Dear All,

Please read the daily news summary below to keep yourself updated. Feel
free to share more widely!!!

(*Cannot read this text in Khmer? Download Khmer fonts here
<http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>:
http://www.cambodia.org/fonts/KhmerUnicode2.0.0.zip
<http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*)

Have a great day.


Sincerely yours, ​​​​​​​​​​​​​-  ដោយការគោរពរាប់អាន!!!


*CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)*

Email: *[email protected] <[email protected]>*

Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>*

*Donate: CNRP Chase Account: 422 981 188. *
*Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish
to receive this email, please reply with "Unsubscribe"*.


---------- Forwarded message ----------
From: Samoth Sakou
Date: 2014-09-27 15:01 GMT-07:00
Subject: *២៧ កញ្ញា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 27 Sep. 2014 -
Summary of the main news of the day*

*២៧ កញ្ញា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 27 Sep. 2014 - Summary of the
main news of the day*



*១**-* គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
ដែលជាគណៈកម្មការទីបី នៃរដ្ឋសភា ដឹកនាំដោយលោក ប៉ុល ហំម
សមាជិកសភាគណបក្សសង្រ្គោះជាតិ បានដាក់លិខិតស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជួយធ្វើអន្តរាគមន៍ទៅក្រសួង ឬស្ថាប័នដែលពាក់ព័ន្ធ ក្នុងការបញ្ឈប់ការកាប់ព្រៃឈើ
និងជួយអភិរក្សព្រៃ សត្វព្រៃ និងពូជត្រីនាគ នៅន់អារ៉ែង ខេត្តកោះកុង
និងស្នើសុំឲ្យបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនី នៅតំបន់អារ៉ែង
ព្រមទាំងជួយកែប្រែតំបន់អារ៉ែង ឲ្យទៅជាតំបន់អេកូទេសចរណ៍ ដែលលិខិតស្នើសុំនេះ
បានធ្វើឡើងតាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/khoug2d
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fkhoug2d&h=7AQH6iBZE&s=1>


*២-* កាលពីព្រឹកមិញនេះ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត
និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធិសភា បានចុះទៅពិនិត្យ និងអង្កេតទីតាំងដី
ដែលមានជម្លោះរវាងក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង ភរិយាលោករដ្ឋមន្ត្រី ស៊ុយ
សែម ជាមួយប្រជាពលរដ្ឋនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/mg2s985
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fmg2s985&h=oAQFmz-RO&s=1>


*៣**-* កាលពីម្សិលមិញនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
និងជាអនុប្រធានទី១
នៃរដ្ឋសភាបានអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលីពិចារណាឡើងវិញនូវការបញ្ជូនជនភៀសខ្លូនមកកម្ពុជា
តាមរយៈទំព័រFaceBook របស់លោក ស្របពេលដែល ជនរងគ្រោះដោយសារជម្លោះដីធ្លី ក្នុងរាជ
ធានីភ្នំពេញ បានប្រមូលគ្នាធ្វើបាតុកម្មប្រឆាំងតវ៉ា នៅមុខស្ថានទូតអូស្ដ្រាលី
ទាក់ទងនឹងគម្រោងបញ្ជូន ជនភៀសខ្លួនពីប្រទេសអូស្ដ្រាលី មកកម្ពុជានេះ។
ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/n38pz2b


*៤-* ថ្មីៗ៖
បណ្តាក្រុមសកម្មជនសិទ្ធិមនុស្សបានហៅកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនដែល
ស្វែងរកសិទ្ធិជ្រកកោននៅអូស្ត្រាលី មកកាន់កម្ពុជាថាជាទង្វើមួយគួរអោយខ្មាសអៀនមួយ។
សកម្មជនសិទ្ធិមនុស្សទាំងនោះបានអះអាងថា
អូស្ត្រាលីមិនគួរបញ្ជូនជនភៀសខ្លួនដែលជាជនងាយរងគ្រោះទៅកាន់ប្រទេស
ក្រីក្រដូចកម្ពុជាឡើយ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/p9nx8qv
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fp9nx8qv&h=ZAQEc6jLb&s=1>


*៥**-* VOA៖ កាលពីសប្តាហ៍មុនក្រសួងសន្តិសុខ
ជាតិនៃសហរដ្ឋអាមេរិកបានចេញរបាយការណ៍មួយដោយបានបន្ទោសកំពង់ផែ
ពាណិជ្ជកម្មចំនួនពីរគឺកំពង់ផែក្រុងព្រះសីហនុ
និងកំពង់ផែក្រុងភ្នំពេញថាមិនមានវិធានការបានទប់ស្កាត់សកម្មភាពភេរវកម្ម។
របាយការណ៍នោះបានលើកឡើងថា គិតដល់ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៣
មាននាវាដែលបានចូលកំពង់ផែទាំងពីរនេះត្រូវបានកត់សម្គាល់ថា
គ្រោងនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកតែត្រូវបង្ខំឲ្យពិនិត្យ បើមិនដូច្នោះទេ
នាវាទាំងនោះនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែសហរដ្ឋ អាមេរិកជាដាច់ខាត។
ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/oyccrb3


*៦**-* VOD៖ ក្រុមអ្នកបញ្ជាទិញម៉ាកល្បីចំនួន៨ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា
និងភាគីពាក់ព័ន្ធរកដំណោះស្រាយដំឡើងប្រាក់ឈ្នួលដល់កម្មករដើម្បី រស់នៅបានសមរម្យ។
ក្រុមអ្នកបញ្ជាទិញទាំងនោះរួមមាន Philip Chamberlain (C&A), Helena Helmersson
(H&M), Inditex, N Brown Group plc, Tchibo Gmbh, Nex Retail Ltd, Primark,
New Look។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/24485


*៧**-* VOD៖សហរដ្ឋអាមេរិក រកឃើញថា
អ្នកស្ម័គ្រចិត្តសកម្មប្រយុទ្ធប្រមាណ១០០០នាក់នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក
នឹងចូលរួមជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅប្រទេស៊ីរី និងអុីរ៉ាក់
ដែលធ្វើឲ្យកម្លាំងក្រុមនេះកាន់តែមានឥទ្ធិពលឡើង។ ព័ត៌មានលម្អិតសូមចុច៖
http://vodhotnews.com/24492https://www.facebook.com/video.php?v=782273268496075&set=vb.520708567985881&type=2&theater
*SAKOU Samoth*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to