សំបុត្រ តា ស៊ូ (ទី៦) អំពីដីសម្បទាន(ត) ក្រោយសង្រ្គាមលោកលើកទី២ មហហអំណាចខាងលិច ព្រមទាំងប្រទេសរុស្សី នឹង ជប៉ុន បានប្រគល់ ដីសម្បទានទៅឧ្យប្រទេសចិនវិញទាំងអស់។ បើខ្ញុំមិនច្រទ្បំ ចាប់ ពីចុងសតវត្សរ៍ទី២០មក រឿងសម្បទានដី ពីប្រទេសមួយ ទៅឧ្យប្រទេសមួយ ជារឿង ហួសសម័យទៅហើយ(anachronisme)។ ចុះហេតុដូចម្តេចបានជា ប្រទេសខ្មែរយើង យករឿង ហួសសម័យនេះមក អនុវត្សន៍? រឿងនេះបងប្អូនខ្មែរ យល់អស់ហើយ មិនបាច់ ខ្ញុំរ៉ាយរ៉ាប់ទៀតទេ។ សម្បទានដីនៅស្រុកខ្មែរ បើតាមខ្ញុំដឹង មានពីរបែប= ១= សម្បទានដី ទៅឧ្យខ្មែរ(nationaux) តែជាខ្មែរអ្នកមាន ដូចជាឧកញ៉ា រឺ ខ្មែរមាន ដើម កំណើតជាបរទេស។ ២= សម្បទានដីទៅឧ្យបរទេស ដូចជា ចិន យួន ជាដើម។ សួរថាតើរដ្ឋាភិបាលខ្មែរអាច យកដីនេះបានមកវិញទេ (retrait de concession) មុនពេលផុត អាណត្តិ៩៩ឆ្នាំ? បើតាមការ ចេះដឹងដ៍ តិចតួចរបស់ខ្ញុំគឺ អាចបាន ព្រោះ រដ្ឋមានអំណាចមួយ ដ៍ធំបំផុត នៅក្នុងប្រទេស(puissance souveraine à l'intérieur)។ ចំពោះជនជាតិខ្មែរ វាមិនមាន ការលំបាកច្រើនទេ តែចំពោះបរទេស វាអាចមាន។ រឿង នេះខ្ញុំសូមជម្រាប ក្នុងសំបុត្រទី៧។ នៅមានត -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

