្ឌ។ 4. ធម្មតាទេ អង្គទូតមហាអំណាច និង អំណាចតំបន់ គេតែងទាក់ទងគ្នា។ វាជាទំនាក់ទំនងអន្ដរជាតិរវាងប្រទេស។ អាមេរិកាំងត្រូវការចិន ក៏ដូចជាត្រូវការវៀតណាម និង អាស៊ាន ព្រោះមហាអំណាចកំពុងអនុវត្តនយោបាយ «សាកលលោកាភិវឌ្ឍន៍»។ រដ្ឋាភិបាល ហ៊ុន សែន ឆ្លាតគួរសមដែរ គេមិនទៅឈ្លោះនិងរដ្ឋការអាមេរិកាំងទេ។ ហ៊ុន សែន អាចនិយាយផ្លែផ្កាដាក់រដ្ឋសភាអាគាំង តែគាត់មិនបានភ្លើទៅឈ្លោះជាមួយរដ្ឋសភាអស់ហ្នឹងទេ ហើយគាត់មានខ្សែរយៈរបស់គាត់ដាក់លុយកក់ ២៥ ម៉ឺនដុល្លារសម្រាប់រត់ការ «ឡបប៊ី» នៅវ៉ាស៊ីងតោន។ 5. អូស្រ្ដាលីមាននយោបាយកាន់ជើងយួនតាំងពីណាពីណីមក ម្លោះហើយគេក៏មិនជាប្រឆាំងនឹងរដ្ឋាភិបាល ហ៊ុន សែន ដែរ។ បើអូស្រ្តាលីមិនចូលចិត្ត ហ៊ុន សែន វាទាល់តែអត់មានក្រុមហ៊ុនរ៉ែមាស រ៉ែពេជ្យ ចែកហ៊ុនជាមួយយួនប្រតិបត្តិការរកស៊ី និង លោក តូនី ឃេវិន ទំនាក់ទំនងស្រុកខ្មែរ។ ចំណែកខ្មែរនៅអូស្រ្ដាលីគ្មានឥទ្ធិពលអីទេ ទោះនៅទីណាក៏ខ្មែរមិនទំនាក់ទំនងនយោបាយដែរ។ ដូចនៅអាមេរិកអញ្ចឹង ពាក្យថា «ឡបប៊ី» ក្នុងចំណោមខ្មែរសាបដូចទឹកទន្លេ ព្រោះខ្មែរមិនប្រឡូកក្នុងនយោបាយអាមេរិកាំង។ 6. បារាំង និង អាមេរិកាំង ចង់សើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីស? --- អ្នកប្រឌឹតរឿងនេះឥតយល់ដឹងអំពីកំណកំណើតដែលបានសម្រេចជាកិច្ចព្រមព្រៀងនេះទេ ហើយក៏ចេះតែស្រមើស្រម័យទៅ។ បារាំងគឺអ្នកជំទាស់នឹងអាមេរិកាំងក្នុងរឿងខ្មែរ។ អាមេរិកាំង បារាំង ចិន និង សូវៀត ជាអ្នកទាត់ចោល «ផែនការសន្ដិភាពសៀវភៅក្រហម» របស់អូស្រ្ដាលី ព្រោះគេមិនចង់ឲ្យប្រទេសកុងការូជួយយួនតែម្នាក់ឯង។ យួនស្នើឲ្យបារាំងនិងឥណ្ឌូនេស៊ីអូសទាញរឿងខ្មែរទៅប្រជុំឯក្រុងប៉ារីស ដែលទាំងបារាំងនិងឥណ្ឌូនេស៊ីគេកាន់ជើងយួនរហូត។ ហេតុដូច្នេះហើយ ពាក្យថា «វៀណាមឈ្លានពានកម្ពុជា» ត្រូវបានគេសំអាតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយដាក់ជំនួសនូវពាក្យថា «ភាគីជម្លោះខ្មែរ» គឺសង្រ្គាមឈ្លានពានបានក្លាយជាសង្រ្គាមស៊ីវិល។ សីហនុ ត្រូវគ្នាជាមួយ សែន ចងសម្ព័ន្ធភាពចែកអំណាចគ្នាតាំងពីឆ្នាំ ១៩៨៧ ម្លេះ។ ចិន និង យួន ប្រុងខ្លួនឲ្យពរសព្វសាធុការ និងជំរុញឲ្យខ្មែរក្រហមចូលស៊ីភីភី តាមផែនការ «បងប្អូនក្រហមវិលជួបគ្នាវិញ» ទុកឲ្យ ប៉ុល ពត ស្លាប់ដូចខ្មោចឆ្កែ, គ្រួសារ សុន សេន ទំនងជាដូរអត្តសញ្ញាណ, អៀង សារី និង ជនក្រហមដទៃចែកលុយគ្នាចាយសប្បាយរៀងខ្លួន។ ដូច្នេះ សូមអំពាវនាវដល់អ្នកប្រឌឹតរឿង សូមមេត្តាទៅចុះ ប្រសិនបើមិនដឹងស្ថានការណ៍ស្រុកខ្មែរទេ កុំពន្យុះឲ្យខ្មែរវង្វេងវង្វាន់ជាន់កគ្នាស្លាប់ឲ្យសោះ ព្រោះកាលពីឆ្នាំ ១៩៩៨ កើតម្ដងរួមកហើយ។ សូមអាណឹតគ្នាផង បើខ្លួនមិនបានចូលរួមតស៊ូជាតិទេ សូមមេត្តាកុំប្រឌឹតរឿងឲ្យគ្នាឆ្គួត។ ---------------------------------------- ខាងក្រោមនេះគឺរឿងប្រឌឹត៖ According to EU Intelligence: 1. France advises Raingsy NOT to return back to Cambodia during at least the three following months. 2. China sent boats of ammunition, AK 47 & Heavy weapons to Hun Sen. Chinese boats arrived at Kompong Som Port and discharged containers and containers full of ammunition every nights. 3. The US are not idle either. They were ready to intervene military too. 4. The lady China Ambassador Pan Guangxue to Phnom Penh who is a Cambodian-Chinese from Cambodia is in daily close contact with US Ambassador William Todd to avoid armed fights in Cambodia. 5. Four Aussie Parliamentarians will arrive in Phnom Penh soon to warn Hun Sen; Hun Sen must not use armed forces to crush demonstrators. Australia and the US are on the same side to help Cambodia. It is the US who ask Aussies to go to Phnom Penh. 6. France with the US support works actively for the re-implementation of Paris Peace Agreement on Cambodia, October 23, 1991. > -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out. > > [ invented-stories-081013.pdf (112.4 Ko) ] -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out.

